ទោះបីជាបញ្ហាកូវីដបានវាយប្រហារពិភពលោកយ៉ាងធ្ងន់ធ្ងរកាលពីឆ្នាំ២០២០ និងបន្តរហូតមកដល់ឆ្នាំនេះក្តី ប៉ុន្តែទីផ្សារកសិកម្មមួយចំនួននៅតែមានតម្រូវការខ្ពស់ជាងធម្មតា ជាក់ស្តែងដូចជាទីផ្សារស្ករសជាដើមដោយគិតត្រឹមតែមួយឆ្នាំកន្លងទៅនេះប៉ុណ្ណោះទីផ្សារនេះមានទំហំរហូតទៅដល់ ១៩៣,២លានតោន ហើយអាចបន្តកើនឡើងរហូតដល់ប្រមាណ ២០០លានតោនក្នុង១ឆ្នាំនៅរយៈពេល៥ឆ្នាំខាងមុខ។
ទីផ្សារស្ករសត្រូវបានអ្នកជំនាញមើលឃើញថានឹងនៅតែបន្តការកើនឡើងបន្ថែមទៀតដោយក្នុងនោះរបាយការណ៍ព្យាករណ៍សម្រាប់រយៈពេល៥ឆ្នាំខាងមុខគិតចាប់ពីឆ្នាំ២០២១នេះទៅដល់ឆ្នាំ២០២៦ ទំហំទីផ្សារស្ករសនឹងអាចកើនឡើងទៅដល់ប្រមាណជា ២០២,១លានតោនក្នុងមួយឆ្នាំគិតត្រឹមឆ្នាំ២០២៦ ហើយទោះបីជាស្ថានភាពកូវីដនៅក្នុងឆ្នាំ២០២១ និង២០២២ ខាងមុខនៅតែមិនទាន់អាចបញ្ជាក់ច្បាស់លាស់បាននៅឡើយក្តី។
តួលេខនៃការព្យាករណ៍នេះត្រូវបានធ្វើឡើងដោយ IMARC Group គឺជាក្រុមហ៊ុននាំមុខគេក្នុងការស្រាវជ្រាវទីផ្សារ និងអាជីវកម្មទាំងឡាយលើសកលលោក ក៏ដូចជាក្រុមហ៊ុនដែលមានការសហការយ៉ាងទូលំទូលាយជាមួយនឹងក្រុមហ៊ុនក្នុងស្រុក និងអតិថិជនជាច្រើននៅទូទាំងសកលលោកផងដែរ។ សម្រាប់ចំណែកទីផ្សារសំខាន់នាពេលបច្ចុប្បន្ននេះ ប្រទេសប្រេស៊ីលនៅតែទទួលបាននាំមុខគេក្នុងការនាំចេញស្ករស ហើយក៏ជាផ្នែកមួយយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ច ក៏ដូចជាផលិតផលក្នុងស្រុករបស់ប្រទេសផងដែរ ខណៈដែលរត់តាមពីក្រោយដោយប្រទេសឥណ្ឌា, សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប, ចិន និងប្រទេសថៃ។
ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ទៀតថា វិស័យម្ហូបអាហារ និងភេសជ្ជៈនៅតែជាវិស័យដែលនាំមុខគេក្នុងការប្រើប្រាស់ផលិតផលមួយនេះទោះបីស្ថិតនៅក្នុងស្ថានភាពកូវីដក្តី ហើយបន្ទាប់មកគឺវិស័យថែរក្សាសុខភាព និងឱសថ ហើយធំបំផុតទី៣គឺជាតម្រូវការប្រើប្រាស់នៅតាមផ្ទះ។
ទោះបីជាស្ករសជាគ្រឿងទេស និងជាគ្រឿងផ្សំដែលអាចបង្កើនរសជាតិអាហារចាំបាច់ប្រចាំថ្ងៃ និងមិនរើសថាជាទីផ្សារប្រទេសណានោះឡើយក៏ដោយ ប៉ុន្តែអ្នកដឹងទេថាស្ករសក៏អាចបង្កទៅជាផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរផងដែរ ប្រសិនបើអ្នកមិនប្រើប្រាស់វាឲ្យបានត្រឹមត្រូវទេនោះ ពីព្រោះថាវានឹងអាចធ្វើឲ្យកើតមានជំងឺផ្សេងៗ ដូចជា ជំងឺធាត់ ជំងឺទឹកនោមផ្អែម ជំងឺពុកធ្មេញ ឬជំងឺមហារីកមួយចំនួនផងដែរ៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ការលក់រថយន្តចិន BYD យកឈ្នះលើក្រុមហ៊ុនរថយន្តជប៉ុន Toyota នៅក្នុងប្រទេសសឹង្ហបុរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2025
BYD លក់រថយន្តបានចំនួន ៣ ០០២ គ្រឿង ឬ ស្មើរនឹង ២០% នៃការលក់រថយន្តសរុបនៅក្នុងប្រទេសសិង្ហបុរីក្នុងរយៈពេលបួនខែដំបូងក្នុងឆ្នាំនេះ និងបានយកឈ្នះក្រុមហ៊ុនតូយ៉ូតាដែលលក់រថយន្តចំនួន ២ ០៥០ គ្រឿង
ចិនចាប់ផ្តើមសិក្សាពីហានិភ័យនៃរោងចក្រនុយក្លេអ៊ែរទាំង១០០កន្លែងប្រសិនបើមានករណីសង្គ្រាមផ្ទុះឡើង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/05/2025
ថ្មីៗនេះ កម្លាំងកងទ័ពចិន ហៅកាត់ថា PLA (China's People's Liberation Army) បានបង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែរទាំងឡាយរបស់ខ្លួនក្នុងករណីប្រសិនបើមានករណីជម្លោះដោយយោធាណាមួយផ្ទុះឡើងនាពេលអនាគត
គណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជំរុញវឌ្ឍនភាពរបៀបវារៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/05/2025
គណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