អារ៉ាប់រួម ដាក់ផែនការពង្រីកទំហំសេដ្ឋកិច្ច ១ទ្រីលានដុល្លារជាមួយនឹងអ៊ីស្រាអ៊ែល

ឌុបៃ ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៃអារ៉ាប់រួម UAE កាលពីថ្ងៃដើមសប្តាហ៍កន្លងទៅនេះបានប្រកាសថា ប្រទេសរបស់ខ្លួនបានដាក់ផែនការរយៈពេល១០ឆ្នាំ ដើម្បីអាចពង្រីកសកម្មភាពសេដ្ឋកិច្ចជាមួយនឹងប្រទេសអ៊ីស្រាអ៊ែលឲ្យបានទំហំរហូតទៅដល់១ទ្រីលានដុល្លារ។

រដ្ឋមន្ត្រីដដែលក៏បានបញ្ជាក់ដែរថា អារ៉ាប់រួម និងអ៊ីស្រាអ៊ែល នឹងសហការគ្នាទៅលើគ្រប់វិស័យចាប់រាប់តាំងពីវិស័យសុខាភិបាលទៅដល់កិច្ចការងារប្រយុទ្ធប្រឆាំងទៅនឹងបម្រែបម្រួលអាកាសធាតុព្រមទាំងថាមពលផងដែរ។

អារ៉ាប់រួម គឺជាប្រទេសនៅអារ៉ាប់ដំបូងគេបំផុតដែលចាប់ផ្តើមដំណើរការទំនាក់ទំនងការទូតជាធម្មតាឡើងវិញជាមួយនឹងអ៊ីស្រាអ៊ែល ហើយគិតត្រឹម៩ខែ ឆ្នាំ២០២១នេះ អនុស្សរណៈយោគយល់គ្នាជាច្រើនរវាងអារ៉ាប់រួម និងអ៊ីស្រាអ៊ែលត្រូវបានចុះហត្ថលេខា។

តាមការមើលឃើញរបស់អ្នកជំនាញបានជឿជាក់ថាការរំពឹងទុករវាងប្រទេសទាំងពីរដើម្បីធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចទៅវិញទៅមកកើនឡើងដល់១ទ្រីលានក្នុងរយៈពេលមួយទសវត្សរ៍នោះនឹងមិនមានភាពលំបាកនោះទេ ខណៈដែលប្រទេសទាំងពីរសុទ្ធតែមានកម្លាំង​សេដ្ឋកិច្ចប្រហាក់ប្រហែលគ្នាឬប្រមាណជា ៤០០ពាន់លានដុល្លារជាផលិតផលក្នុងស្រុកសរុបដូចគ្នានោះ។

គិតមកដល់ពេលនេះ ទំហំពាណិជ្ជកម្មរវាងអ៊ីស្រាអ៊ែល និងអារ៉ាប់រួម មានប្រហែលជា ៦០០ទៅ៧០០លានដុល្លារ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក Abdulla Bin Touq Al Marri បានបញ្ជាក់ថាទំហំនៃពាណិជ្ជកម្មដែលអាចកើនឡើងដល់កម្រិតនេះក្នុងរយៈពេលត្រឹមតែ១ឆ្នាំដំបូងនោះគឺមិនមែនជារឿងងាយស្រួលនោះទេ និងគឺជាភាពជោគជ័យដ៏អស្ចារ្យមួយរួចទៅហើយ។

ដោយឡែករដ្ឋាភិបាលនៃប្រទេសអ៊ីស្រាអ៊ែលធ្លាប់បានបញ្ជាក់ដែរថានឹងរំពឹងទុកទំហំពាណិជ្ជកម្មជាមួយនឹងអារ៉ាប់រួមនឹងអាចកើនឡើងទៅដល់១ពាន់លានដុល្លារនៅត្រឹមចុងឆ្នាំ២០២១នេះ ហើយប្រមាណជា​ ៣ពាន់លានដុល្លារទៀតនៅក្នុងរយៈពេល៣ឆ្នាំខាងមុខ ប៉ុន្តែបើធៀបទៅនឹងការនាំចេញរបស់អារ៉ាប់រួមគឺមានកម្រិតទាបនៅឡើយដោយការកាលពីឆ្នាំ២០១៩​ ការនាំចេញរបស់ប្រទេសអារ៉ាប់រួមមួយនេះមានទៅដល់ ២៤ពាន់លានដុល្លារ ហើយគោលដៅធំបំផុតរបស់ខ្លួនគឺជាប្រទេសអារ៉ាប៊ីសាអូឌីត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្ដេចតេជោ ហ៊ុន សែន ស្នើជប៉ុន​បង្កើន​ការ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើឱ្យជប៉ុនបង្កើនការវិនិយោ​គ​​បន្ថែមទៀតនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

