គិតត្រឹមរយៈពេល ៨ ខែនៃឆ្នាំ២០២១កន្លងទៅនេះ តម្លៃនៃការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្លាស់ពីកម្ពុជាមានកំណើនដល់ ៥ ,០២១ ពាន់លានដុល្លារ កើនឡើង ៣,៣ ភាគរយ ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានចំនួន ៤,៨៦១ ពាន់លានដុល្លារតែប៉ុណ្ណោះ។ នេះបើយោងតាមស្ថិតិរបស់ក្រសួងពាណិជ្ជកម្ម។
នៅក្នុងរយៈពេល ៨ ខែកន្លងទៅនេះ តម្លៃនៃការនាំចេញផលិតផលសម្លៀកបំពាក់មានប្រមាណ ៤៥ ភាគរយនៃការនាំចេញសរុបរបស់កម្ពុជាដែលមានទំហំ ១១,០៨៦ ពាន់លានដុល្លារ ។ ការកើនឡើងនៃទំហំនាំចេញផលិតផលសម្លៀកបំពាក់នេះ បានបង្ហាញពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់នៃវិស័យកាត់ដេរបើទោះបីជាជំងឺរាតត្បាតកូវីដ -១៩ នៅតែបន្តក៏ដោយ ហើយក្នុងនោះប្រទេសសហរដ្ឋអាមេរិក និងបណ្តាប្រទេសសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងជប៉ុន គឺជាទិសដៅនាំចេញសម្លៀកបំពាក់ដ៏សំខាន់របស់ប្រទេសកម្ពុជា។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងឱ្យដឹងថា កំណើននៃការនាំចេញរបស់កម្ពុជាបានឆ្លុះបញ្ចាំងពីការគ្រប់គ្រងសង្វាក់ផលិតកម្មនៅកម្ពុជាដែលធានាថាប្រតិបត្តិការនៅតែបន្តស្ថិតនៅក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់វិបត្តិកូវីដ-១៩ នេះ។
លោកឧកញ៉ាបានមានប្រសាសន៍ថា ៖
« ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ថ្មីៗនេះ យើងរំពឹងថានឹងទទួលបានការវិនិយោគបន្ថែមទៀតពីវិនិយោគិនបរទេស ដែលនឹងជំរុញទាំងការនាំចេញផលិតផលសម្រេច និងការនាំចូលវត្ថុធាតុដើមដើម្បីផ្គត់ផ្គង់សង្វាក់ផលិតកម្ម។ សម្រាប់ប្រទេសកម្ពុជា ឧស្សាហកម្មកាត់ដេរគឺជាអ្នករកប្រាក់បានពីបរទេសច្រើនជាងគេ និងមានលទ្ធភាពផ្តល់ការងារដល់ពលរដ្ឋប្រមាណ ៧៥ម៉ឺននាក់ដែលភាគច្រើនជាស្ត្រី»
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា ឧស្សាហកម្មកាត់ដេរនៅតែដំណើរការធម្មតា ហើយបន្តមានការកើនឡើងនូវសង្វាក់ផលិតកម្ម ដើម្បីឆ្លើយតបទៅនឹងកំណើននៃការបញ្ជារទិញ ព្រោះប្រទេសកម្ពុជាមានសុវត្ថិភាពពីជំងឺកូវីដ -១៩ ជាងប្រទេសផលិតសម្លៀកបំពាក់ដទៃទៀត។ ការបញ្ជាទិញថ្មី និងមានការកើនឡើងលើផលិតផលសម្លៀកបំពាក់បន្ថែមទៀត ដោយសារតែភាពមិនច្បាស់លាស់នៅក្នុងប្រទេសផលិតសម្លៀកបំពាក់មួយចំនួន ដូចជាបង់ក្លាដែស មីយ៉ាន់ម៉ា ប្រេស៊ីល និងវៀតណាម ដែលបណ្តាលមកពីការផ្ទុះឡើងនៃជំងឺកូវីដ -១៩ ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០ កម្ពុជាបាននាំចេញសម្លៀកបំពាក់មានតម្លៃ ៧,៤២០ ពាន់លានដុល្លារ ធ្លាក់ចុះ ១០,២៤ ភាគរយ ធៀបទៅនឹងឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍លទ្ធផលប្រចាំឆ្នាំ២០២០ របស់ក្រសួងពាណិជ្ជកម្ម៕
ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧កម្ពុជា និងសិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការលើកម្មសិទ្ធិឧស្សាហកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/01/2025
ក្រសួងឧស្សាហកម្ម និងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរីចុះហត្ថលេខាបន្តសុពលភាពនៃអនុស្សរណៈ យោគយល់ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិឧស្សាហកម្ម