ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនៅតែមានប្រជាប្រិយភាពខ្ពស់ ខណៈដែលអត្រានៃការទទួលបានផលចំណេញត្រឡប់ទៅវិញខ្ពស់ រាប់ទាំងការវិនិយោគនៅក្នុងទីផ្សារដីធ្លី ទីផ្សារលំនៅដ្ឋាន ក៏ដូចជាការវិនិយោគទៅលើការអភិវឌ្ឍន៍សម្រាប់លក់ និងជួលផងដែរ។

អ្វីដែលជាការគួរឲ្យកត់សម្គាល់ ការវិនិយោគដែលត្រូវបានវិនិយោគិនជោគជ័យមួយចំនួនលើកយកមកបង្ហាញ និងផ្តល់ជាយោបល់ចំពោះអ្នកដែលចង់បានចំណូល ចំណេញខ្ពស់ពីការវិនិយោគគឺមាន២ផ្នែក ៖
១-ក្រោយវិបត្តិកូវីដ-១៩ តម្លៃដីធ្លីនឹងមានការកើនឡើង ៖ មានការរំពឹងទុកថា រំហូរនៃអ្នកវិនិយោគពីបរទេសយ៉ាងច្រើននឹងធ្វើការបណ្តាក់ទុន និងវិនិយោគនៅកម្ពុជា ខណៈប្រទេសមួយនេះកំពុងផ្តល់សញ្ញាណវិជ្ជមានច្រើនលើសលប់ក្នុងការវិនិយោគ ពិសេសក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។
ជាទូទៅគេបានសង្កេតឃើញពីសន្ទុះនៃរំហូរអ្នកវិនិយោគចិនយ៉ាងច្រើនចូលមកកម្ពុជា ដើម្បីធ្វើការវិនិយោគលើវិស័យចម្បងៗមានដូចជា៖ គម្រោង ខុនដូ សណ្ឋាគារ ផ្ទះសំណាក់ អគារពាណិជ្ជកម្ម ផ្សារទំនើប រោងចក្រ និងកាស៊ីណូ ជាដើម ដែលរាប់ថា មានទឹកប្រាក់វិនិយោគខ្ទង់លានដុល្លារ ក្នុងគម្រោងនីមួយៗ ដែលធ្វើឲ្យអ្នកវិនិយោគលើវិស័យអចលនទ្រព្យចំណេញកប់។

២- វិនិយោគលើការជួលអចលនទ្រព្យ ៖ មធ្យោបាយមួយ ដែលម្ចាស់ផ្ទះរកលុយបានគឺការប្រមូលថ្លៃជួលផ្ទះ។ ការវិនិយោគបែបនេះ មានភាពពេញនិយមខ្លាំងណាស់ ជាពិសេសអ្នកដែលមានផ្ទះស្ថិតនៅក្នុងតំបន់អំណោយផលខ្លាំង ដាក់ជួលទទួលបានតម្លៃច្រើនខ្លាំងណាស់។ ម្យ៉ាងវិញទៀត សម្រាប់លោកអ្នកដែលបានទទួលប្រាក់កម្ចីទិញផ្ទះអាចប្រើប្រាស់ផ្ទះនោះជួលដើម្បីទទួលបានចំណូលពីថ្លៃជួលត្រលប់មកវិញសម្រាប់ចំណាយទៅលើការបង់រំលស់៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content