កម្ពុជាទទួលបានទេសចរជាង៣៤ម៉ឺននាក់ ក្នុងរយៈពេល១សប្តាហ៍ចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

កម្ពុជាទទួលបានទេសចរជាតិ និង អន្តរជាតិ ជាង៣៤ម៉ឺននាក់ ក្នុងរយៈពេល១សប្តាហ៍ចុងក្រោយ គិតចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤

IMF បង្កើនការព្យាករណ៍កំណើន GDP របស់ចិន ខណៈកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

IMF បានបង្កើនការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប​ (GDP) របស់ចិនសម្រាប់ឆ្នាំនេះ ខណៈដែលព្យាករណ៍ពីកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកអាចធ្លាក់ចុះនៅឆ្នាំក្រោយ

កំពង់ស្ពឺ ​និងស្វាយរៀង ​ជា​ខេត្ត​ទទួល​បានគម្រោង​វិនិយោគ​ច្រើនជាង​គេ​ក្នុង​រយៈ​ពេល៦ខែ​ដើមឆ្នាំ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2024

គិតត្រឹម​ឆមាសទី១​ឆ្នាំ ២០២៤ ខេត្ត​កំពង់ស្ពឺ និងស្វាយរៀង​ជា​ខេត្ត​ដែលទទួលបានគម្រោ​ងវិនិយោគ​ច្រើនជាង​គេក្នុង​ចំណោម​បណ្ដាខេត្ត​នានា​

ADB ៖ ឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិកកើនដល់ ៥%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

ADB ព្យាករថាឆ្នាំ ២០២៤ កំណើនសេដ្ឋកិច្ចនៃ ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និង ប៉ាស៊ីហ្វិកនឹងកើនដល់៥% ដែលការព្យាករលើកមុនតែ ៤.៩ ភាគរយ

រដ្ឋាភិបាលចេញ​ប្រកាសលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

រាជរដ្ឋាភិបាល​ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្ដីពី ការណែនាំអនុវត្តអនុក្រឹត្យស្ដីពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ប្រធានសហគមន៍ជីផាត ៖ ភ្ញៀវក្នុងស្រុកមានទំនោរទៅទស្សនាតំបន់ធម្មជាតិច្រើនជាងឆ្នាំមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

សហគមន៍អេកូទេសចរណ៍ជីផាត ជាសហគមន៍ចំណាស់មួយ ដែលត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ២០០៧ នៅក្នុងស្រុកថ្មបាំងខេត្តកោះកុង

ស្មៅដំរី ជាដំណាំសម្រាប់ជាចំណីសត្វ ងាយស្រួលដាំ និងបានផលច្រើនដែលកសិករគួរសាកល្បង

ជំនួញ, ព្រឹត្តិការណ៍

• 17/07/2024

ស្មៅដំរី ជាប្រភេទដំណាំចំណីសត្វមួយដែលមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ងាយស្រួលដាំ និងអាចជួយបំប៉នដល់ការលូតលាស់របស់សត្វបានល្អ

អាល្លឺម៉ង់ គ្រោងកាត់ផ្ដាច់ក្រុមហ៊ុនចិន Huawei ចេញពីបណ្តាញ 5G របស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

នៅក្រោមកិច្ចព្រមព្រៀងនេះ គ្រឿងបន្លាស់ដែលផលិតដោយក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់ 5G ឈានមុខគេរបស់ប្រទេសចិន នឹងត្រូវហាមឃាត់ពីហេដ្ឋារចនាសម្ព័ន្ធបណ្តាញស្នូលដែលរសើបរបស់អាល្លឺម៉ង់មុនចុងឆ្នាំ ២០២៦

មូលនិធិអភិវឌ្ឍន៍ជំនាញ បានបណ្តុះបណ្តាលធនធានមនុស្សជាង១ម៉ឺន៤ពាន់នាក់ នៅឆមាសទី១ឆ្នាំ២០២៤

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2024

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានបណ្តុះបណ្តាលធនធានមនុស្សជាង ១ម៉ឺន ៤ពាន់នាក់ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៤ ដែលស្ម;នឹង ៥៦ ភាគរយនៃផែនការមេ