ភ្នំពេញ ៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងពីភាពវិជ្ជមាននៃចំណាត់ការរបស់ក្រសួងកសិកម្ម ក្នុងការកាត់បន្ថយចំនួនការនាំចូលមាន់រស់ពីក្រៅស្រុកមកផ្គត់ផ្គង់តម្រូវការទីផ្សារកម្ពុជាបានកាន់តែច្រើន។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់ AMS ថា លោកសូមគាំទ្រ និងកោតសរសើរចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានលើកទឹកចិត្តដល់ផលិតកម្មចិញ្ចឹមមាន់ក្នុងស្រុក ខណៈដែលវិធានការកាត់បន្ថយការនាំចូលមាន់រស់ពីក្រៅស្រុកចូលមកកាន់ទីផ្សារកម្ពុជាត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព។
លោក ស្រ៊ុន ពៅ បានមានប្រសាសន៍ថា ៖
«ការកាត់បន្ថយការនាំចូលមាន់រស់ពីបរទេសជាការត្រឹមត្រូវ ហើយក៏ជារឿងសំខាន់ផងដែរ ព្រោះកសិករកម្ពុជាដែលធ្លាប់ប្រកបមុខរបរចិញ្ចឹមត្រី និងសត្វផ្សេងៗ បានងាកមកចិញ្ចឹមមាន់វិញ។ ចំណុចមួយទៀត គឺការចិញ្ចឹមមាន់របស់កសិករបានដំណើរការល្អ មានទីផ្សារ និងរក្សាតម្លៃបានថេរ»
លោកបានបន្តថា ៖
«នេះក៏ជាសំណូមពររបស់សមាគមមួយដែរសម្រាប់ការរក្សាតម្លៃមាន់នៅលើទីផ្សារនាពេលបច្ចុប្បន្ន បើយើងឱ្យតម្លៃថ្លៃពេក វាក៏ប៉ះពាល់ដល់អ្នកហូប ឬអ្នកទិញ ប៉ុន្តែបើតម្លៃថោកពេកក៏ប៉ះពាល់អ្នកចិញ្ចឹម។ ដូច្នេះបើអាចរក្សាតម្លៃទីផ្សារបានដូចពេលបច្ចុប្បន្ននេះ នោះវានឹងល្អទាំងអស់គ្នា ទទួលបានផលចំណេញទាំងអ្នកចិញ្ចឹម អ្នកលក់ អ្នកទទួលទាន ក៏ដូចជាផ្តល់ចំណូលដល់សេដ្ឋកិច្ចជាតិដែរ»
តាមការឲ្យដឹងពីលោក ស្រ៊ុន ពៅ បានបញ្ជាក់ថា តម្លៃនៅលើទីផ្សារលក់រាយនាពេលបច្ចុប្បន្ន សម្រាប់មាន់ស្រែមានតម្លៃ ២៨ ០០០រៀលក្នុងមួយគីឡូក្រាម ឬខ្ពស់ជាងនេះបន្តិច ខណៈដែលការចិញ្ចឹមត្រូវប្រើរយៈពេលវែងរហូតដល់ទៅ ៦ – ៧ខែទើបអាចចាប់លក់បាន។ សម្រាប់មាន់សាច់រស់មានតម្លៃ ៧០០០រៀលក្នុងមួយគីឡូក្រាម ហើយការចិញ្ចឹមត្រូវការរយៈពេលតែជិត២ខែប៉ុណ្ណោះ។ ដោយឡែកសម្រាប់តម្រូវការទីផ្សារមាន់រស់នៅក្នុងប្រទេសកម្ពុជាមានប្រមាណ ១៣-១៤ម៉ឺនក្បាលក្នុង ១ថ្ងៃ ហើយការនាំចូលសព្វថ្ងៃមានប្រមាណពី ៥ម៉ឺនក្បាល និងទាបជាងនេះ។ ដូច្នេះបានន័យថា ការផ្គត់ផ្គង់ក្នុងស្រុកបានជាង ៧-៨ម៉ឺនក្បាល។ ប៉ុន្តែសម្រាប់ឱកាសនៃពិធីបុណ្យដាក់បិណ្ឌនេះ តម្រូវការទីផ្សារអាចនឹងកើនឡើងខ្ពស់ជាងនេះ៕
ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ការដ្ឋានសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រថ្មី ៣០កន្លែង ត្រួសត្រាយផ្លូវចិនទៅជាមហាអំណាចថាមពលនុយក្លេអ៊ែរជំនួសសហរដ្ឋអាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/04/2025
នៅត្រឹមចុងខែមេសានេះ រដ្ឋាភិបាលទីក្រុងប៉េកាំងបានអនុម័តកញ្ចប់ថវិកាថ្មីដើម្បីអាចចាប់ផ្តើមការសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រថ្មីចំនួន១០កន្លែងទៀតសម្រាប់ឆ្នាំ២០២៥នេះ
អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/04/2025
អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល ដើម្បីរីកធំធាត់ និងចូលរួមក្នុងកំណើនវិស័យឧស្សាហកម្មរបស់ខេត្ត