បរទេស ៖ ជាប្រវត្តិសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមត្រូវបានអ្នកជំនាញជាច្រើនទទួលស្គាល់ថាគឺជារឿងដ៏ល្អមួយក្នុងចំណោមបណ្តាប្រទេសជាច្រើនលើសកលលោកដោយវាត្រូវបានយកទៅវិភាគ និងចេញផ្សាយតាមបណ្តាសារព័ត៌មានល្បីៗរួមទាំង WeForum ផងដែរ។
នៅក្នុងរយៈ៣០ឆ្នាំ វៀតណាម ដែលធ្លាប់ត្រូវបានគេទទួលស្គាល់ថាជាប្រទេសដ៏ក្រីក្រមួយក្នុងតំបន់ និងពិភពលោកនោះ បានប្រែផ្លាស់វាសនាប្រទេសរបស់ខ្លួនឲ្យរួចផុតពីភាពក្រីក្រនៅក្នុងតំបន់ ហើយថែមទាំងអាចប្រកួតប្រជែងជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចចិនទៅលើវិស័យមួយចំនួនទៀតផង។
ជាការគួរឲ្យកត់សម្គាល់ អ្នកជំនាញរបស់ We Forum បានលើកឡើងនូវយុទ្ធសាស្ត្រសំខាន់ចំនួន ៣ ដែលវៀតណាមបានប្រើប្រាស់អស់រយៈពេលជាង៣ទសវត្សក្នុងការប្រែក្លាយជោគវាសនារបស់ខ្លួន ៖
១-ការវិនិយោគលើវិស័យសំខាន់ ៖ ការវិនិយោគទៅលើធនធានមនុស្សដែលមានចំនួនច្រើនលើសលប់ ជាពិសេសការវិនិយោគទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសផងដែរ។ វៀតណាម មិននៅស្ងៀមឡើយចំពោះកិច្ចការងារទាំងនេះ ជាពិសេសការបង្កើនសក្តានុពលនៃធនធានមនុស្សរបស់ខ្លួនខណៈដែលពលរដ្ឋសរុប៩៥លាននាក់ ពលរដ្ឋដែលមានវ័យក្រោម៣៥ឆ្នាំ គឺមានរហូតទៅដល់ពាក់កណ្តាលរួចទៅហើយ។
ការវិនិយោគខ្លាំងផ្តោតសំខាន់តាំងពីការសិក្សាកម្រិតបឋម រួមជាមួយនឹងការធានាឲ្យបានថា សេវាអ៊ីនធឺណេតមានតម្លៃទាប និងអាចចរាចរទៅដល់ពលរដ្ឋគ្រប់គ្នា។ មិនត្រឹមតែប៉ុណ្ណោះ វៀតណាមបានកំណត់ឲ្យបាននូវបុគ្គលិកជាស្ត្រីយ៉ាងហោចណាស១០ភាគរយនៃចំនួនបុគ្គលិកសរុបនៅគ្រប់កន្លែងការងារទូទាំងប្រទេស។
២- សម្រុកយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឲ្យបានកាន់តែច្រើន ៖ ចាប់តាំងពីបានចូលជាសមាជិកអាស៊ាន ASEAN ជាផ្លូវការកាលពីឆ្នាំ១៩៩៥ វៀតណាម បានខិតខំយ៉ាងខ្លាំងចំពោះការងារនេះ ហើយជាលទ្ធផលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងអាមេរិកត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០០០ ហើយបន្ទាប់មក បានចូលរួមជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក WTO នៅឆ្នាំ២០០៧ ដែលអាចជួយដល់ការនាំចេញទំនិញរបស់ខ្លួនជាមួយនឹងតម្លៃប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សារពិភពលោក។
៣-កំណែទំរង់សេដ្ឋកិច្ចក្នុងស្រុក ៖ ជាការពង្រឹងខ្លួនយ៉ាងខ្លាំងដើម្បីអាចផ្តល់ឱកាសដល់ប្រទេសក្នុងការទទួលស្វាគមន៍ក្រុមវិនិយោគជាតិនិងអន្តរជាតិកាន់តែច្រើនតាមរយៈវិធីសាស្ត្រជាច្រើន ដូចជាការផ្តល់សេវាកម្មបង្កើតក្រុមហ៊ុន ដែលមានភាពងាយស្រួល ហើយកាន់តែអស្ចារ្យបំផុតសម្រាប់វៀតណាមនោះ គឺវិស័យផលិតកម្មបានក្លាយទៅជាកូនសោរដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ ជាក់ស្តែងមកទល់បច្ចុប្បន្ននេះស្មាតហ្វូនលើទីផ្សារពិភពលោកយ៉ាងហោចណាស់១គ្រឿងក្នុងចំណោម១០គ្រឿងជាផលិតផលផលិតនៅក្នុងប្រទេសវៀតណាម ក៏ជាប្រទេសដែលនាំចេញសម្លៀកបំពាក់ធំជាងគេបំផុតក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ានផងដែរ។
លទ្ធផលដែលវៀតណាមបានទទួលកាលពីពេលកន្លងទៅ ក៏ដូចជាបច្ចុប្បន្ន គឺពិតជាធំធេងខ្លាំងណាស់សម្រាប់ពលរដ្ឋរបស់ខ្លួន ពីព្រោះ កាលពីឆ្នាំ១៩៩៣ អត្រាអ្នកដែលរស់នៅក្រោមបន្ទាត់ក្រីក្រមានរហូតទៅដល់ ៥៨ភាគរយ ហើយមកដល់ឆ្នាំ២០១៦ ពលរដ្ឋរស់នៅក្នុងភាពក្រីក្រដដែលនេះមានត្រឹមតែ១០ភាគរយប៉ុណ្ណោះ៕ https://web.facebook.com/watch/?v=2242802449313219
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ព្រះរាជពិធីស្ទូងស្រូវដោយអធិរាជជប៉ុនបង្ហាញពីការឲ្យតម្លៃវិស័យកសិកម្ម ផ្សារភ្ជាប់ជំនឿ និងប្រពៃណី ទាំងពលរដ្ឋនិងរាជវង្ស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/05/2025
កាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ រាជវាំងជប៉ុន បានរៀបចំពិធីបុណ្យប្រពែណីមួយសម្រាប់ការដាំដុះស្រូវដែលជាពិធីត្រូវបានចាត់ទុកថាមានអត្ថន័យសំខាន់ តំណាងឲ្យវិស័យកសិកម្ម ក៏ដូចជាជំនឿនិងប្រពៃណី វប្បធម៍របស់ប្រទេសជប៉ុនផងដែរ
មេនូឡាយហ្វ៍ គាំទ្រក្តីស្រមៃរបស់កុមារកម្ពុជាជាមួយផលិតផលធានារ៉ាប់រងថ្មី “Manulife បរិញ្ញា (Manulife Pak Rinha)”
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/05/2025
ក្រុមហ៊ុន មេនូឡាយហ្វ៍ មានមោទនភាពក្នុងការដាក់សម្ពោធផលិតផលថ្មីដែលមានឈ្មោះថា “មេនូឡាយហ្វ៍ បរិញ្ញា (Manulife Pak Rinha)” ដើម្បីធានាអនាគតការសិក្សារបស់កុមារកម្ពុជា និងផ្តល់សន្តិភាពផ្លូវចិត្តផ្នែកហិរញ្ញវត្ថុដល់ឪពុកម្តាយគ្រប់ៗរូប