ភ្នំពេញ ៖ បន្ទាប់ពីបានដំណើរការរុករករ៉ែមាសនៅក្នុងតំបន់អូរខ្វាវនៃខេត្តមណ្ឌលគិរីកាលពីខែមិថុនាកន្លងទៅនោះរួចមក ក្រុមហ៊ុន Renaissance Minerals របស់អូស្ត្រាលីដដែលនេះទើបទទួលបានអាជ្ញាបណ្ណក្នុងការរុករករ៉ែនៅតំបន់មួយទៀតដែលស្ថិតក្នុងខេត្តត្បូងឃ្មុំ ដែលកំពុងសិក្សាពីផលប៉ះពាល់។
លោក អ៊ឹង ឌីប៉ូឡា អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនរុករករ៉ែមាសខាងលើនេះ បច្ចុប្បន្នគឺកំពុងតែដំណើរការលើលិខិតស្នាម បទដ្ឋានគតិយុទ្ធផ្សេងៗទៅតាមច្បាប់។ ជាការសំខាន់ទៀតនោះ ក្រុមហ៊ុនតម្រូវឲ្យទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថានជាមុនសិនទើបអាចដំណើរប្រតិបត្តិការបានដោយមិនប៉ះពាល់បរិស្ថាន។
លោកបានបញ្ជាក់ថា ៖
« ក្នុងពេលនេះ ក្រុមហ៊ុនបានចុះទៅកាន់ទីតាំងដែនដីរុករករ៉ែមាសរបស់ខ្លួន ដោយមានក្រុមការងារមន្ត្រីក្រសួងបរិស្ថានផងដែរ ដើម្បីជួបប្រជុំពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងបានធ្វើការណែនាំខ្លួន ក៏ដូចជាផ្សព្វផ្សាយបន្ថែមផងដែរ»
ភាគីអាជ្ញាធរបានស្នើសុំទៅកាន់ក្រុមហ៊ុនឲ្យមានការយោគយល់ ដោយធ្វើយ៉ាងណាកុំឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅនិងអាស្រ័យផលជាមួយរ៉ែមាសជាលក្ខណៈគ្រួសារ។ ដោយឡែក ភាគីដំណាងក្រុមហ៊ុនវិញក៏សុំឲ្យមានការសហការសំដៅធ្វើយ៉ាងណាឲ្យដំណើរការរុករករ៉ែប្រព្រឹត្តទៅដោយរលូនដើម្បីប្រយោជន៍ទាំងសងខាង។
ប្រភពដដែលបានគូសបញ្ជាក់ដែរថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្រ្តាលីនេះ បានទទួលអាជ្ញាបណ្ណរុករករ៉ែមាសកាលពីខែមករា ឆ្នាំ២០២១ ពីក្រសួងធនធានរ៉ែ និងថាមពលនៅលើទំហំផ្ទៃដីជាង៨០០គីឡូម៉ែត្រក្រឡា និងមានសុពលភាព៣ឆ្នាំ គឺរហូតដល់ខែមករា ឆ្នាំ២០២៤។
លោកបញ្ជាក់ថា ក្រៅពីចំណូលសារពើពន្ធ ការមកដាក់ទីតាំងការដ្ឋានរុករករ៉ែមាសនេះក៏បានផ្ដល់ផលប្រយោជន៍ជាច្រើនទៀតដល់ពលរដ្ឋក្នុងតំបន់ ដូចជាបានផ្ដល់ការងារដល់ប្រជាពលរដ្ឋ កាត់បន្ថយចំណាកស្រុក អាចបណ្ដុះបណ្ដាលបច្ចេកវិទ្យាថ្មីៗ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ និងសេដ្ឋកិច្ចជាតិ បង្កើនការប្រើប្រាស់សេវាកម្ម និងទំនិញក្នុងស្រុក ព្រមទាំងចូលរួមអភិវឌ្ឍន៍លើវិស័យផ្សេងៗដូចជាការសហការការពារដែនជម្រកសត្វព្រៃ កម្មវិធីដាំដើមឈើ សាងសង់សាលារៀន សង់បង្គន់អនាម័យជាដើម។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុន Renesance Mineral ដែលកំពុងធ្វើអាជីវកម្មនៅតំបន់ហុកខ្វាវ ខេត្តមណ្ឌលគិរី បានចម្រាញ់មាសចំនួន ៣៨ដុំ ស្មើនឹង ៤២៥គីឡូក្រាម បានបង្កើតការងារជាង ១៧៤នាក់ ក្នុងនោះបុគ្គលិកជនជាតិខ្មែរមាន១២៨នាក់ ហើយចំពោះសួយសារដែលបានបង់មកដល់ពេលនេះគឺជាង៤០ម៉ឺនដុល្លារ៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ឥណ្ឌូណេស៊ី ហាមឃាត់ Apple មិនឱ្យលក់ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួន ដោយសារហេតុផលតែមួយប៉ុណ្ណោះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/01/2025
ឥឡូវនេះ ស្ថានភាពឥណ្ឌូណេស៊ី និង Apple កំពុងស្ថិតក្នុងភាពច្របូកច្របល់ពាក់ព័ន្ធនឹងការចូលទីផ្សារ និងការវិនិយោគ។ អាជ្ញាធរឥណ្ឌូនេស៊ីមិនអនុញ្ញាតឱ្យ Apple លក់ផលិតផលចុងក្រោយរបស់ខ្លួនគឺ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួនឡើយ
មជ្ឈមណ្ឌលកីឡា ២៧១ របស់ ជីប ម៉ុង នឹងក្លាយជាកន្លែងលេងកីឡាធំជាងគេនៅកម្ពុជារួមចំណែកជួយដល់សុខភាពប្រជាជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 22/01/2025
វត្តមាននៃមជ្ឈមណ្ឌលកីឡា ២៧១ នឹងជួយលើកស្ទួយដល់វិស័យសុខភាពប្រជាជនក្នុងតំបន់នេះឱ្យ កាន់ល្អប្រសើរ ព្រមទាំងផ្តល់ភាពងាយស្រួលមួយម្រិតទៀតទៅដល់អ្នករស់នៅក្នុងគម្រោងជីប ម៉ុង លែន