សមាគមចំនួន៣សហការគ្នាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រិនវ័យក្មេង និង SMEs នៅកម្ពុជា

ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងភាពជាដៃគូ ដើម្បីចូលរួមចំណែកលើកកម្ពស់ និងបញ្ជ្រៀបការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុក្នុងចំណោមសហគ្រិនវ័យក្មេង ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។

អនុស្សរណៈនៃកិច្ចព្រមព្រៀងនេះមានគោលបំណងពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការទាក់ទងនឹងការបណ្តុះបណ្តាល ការរៀបចំព្រឹត្តិការណ៍ និងការរៀបចំសិក្ខាសាលារួមគ្នា ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fin-Tech) សេវាឥណទានប្រកបដោយបរិយាបន្ន និងការកសាងបណ្តាញទំនាក់ទំនងក្នុងចំណោមសហគ្រិនវ័យក្មេងកម្ពុជា និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា តាមរយៈអនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ ភាគីទាំងអស់នឹងរួមគ្នាបន្តពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុឲ្យកាន់តែរឹងមាំជូនដល់សាធារណជន សហគ្រិន ក៏ដូចជាបណ្តាសហគ្រាសធុនតូច និងមធ្យមផ្សេងទៀត ។

លោកបណ្ឌិតបានឲ្យដឹងទៀតថា កិច្ចសហប្រតិបត្តិការរវាងសមាគមទាំង៣ បានឆ្លុះបញ្ចាំងទៅនឹងយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងបញ្ជ្រៀបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅកាន់សហគ្រិន អាជីវកម្មខ្នាតតូច និងមធ្យម កសិករ រួមទាំងសហគ្រិនវ័យក្មេង។ បន្ថែមលើនេះ វានឹងក្លាយជាវេទិកាដើម្បីឲ្យអ្នកជំនាញខាងវិស័យធនាគារ និងហិរញ្ញវត្ថុ និងសហគ្រិន ក៏ដូចជាម្ចាស់សហគ្រាសធុនតូច និងមធ្យម បានជួបពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយឈ្នះៗទាំងអស់គ្នា។

លោកបានបញ្ជាក់ថា ៖​​

«សហគ្រាសធុនតូច និងមធ្យមគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ដោយហេតុថាសហគ្រាសធុនទាំងនោះ បានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងផលិតផលក្នុងស្រុកសរុប (GDP) ព្រមទាំងបង្កើតការងារដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាផងដែរ ដូច្នេះហើយនាពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម (SME Banks of Cambodia Plc.) បានដាក់ឲ្យអនុវត្តនូវគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យមជំហានទី២ ឆ្នាំ២០២១ ដែលមានការចូលរួមពីគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ចំនួន២៦ គ្រឹះស្ថាន ដែលមានប្រភពទុនប្រមាណជាង១៦០លានដុល្លារអាមេរិក  ដើម្បីចូលរួមគាំទ្រសហគ្រាសធុនតូច និង មធ្យមក្នុងការទទួលបានហិរញ្ញប្បទានមានលក្ខណៈងាយស្រួល និង មានភាពបត់បែន រួមទាំងផ្តល់នូវអត្រាការប្រាក់សមរម្យ ដើម្បីបង្កើននូវពិពិធកម្មសេដ្ឋកិច្ច (Financial Diversification)»

លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងឲ្យដឹងដែរថា កិច្ចសហប្រតិបត្តិការរវាងសមាគមទាំង៣នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការវិវត្ត នៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក្នុងការគាំពារបន្ថែមដល់សហគ្រិននៅកម្ពុជា ពិសេសសហគ្រិនវ័យក្មេង ដោយចូលរួមលើកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុដ៏សម្បូរបែប ប្រកបដោយការទទួលខុសត្រូវ។

លោកបានបញ្ជាក់ថា ៖

«កិច្ចសហប្រតិបត្តិការនៃសមាគមទាំង៣ នឹងក្លាយជាវេទិកាដ៏សំខាន់រវាងអ្នកជំនាញហិរញ្ញវត្ថុ និងសហគ្រិនវ័យក្មេងក្នុងការសិក្សាស្វែងរក បង្កើត សាកល្បង ក៏ដូចជាអនុវត្តនូវដំណោះស្រាយថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត ដើម្បីជំរុញដល់ការអភិវឌ្ឍវិស័យធុរកិច្ចនៅកម្ពុជា»

លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរំលេចដែរថា ការលំបាកនៃការទទួលបានឥណទានតែងតែត្រូវបានលើកឡើងដោយសមាជិកនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា ជាពិសេសបណ្តាសហគ្រាសមីក្រូ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយសារបញ្ហានៃការទទួលបានហិរញ្ញប្បទានពីបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុ បានរារាំងកំណើននៃការរីកចម្រើននៃសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ បញ្ហាដែលលំបាកសម្រាប់ទទួលបានហិរញ្ញប្បទាន គឺការកង្វះខាតទ្រព្យបញ្ចាំ អត្រាការប្រាក់ខ្ពស់ កង្វះខាតនៃរបាយការណ៍ហិរញ្ញវត្ថុ និងកង្វះខាតព័ត៌មានទូទៅទៅលើប្រភពនៃហិរញ្ញប្បទានបំណុល។

លោកបន្តថា ៖

«ការទទួលបានហិរញ្ញប្បទានប្រកបដោយសមធម៌ គឺជាអាទិភាពទី១នៃយុទ្ធសាស្រ្តឆ្នាំ២០២៥ បន្ថែមលើអាទិភាព៥ផ្សេងទៀតរបស់សហគ្រិនវ័យក្មេងកម្ពុជា។ ផ្អែកតាមបទពិសោធន៍របស់យើង ដែលធ្វើការជាមួយនឹងសហគ្រាសធុនតូច និងមធ្យម ទៅលើការទទួលបានហិរញ្ញវត្ថុ យើងបានរកឃើញថា ទ្រព្យបញ្ចាំគឺតែងតែជាកត្តាចម្បងចំពោះការសម្រេចចិត្តលើការផ្តល់ឥណទាន ប៉ុន្តែការដែលមានចំណេះដឹង និងឯកសារគ្រប់គ្រាន់ផ្នែកហិរញ្ញវត្ថុក៏សំខាន់ដូចគ្នាដែរ»

លោក​ សុបញ្ញា បានបន្តថា កិច្ចព្រមព្រៀងនៅពេលនេះ គឺជាប្រវត្តិសាស្រ្តដ៏សំខាន់មួយនៅក្នុងភាពជាដៃគូ និងបង្កើតជាយុទ្ធសាស្រ្តចម្បងៗ នៅក្នុងវិស័យនៃកិច្ចសហប្រតិបត្តិការរវាងសមាគមទាំង៣ ទៅលើការបណ្តុះបណ្តាល រៀបចំសិក្ខាសាលា ព្រឹត្តការណ៍ និងវាគ្មិនសម្រាប់កម្មវិធីកិច្ចពិភាក្សាលើបណ្តាញឌីជីថល ព្រមទាំងការទទួលបាននូវហិរញ្ញប្បទានក្នុងចំណោមសហគ្រិនវ័យក្មេងកម្ពុជា៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងបានឡើងថ្លៃបន្តិចវិញបន្ទាប់ពីធ្លាក់ចុះរយៈពេល ២ សប្តាហ៍ជាប់ៗគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/11/2025

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៣៣% ឬ ៦៣,៦០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៣៧% ឬ ៥៩,៦៥ ដុល្លារក្នុងមួយបារ៉ែល

រដ្ឋមន្ត្រីក្រសួងដែនដី ៖ ប្លង់គោល​នៃការ​ប្រើប្រាស់ដី​ គឺធានា​បាននូវ​ការគ្រប់គ្រង​ជាក់​លាក់ សម្រាប់​តំបន់អង្គរ និង​បឹង​ទន្លេសាប​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/11/2025

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានបញ្ជាក់ថា ​ការរៀបចំប្លង់គោល​នៃការ​ប្រើប្រាស់ដីត្រឹមត្រូវ​ គឺធានា​បាននូវ​ការគ្រប់គ្រង​ជាក់​លាក់ និងងាយស្រួលក្នុងការអភិវឌ្ឍ

ឯកឧត្តម ហួត ហាក់ ទៅផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគវិស័យទេសចរណ៍ពីអង់គ្លេសមកកាន់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/11/2025

រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា បានទៅចូលរួមពិព័រណ៍ទេសចរណ៍ពិភពលោកនៅចក្រភពអង់គ្លេស ដើម្បីផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគវិស័យទេសចរណ៍អន្តរជាតិមកកាន់កម្ពុជា

ខែតុលា កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ២៩ មានទុនសរុបប្រមាណ ១,៤ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/11/2025

