បរទេស ៖ ឆ្នាំ២០២០បានក្លាយទៅជាឆ្នាំដ៏អាក្រក់បំផុតសម្រាប់សេដ្ឋកិច្ចរបស់សកលលោកមិនថាប្រទេសអភិវឌ្ឍន៍ ឬកំពុងអភិវឌ្ឍន៍នោះទេ ពោលគឺសុទ្ធតែទទួលរងនូវផលប៉ះពាល់ខ្លាំងដូចគ្នា រាប់ទាំងកម្ពុជាផងដែរ ប៉ុន្តែក្នុងឆ្នាំតែមួយនេះ អាជីវកម្មតាមបណ្តាញអនឡាញបានបង្កើនទំហំកាន់តែធំ ជាមួយនឹងប្រាក់ចំណូលយ៉ាងក្រាស់ក្រែលផងដែរ។
នៅក្នុងបរិបទញាំញីដោយវិបត្តជំងឺឆ្លងកូវីដ-១៩ មនុស្សជាច្រើនរយលាននាក់ត្រូវបង្ខំចិត្តកាត់បន្ថយការធ្វើដំណើរ ប្ដូរទម្លាប់ធ្វើការងារពីចំងាយ និងរស់នៅដាច់ដោយឡែកពីគ្នា ប៉ុន្តែសកម្មភាពទាំងនេះបែរជាបានជម្រុញឲ្យប្រតិបត្តិការនៃការទិញទំនិញទាំងឡាយត្រូវធ្វើឡើងតាមអនឡាញជំនួសវិញ ហើយមានទំហំទឹកប្រាក់ដល់ទៅរាប់សិបលានដុល្លារជារៀងរាល់ថ្ងៃ។
ចិន ដែលជាប្រទេសមានប្រជាពលរដ្ឋច្រើនជាងគេបំផុតលើពិភពលោករហូតដល់ជាង១៤០០លាននាក់ និងជាប្រទេសដែលបានទទួលរងផលប៉ះពាល់សេដ្ឋកិច្ចតិចតួចជាងគេផងនោះត្រូវបានគេមើលឃើញថា បានប្រមូលយកចំណូលយ៉ាងច្រើនលើសលប់ពីសកម្មភាពទិញលក់ទំនិញលើអនឡាញកាលពីឆ្នាំ២០២០កន្លងទៅនេះ។
យោងតាមការស្រាវជ្រាវ និងពិនិត្យទៅលើទិន្នន័យដោយ Statista Digital Market Outlook បានរកឃើញថា ទំហំនៃការទិញលក់នៅលើប្រព័ន្ធអនឡាញនៃប្រទេសចិនកាលពីឆ្នាំ២០២០ បានកើនឡើងរហូតទៅដល់ ១,៣ ទ្រីលានដុល្លារ ហើយរំពឹងថាអាចកើនឡើងដល់២ទ្រីលានដុល្លារនៅក្នុងឆ្នាំ២០២៥។
ទីផ្សារទិញលក់លើប្រព័ន្ធអនឡាញបានក្លាយទៅជាភាពពេញនិយមចំពោះសកលលោក ហើយអ្នកជំនាញអាចព្យាករណ៍ថា ទំហំកំណើនរបស់វានឹងកើនឡើងជាមធ្យមដល់ទៅ៤៧ភាគរយក្នុងរយៈពេល៥ឆ្នាំខាងមុខដោយក្នុងនោះទីផ្សារនៅអាស៊ីនឹងអាចធ្វើបាន៥១ភាគរយ, ទីផ្សារអ៊ឺរ៉ុប ៤២ភាគរយ និងអាមេរិកខាងជើងនឹងកើនបាន ៣៥ភាគរយ ៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ម្ចាស់ក្រុមហ៊ុនតម្លៃទ្រីលានដុល្លារ ៖ «សម័យកាលរ៉ប៉ូតរូបរាងមនុស្សមិនស្ថិតនៅឆ្ងាយពីយើងទៀតទេ»
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/03/2025
លោក Huang ក៏បានធ្វើការព្យាករណ៍ទុកអំពីតម្លៃទីផ្សារនៃការប្រើប្រាសមនុស្សយន្ត Humanoid Robots ផងដែរដោយលោកជឿជាក់ថាវានឹងអាចមានចន្លោះនៅប្រហែលជាង១០ម៉ឺនដុល្លារក្នុងមួយគ្រឿង