ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានផ្តល់ផលបត្រឥណទានសរុបចំនួន ៧,៧៣០ ពាន់លានដុល្លារអាមេរិកដល់អតិថិជនជិត ២ លាននាក់ ក្នុងឆមាសទីមួយនៃឆ្នាំនេះ ខណៈដែលអតិថិជនសរុបប្រមាណ ២,៨ លាននាក់បានដាក់ប្រាក់ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានទឹកប្រាក់សរុបចំនួន ៣,៨៨៣ លានដុល្លារអាមេរិក។
ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក គា បូរាណ បានថ្លែងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដែអូដែលបានធ្វើឡើងកាលពីថ្ងៃសប្តាហ៍មុនថា អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុភាគច្រើនជាស្ត្រីដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចទាំងនៅទីក្រុង និងជនបទ។
លោក គា បូរាណ បានមានប្រសាសន៍ថា ៖
« នៅឆ្នាំ ២០២០ ប្រាក់កម្ចីសរុបចំនួន ២១ភាគរយ ត្រូវបានផ្តល់ជូនអតិថិជនសម្រាប់ពង្រីកអាជីវកម្ម និងពាណិជ្ជកម្ម។ ម៉្យាងទៀតដើម្បីកាត់បន្ថយបន្ទុកលើវិស័យនេះ និងបុគ្គលមួយចំនួនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបានរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីស្មើនឹងទឹកប្រាក់សរុបប្រមាណ ៦,៦ ពាន់លានដុល្លារអាមេរិក ដោយគិតត្រឹមខែកក្កដា ឆ្នាំ២០២១នេះ»
លោក ផល វ៉ាន់ឌី នាយកប្រតិបត្ដិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានថ្លែងប្រាប់ AMS ថា តួលេខនេះគិតនៅក្នុងបរិបទកូវីដ-១៩ វាពិតជាមានការថយចុះខ្លះ ដោយសារតែមានហានិភ័យនៃអាជីវកម្ម។
លោក ផល វ៉ាន់ឌី បានមានប្រសាសន៍ថា ៖
«ដោយសារប្រាក់ដែលនៅទំនេរច្រើនគួរសម ព្រោះតម្រូវការនៃអ្នកខ្ចីទាបជាងមុន ហើយហានិភ័យនៃអាជីវកម្មមានខ្ពស់ ដូច្នេះ មុននឹងឱ្យខ្ចីគ្រឹះស្ថានមានការប្រុងប្រយ័ត្ន ចំណែកឯអ្នកដែលត្រូវខ្ចី មុននឹងខ្ចីក៏ប្រយ័ត្នដែរ»
លោកបានបញ្ជាក់ថា តួលេខជាង ៧,៧ពាន់លានជាងនេះ បើប្រៀបធៀបឆ្នាំចាស់គឺប្រហាក់ប្រហែលគ្នា ព្រោះថាមុនកូវីដ កម្ចីសម្រាប់វិស័យមីក្រូមានល្បឿនលឿនបន្តិច ដោយសារមានសកម្មភាពសេដ្ឋកិច្ច ទីផ្សារ អាជីវកម្មនៅមានដំណើរការ ។ ប៉ុន្តែនៅក្នុងបរិបទកូវីដ កម្ចីក្នុងវិស័យមីក្រូនៅតែមាន ប៉ុន្តែស្ថិតក្នុងទម្រង់យឺត ព្រោះអ្នកធ្វើអាជីកម្មដែលខ្ចីទៅ ពុំសូវសមប្រកបក្នុងអាជីវកម្ម រកស៊ីមិនទទួលចំណូល។ ដូច្នេះម្ចាស់អាជីវកម្មផ្សេងៗមានភាពខ្លាចរអារ។ តាមការពិនិត្យទៅលើកម្ចីដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបាន គឺកម្ចីដែលយកទៅប្រើប្រាស់ស្ថិតនៅក្នុងវិស័យផលិតកម្មកសិកម្ម មុខរបរ អាជីវកម្មខ្នាតតូច និងតម្រូវការបន្ទាន់៕
ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ការលក់រថយន្តចិន BYD យកឈ្នះលើក្រុមហ៊ុនរថយន្តជប៉ុន Toyota នៅក្នុងប្រទេសសឹង្ហបុរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2025
BYD លក់រថយន្តបានចំនួន ៣ ០០២ គ្រឿង ឬ ស្មើរនឹង ២០% នៃការលក់រថយន្តសរុបនៅក្នុងប្រទេសសិង្ហបុរីក្នុងរយៈពេលបួនខែដំបូងក្នុងឆ្នាំនេះ និងបានយកឈ្នះក្រុមហ៊ុនតូយ៉ូតាដែលលក់រថយន្តចំនួន ២ ០៥០ គ្រឿង
ចិនចាប់ផ្តើមសិក្សាពីហានិភ័យនៃរោងចក្រនុយក្លេអ៊ែរទាំង១០០កន្លែងប្រសិនបើមានករណីសង្គ្រាមផ្ទុះឡើង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/05/2025
ថ្មីៗនេះ កម្លាំងកងទ័ពចិន ហៅកាត់ថា PLA (China's People's Liberation Army) បានបង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែរទាំងឡាយរបស់ខ្លួនក្នុងករណីប្រសិនបើមានករណីជម្លោះដោយយោធាណាមួយផ្ទុះឡើងនាពេលអនាគត
គណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជំរុញវឌ្ឍនភាពរបៀបវារៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/05/2025
គណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