បរទេស ៖ ក្នុងរយៈពេលត្រឹមតែ៣ខែប៉ុណ្ណោះចុងក្រោយនេះរោងចក្រ និងក្រុមហ៊ុនកាន់តែច្រើនបានសម្រេចចិត្តភ្លាមៗក្នុងការវិលត្រឡប់ផលិតកម្មរបស់ពួកគេទៅកាន់ប្រទេសចិនវិញ ដោយសារការទទួលរងនូវសំពាធនៃវិបត្តិនៃជំងឺដែលកំពុងកើតមាន។
ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនឌីសាញម៉ាកយីហោសំភាៈប្រើប្រាស់ និងស្បែកជើងដ៏ល្បីឈ្មោះ លោក Roger Rawlins បានអះអាងថាក្រុមហ៊ុនរបស់លោកបានជួបប្រទះករណីដែលកំពុងប្រឈមនេះដោយខ្លួនឯង ហើយក៏មានក្រុមហ៊ុនធំៗមួយចំនួនទៀតនៅវៀតណាម ដែលបានដំណើរការសង្វាក់ផលិតកម្មដល់ទៅ៦ឆ្នាំ ក៏បានសម្រេចចិត្តក្នុងការបញ្ចប់វាត្រឹមតែ៦ថ្ងៃប៉ុណ្ណោះ។
លោកបន្តថា ៖
«ប្រសិនបើយើងគិតថា ការខិតខំប្រឹងប្រែងរបស់គ្រប់គ្នាមានតម្លៃ និងចង់រក្សានូវផលិតកម្មរបស់ខ្លួននោះ ជម្រើសគឺមានតែ១ប៉ុណ្ណោះនៅពេលនេះ គឺការវិលត្រឡប់ទៅកាន់ប្រទេសចិនវិញដើម្បីអាចដំណើរការផលិតផលិតផលឡើងវិញ និងបំពេញតម្រូវការដែលបានខកខានអស់មួយរយៈកាលចុងក្រោយនេះ»
ដោយឡែកប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Lakeland Industries លោក Charles Roberson កាលពីដើមខែកញ្ញាកន្លងមកនេះបានបញ្ជាក់ថា ក្រុមហ៊ុនរបស់គាត់កំពុងតែជួលក្រុមអ្នកជំនាញក្នុងការអាចដំណើរការសុំសិទ្ធិផ្ទេរយកផលិតកម្មរបស់ខ្លួនចេញពីវៀតណាមទៅកាន់ប្រទេសចិនវិញ ហើយធ្វើយ៉ាងណាអាចចំណាយពេលវេលាត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។ យោងតាមការបញ្ជាក់ និងស្រាវជ្រាវរបស់លោកសាស្ត្រាចារ្យ Willy Shih សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Harvard University បានបញ្ជាក់ថា រោងចក្រជាច្រើន បានផ្តើមការផ្ទេរសង្វាក់ផលិតកម្មរបស់ខ្លួនទៅកាន់ប្រទេសចិនតាំងពីចុងឆ្នាំ២០២០មកម្ល៉េះ ដោយសារប្រទេសចិន គឺជាទីផ្សារដ៏រឹងម៉ាំ និងគួរឲ្យទុកចិត្តបំផុតបើទោះបីជាស្ថិតនៅក្នុងស្ថានភាពអាក្រក់បែបណាក៏ដោយ៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ក្រុងវ៉ាស៊ិនតោន កំពុងរកវិធីបង្ខំឲ្យទីក្រុងហាណូយដកខ្លួនចេញឱ្យដាច់ពីផលិតផលបច្ចេកវិទ្យារបស់ចិននៅក្នុងវិស័យផលិតកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/06/2025
រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនបានដាក់ចេញនូវគោលការណ៍ដំឡើងពន្ធថ្មីដ៏ខ្ពស់មួយដោយសង្ឃឹមថានឹងអាចជាលក្ខខណ្ឌក្នុងការចរចាជាមួយភាគីវៀតណាមឲ្យបញ្ចប់ ឬកាត់បន្ថយការប្រើប្រាស់ឧបករណ៍ និងគ្រឿងបង្គុំបច្ចេកវិទ្យាទាំងឡាយណាដែលផលិតនៅប្រទេសចិន
និន្នាការគាំទ្រផលិតផលខ្មែរ កំពុងកើនឡើងនៅទូទាំងប្រទេស
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 17/06/2025
និន្នាការគាំទ្រផលិតផលខ្មែរកំពុងមានសន្ទុះកើនឡើងនៅទូទាំងប្រទេស។ ចំណែកក្រុមហ៊ុន និងម្ចាស់អាជីវកម្ម ក៏កំពុងមានមោទនភាពក្នុងការខិតខំផលិតផលិតផលខ្មែរ បង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ និងជួយប្រទេសជាតិ