នៅខែតុលា កម្ពុជាអនុម័តគម្រោងវិនិយោគ២៩ ទំហំទុនប្រមាណ១,៤ប៊ីលានដុល្លារអាម៉េរិក ខណៈគម្រោងលេចធ្លោជាងគេ គឺព្រែកជីកហ្វូណនតេជោ ទំហំទុនវិនិយោគ១,២ប៊ីលានដុល្លារ

អាម៉េរិក- អូស្ត្រាលី គ្រោងបោះទុនរួមគ្នា ១០ពាន់លានដុល្លាររៀបចំសង្វាក់ផ្គត់ផ្គង់រ៉ែកម្រ ដើម្បីកាត់បន្ថយឥទ្ធិពលចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/11/2025

ប្រធានាធិបតីអាម៉េរិក លោក Donald Trump និងលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese បានជួបប្រជុំគ្នានៅឯសេតវិមាន និងបានឈានទៅដល់ចុះហត្ថលេខាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់រ៉ែកម្រជាមួយគ្នា

មេដឹកនាំចិន និងកូរ៉េខាងត្បូង ពិភាក្សាគ្នាពីការពង្រឹងទំនាក់ទំនងឡើងវិញ និងពង្រីកការផ្លាស់ប្តូរវប្បធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/11/2025

ប្រមុខដឹកនាំកំពូលរបស់ចិន និងកូរ៉េខាងត្បូង បានជួបពិភាក្សាគ្នាអំពីការផ្លាស់ប្តូរវប្បធម៌ និងបន្ធូរបន្ថយការរឹតត្បិតរបស់ទីក្រុងប៉េកាំងលើវិស័យកម្សាន្តរបស់កូរ៉េខាងត្បូងដែលធ្លាប់មានកន្លងទៅឱ្យធូរស្រាលឡើងវិញ

វិទ្យាស្ថានស្រាវជ្រាវយានយន្តដំបូងគេបង្អស់របស់កម្ពុជា – វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា (NEVITI) ត្រូវបានបង្កើតឡើងជាផ្លូវការ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/11/2025

វិទ្យាស្ថានស្រាវជ្រាវយានយន្តដំបូងគេបង្អស់របស់កម្ពុជា – វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា (NEVITI) ត្រូវបានបង្កើតឡើងជាផ្លូវការ

សិប្បកម្មផលិតក្នុងស្រុកចំនួន៦៩ និងផ្សារទំនើប ម៉ាត មីនីម៉ាតចំនួន ៦០ ជួបគ្នាជំរុញចលនាប្រើប្រាស់ និងពង្រឹងខ្សែចង្វាក់ផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2025

សិប្បកម្មផលិតក្នុងស្រុកចំនួន៦៩ និងផ្សារទំនើប ម៉ាត មីនីម៉ាតចំនួន ៦០ បានជួបជុំគ្នា ដើម្បីជំរុញចលនាប្រើប្រាស់ និងពង្រឹងខ្សែចង្វាក់ផលិតផលក្នុងស្រុកឱ្យកាន់តែទូលាយ

ចំការកំពង់ល្ពៅនៅខេត្តបាត់ដំបង នឹងផលិតផ្លែត្រសក់ផ្អែមឱ្យបានប្រមាណ៣០០តោនក្នុងមួយឆ្នាំ ផ្គត់ផ្គង់ឲ្យគម្រោង Local Proud សម្រាប់នាំចេញទៅទីផ្សារបរទេស

ជំនួញ, ព្រឹត្តិការណ៍

• 03/11/2025

ចំការកំពង់ល្ពៅនៅខេត្តបាត់ដំបង នឹងផលិតផ្លែត្រសក់ផ្អែមប្រមាណ៣០០តោនក្នុងមួយឆ្នាំ ផ្គត់ផ្គង់ឲ្យគម្រោង Local Proud សម្រាប់នាំចេញទៅទីផ្សារបរទេស

គម្រោងវិនិយោគ​ចំនួន​១១​ ស្នើ​សុំ​លើកទឹកចិត្តពីរាជរដ្ឋាភិបាលដើម្បីវិនិយោគនៅ​ខេត្តទាំង​៤ក្នុងតំបន់ភូមិភាគឦសាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2025

គម្រោង​វិនិយោគចំនួន១១ ដែលមានទុនជាង​៤០០លានដុល្លារ​បានដាក់ស្នើសុំ​វិនិយោគនៅតំបន់ភូមិភាគឦសាន ក្នុងខេត្ត​ទាំង​៤ រួមមានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនៈគីរី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)