ចិន ៖ នៅក្នុងសេចក្តីប្រកាសមួយដែលត្រូវបានធ្វើឡើងដោយអជ្ញាធរចិនបានឲ្យដឹងថា គិតត្រឹមចុងខែសីហាកន្លងទៅនេះ ទីក្រុងប៉េកាំងមានវត្តមាននៃស្ថានីយ៍តភ្ជាប់អ៊ីនធឺណេតបច្ចេកវិទ្យាចុងក្រោយ 5G ដល់ទៅ ៤៥ ០០០ កន្លែងរួចមកហើយដែលនឹងអាចបម្រើទៅដល់អ្នកកំពុងប្រើប្រាស់សេវាកម្មនេះប្រមាណជា ១២លាននាក់។
យោងតាមការបញ្ជាក់បន្ថែមដោយការិយាល័យទទួលបន្ទុកកិច្ចការងារទំនាក់ទំនងរបស់ទីក្រុងប៉េកាំង BCA Beijing CommunicationAdministration បានឲ្យដឹងទៀតថា ត្រឹមតែស្ថានីយ៍ចំនួន ២០កន្លែង វានឹងអាចផ្តល់ការប្រើប្រាស់សេវា 5G ទៅដល់ពលរដ្ឋក្រុងប៉េកាំងយ៉ាងហោចណាស់ ១០ ០០០ នាក់។
ប្រធានការិយាល័យ BCA លោក Su Shaolin បានបញ្ជាក់ថា រដ្ឋធានីក្រុងប៉េកាំងមកដល់ពេលនេះគឺជាទីកន្លែងដែលគ្របដណ្តប់ទៅដោយបណ្តាញបច្ចេកវិទ្យា 5G ស្ទើរតែនៅគ្រប់ទីកន្លែង ដោយក្រសួង មន្ទីរ សំខាន់ៗបូករួមទាំងមជ្ឈមណ្ឌលសាធារណរបស់រដ្ឋទាំងអស់ផងដែរ អាចប្រើប្រាស់បានយ៉ាងទូលំទូលាយ ជាពិសេសនៅក្នុងវិស័យគោលសំខាន់ប្រចាំប្រទេស ដូចជា សុខាភិបាល អប់រំ ទេសចរណ៍ និងឧស្សាហកម្មអ៊ីនធឺណេតផងដែរ។
គួរឲ្យដឹងដែរថា មកដល់ពេលនេះប្រទេសចិនបានក្លាយទៅជាប្រទេសនាំមុខគេលើសកលលោកចំពោះបច្ចេកវិទ្យាអ៊ីនធឺណេត 5G ដោយក្នុងនោះស្ថានីយ៍ 5G សរុបដែលខ្លួនមានរហូតទៅដល់ ៨១៩ ០០០កន្លែងរួចមកហើយនៅទូទាំងប្រទេស ដែលចំនួនេះគិតត្រឹមចុងខែឧសភាប៉ុណ្ណោះ ដែលកំពុងដំណើរការនៅទូទាំងពិភពលោក៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧គំរូអត្ថប្រយោជន៍វិលជុំនៃកសិដ្ឋានសូឡានៅអាមេរិកទាំងចំពោះមនុស្ស និងសត្វចៀម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/01/2025
ឧស្សាហកម្មផលិត និងទាញយកថាមពលព្រះអាទិត្យដោយកសិដ្ឋានបន្ទះសូឡានៅអាមេរិកបាន និងកំពុងតែធ្វើឲ្យទំហំនៃការចិញ្ចឹមសត្វចៀមជាហ្វូងមានទំហំកាន់ច្រើនឡើងនៅទូទាំងប្រទេស