ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាងថា ក្រសួងពាណិជ្ជកម្ម គាំទ្រពេញទំហឹងចំពោះបេសកកម្មនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារថ្មីតាមប្រព័ន្ធឌីជីថលនៅតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង។
ឯកឧត្តម ស៊ាង ថៃ ជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងបែបនេះក្នុងឱកាសបើកដំណើរការជាផ្លូវការនូវកម្មវិធីមួយមានឈ្មោះថា «បេសកកម្មនៃការនាំចេញទៅកាន់តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង» ដោយប្រើប្រាស់ថ្នាលព័ត៌មានវិទ្យា ដែលត្រូវបានរៀបចំឡើងដោយសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) ក្រោមជំនួយឧបត្ថម្ភរបស់គម្រោង«កម្ពុជាហាវែស-II»។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការក៏បានបង្ហាញនូវការអបអរសាទរ និងគាំទ្រចំពោះសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ដែលបានអភិវឌ្ឍន៍ខ្លួនប្រកបដោយមោទនភាពក្នុងការផ្តួចផ្តើមរៀបចំកម្មវិធីជំរុញការនាំចេញផលិតផលដោយប្រើប្រាស់ថ្នាលព័ត៌មានវិទ្យា ស្របតាមបរិបទឧស្សាហកម្មជំនាន់ទី៤ ដែលពិភពលោកកំពុងអនុវត្តនាពេលបច្ចុប្បន្ន។
ឯកឧត្តម ស៊ាង ថៃ បានមានប្រសាសន៍ថា ៖
« បេសកកម្មនេះ គឺជាក្តីសង្ឃឹមមួយដែលជួយផ្សព្វផ្សាយ និងនាំឱ្យពិភពលោកបានស្គាល់ទំនិញកម្ពុជាលើឆាកអន្តរជាតិកាន់តែច្រើនឡើងថែមទៀត និងជាស្ពានតភ្ជាប់ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម រវាងពាណិជ្ជករ ផលិតករកម្ពុជា ជាមួយអ្នកទិញនៅមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើងផងដែរ»
ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ក្រុមហ៊ុន និងសហគ្រាសកម្ពុជាទាំង២៥ក្រុមហ៊ុនថា ដើម្បីទទួលជោគជ័យលើបេសកកម្មនេះ និងរក្សាដៃគូពាណិជ្ជកម្ម និងទីផ្សារដែលទទួលបានហើយ ផលិតករកម្ពុជាគួរយកចិត្តទុកដាក់ជាពិសេសក្នុងការផលិតទំនិញ ដោយឈរលើគោលការណ៍ចំនួន ៤ គឺ ទំនិញត្រូវមាន ៖ ១-គុណភាពខ្ពស់ ២- សុវត្ថិភាព និងស្តង់ដារអនាម័យ ៣- សំបកវេចខ្ចប់ត្រូវតែមានសោភ័ណភាព និងមានព័ត៌មានគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់ និង ៤- មានតម្លៃសមរម្យ ដើម្បីទាក់ទាញអ្នកបញ្ជាទិញ និងចូលរួមប្រកួតប្រជែងកាត់ចំណែកទីផ្សារជាមួយដៃគូប្រកួតប្រជែងរបស់យើង។
សូមជម្រាបជូនថា បេសកកម្មនៃការនាំចេញទៅកាន់តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង គឺជាការប្រើប្រាស់ថ្នាលព័ត៌មានវិទ្យាមួយ រៀបចំឡើងដើម្បីជំរុញក្រុមហ៊ុន សហគ្រាសកម្ពុជា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចូលរួមពិព័រណ៍ឌីជីថលក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិផលសរីរាង្គ និងធម្មជាតិនៅឌុយបៃ ។ ក្នុងបេសកកម្មនេះ សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានជ្រើសរើសក្រុមហ៊ុន និងសហគ្រាសកម្ពុជា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មកពីវិស័យម្រេច និងគ្រឿងទេស អង្ករ បន្លែនិងផ្លែឈើ ផលិតផលកសិ-ពាណិជ្ជកម្មកែច្នៃ ដូចជាដំណាប់ស្វាយក្រៀម ទឹកឃ្មុំ និងគ្រាប់ធញ្ញជាតិដទៃទៀត។ល។ មកចូលរួមជាគម្រោងសាកល្បង ដោយជ្រើសរើសយកទីផ្សារតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង ជាទីផ្សារគោលដៅ ដោយសារទីផ្សារនេះមានអំណាចនៃការទិញធំ និងកំពុងមានតម្រូវការម្ហូបអាហារសុវត្ថិភាពនាំចូលជាច្រើន។
តាមការរំពឹងទុក បេសកកម្មនេះនឹងជួយបើកផ្លូវឱ្យក្រុមហ៊ុន សហគ្រាសកម្ពុជា បានស្គាល់ទីផ្សារអន្តរជាតិកាន់តែច្រើន និងធ្វើឱ្យពាណិជ្ជករកម្ពុជាមានទំនាក់ទំនងជាមួយដៃគូបញ្ជាទិញបរទេសកាន់តែច្រើន។ ម្យ៉ាងទៀត បេសកកម្មនេះ នឹងជួយធ្វើឱ្យក្រុមហ៊ុន សហគ្រាសកម្ពុជា មានគំនិតច្នៃប្រឌិត ក្នុងការរៀបចំកម្មវិធីអភិវឌ្ឍន៍ផលិតផល និងអភិវឌ្ឍក្រុមហ៊ុន និងមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការចូលរួមធ្វើពាណិជ្ជកម្មអន្តរជាតិ៕
ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ហុងកុង ប្រកាសបោះបង់វិធីសាស្ត្រធ្វើសំណង់អាយុកាលរាប់រយឆ្នាំពីរន្ទា និងស៊ុមសំណង់ធ្វើពីឫស្សី ទៅជារន្ទា និងស៊ុមធ្វើពីដែក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/03/2025
អជ្ញាធរក្រុងហុងកុងបានប្រកាសជាផ្លូវការហើយថា ក្នុងពេលឆាប់ៗខាងមុខនេះ សំណង់អគារខ្ពស់ៗដែលកំពុងដំណើរការសាងសង់នឹងលែងមានការប្រើប្រាស់រន្ទា និងស៊ុម ធ្វើពីឫស្សីទៀតហើយ ដោយជំនួសមកវិញជាមួយនឹងការប្រើប្រាស់ស៊ុម និងរន្ទាដែលធ្វើពីដែកទីបទាំងអស់
អគ្គនាយកដ្ឋានពន្ធដារ ពិចារណារួមបញ្ចូលបញ្ញសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ ឱ្យកាន់តែប្រសើរ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/03/2025
អគ្គនាយកដ្ឋានពន្ធដារ បានសិក្សា និងចង់ដាក់បញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជាផ្នែកមួយនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ក្នុងការគ្រប់គ្រង ជាពិសេស បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាកម្មជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជនឱ្យកាន់តែល្អប្រសើរ។
រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 19/03/2025
រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត