សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

ប្លង់គោលក្រុងព្រះសីហនុ បង្ហាញពីភាពជឿជាក់ក្នុងនាមជាប៉ូលសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព

សីហនុ ៖ យោងតាមសេចក្ដីសម្រេចស្ដីពីការដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ ឆ្នាំ២០៣៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា រាជរដ្ឋាភិបាលបានកំណត់អភិវឌ្ឍន៍ក្រុងព្រះសីហនុឱ្យក្លាយជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា។

ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុចក្ខុវិស័យឆ្នាំ២០៣៨ ត្រូវបានរៀបចំឡើងដោយបានប្រមូលការសិក្សា និងវិភាគទិន្នន័យរូបវន្ត ទិន្នន័យសេដ្ឋកិច្ច ទិន្នន័យសង្គម ទិន្នន័យបរិស្ថាន ទិន្នន័យប្រជាសាស្ត្រ និងការស្រង់មតិសមស្របតាមគោលនយោបាយជាតិស្តីពីការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា គោលនយោបាយដីធ្លី “សៀវភៅសដីធ្លី” អនុក្រឹត្យស្ដីពីនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន និងសេចក្តីសម្រេចស្តីពីនីតិវិធីលម្អិត នៃការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីថ្នាក់ក្រុង ស្រុក ខណ្ឌ។

ដើម្បីកំណត់ចក្ខុវិស័យដល់ឆ្នាំ២០៣៨ ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ ត្រូវបានសិក្សាក្របខណ្ឌសង្គម-សេដ្ឋកិច្ច ដោយផ្អែកលើសក្តានុពលសេដ្ឋកិច្ច ទីតាំងភូមិសាស្ត្រតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ក្របខណ្ឌជាតិ តំបន់ និងអន្តរជាតិ ព្រមទាំងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ គោលនយោបាយដីធ្លី “សៀវភៅសដីធ្លី” គោលនយោបាយជាតិស្តីពីការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា គោលនយោបាយតាមវិស័យសំខាន់ៗជាច្រើនទៀតរបស់រាជរដ្ឋាភិបាល លទ្ធផលនៃជំរឿនទូទៅនូវប្រជារាស្ត្ររបស់ប្រទេសកម្ពុជាឆ្នាំ ២០០៨ និងជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩។

វិសាលភាពនៃសិក្សានៃប្លង់គោលបើប្រាស់ដីក្រុងព្រះសីហនុ និងតំបន់ជុំវិញមានផ្ទៃដី ២៧៩,៣៤ គីឡូម៉ែត្រក្រឡា ដែលក្នុងនោះគ្របដណ្តប់លើក្រុងព្រះសីហនុមានផ្ទៃដី ៨៣,៤០ គីឡូម៉ែត្រក្រឡាគ្របដណ្តប់លើស្រុកព្រៃនប់មានផ្ទៃដី ១០០,៨២ គីឡូម៉ែត្រក្រឡា និងគ្របដណ្តប់លើស្រុកស្ទឹងហាវមានផ្ទៃដី ៩៥,១២ គីឡូម៉ែត្រក្រឡា។

យោងតាមប្លង់គោលខាងលើបានឱ្យដឹងដូច្នេះថា ៖​ «ចក្ខុវិស័យដល់ឆ្នាំ២០៣៨ នៃប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ គឺសំដៅរៀបចំ និងអភិវឌ្ឍ “ក្រុងព្រះសីហនុជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍន៍ធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ប្រកបដោយភាពរស់រវើក ឆ្លាត និងបរិយាបន្ន”»។ ចក្ខុវិស័យដល់ឆ្នាំ២០៣៨ សម្រេចទៅបានគឺត្រូវធ្វើឡើងតាមរយៈការអភិវឌ្ឍ ៖ ១)ទីក្រុងទំនើបបៃតងប្រកបដោយភាពច្នៃប្រឌិតរស់រវើក និងបរិស្ថានរស់នៅល្អប្រសើរបំផុត ២)តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងមជ្ឈមណ្ឌលកំណើនជាតិ ៣)រមណីយដ្ឋាន ឆ្នេរសមុទ្រ និងកោះដែលស្អាតបំផុតលើសកលលោកសម្រាប់ការស្នាក់នៅ លម្ហែកាយ និងការកម្សាន្ត ៤)ជាមជ្ឈមណ្ឌលគាំទ្រឧស្សាហកម្មផលិតកម្មបែបបច្ចេកវិទ្យាទំនើប នវានុវត្តន៍ ៥)ច្រកចេញចូលអន្តរជាតិ និងភស្តុភាកម្មជាតិដែលមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក ៦)ទីក្រុងគំរូក្នុងការគ្រប់គ្រង និងអភិបាលកិច្ចប្រកបដោយសេវាទីក្រុង ហេដ្ឋារចនាសម្ព័ន្ធទីក្រុង បរិក្ខារទីក្រុង និងផ្តល់ការងារសម្បូរបែប៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិស័យរដ្ឋ និងវិស័យឯកជន កម្ពុជា-អាម៉េរិក បើកកិច្ចសន្ទនាលើកទី២ ដើម្បីដំណោះស្រាយ និងបង្កើនការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2025

វិស័យរដ្ឋ និងវិស័យឯកជន កម្ពុជា-អាម៉េរិក បានបើកកិច្ចសន្ទនាលើកទី២នៅកម្ពុជាដើម្បីពិភាក្សាបញ្ហាប្រឈម និងឱកាសបង្កើនការវិនិយោគ

សិប្បកម្មកែច្នៃកសិផលខ្មែរ និងត្រីសាច់ក្នុងស្រុក មានឧត្តមភាពខ្ពស់អាចផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក

ជំនួញ, ព្រឹត្តិការណ៍

• 27/03/2025

សិប្បកម្មកែច្នៃកសិផលខ្មែរ និងត្រីសាច់ក្នុងស្រុកមានឧត្តមភាពខ្ពស់អាចផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក ហើយថែមទាំងអាចជួយរកទីផ្សារសម្រាប់កសិករទៀតផង

អាកាសយានដ្ឋានអន្តរជាតិតេជោ មានលទ្ធភាពទទួលភ្ញៀវ១៥លាននាក់ ក្រោយដាក់ដំណើរការនៅខែកក្កដាខាងមុខនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/03/2025

គិតមកដល់បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទីតាំងនៅខេត្តកណ្ដាល សម្រេចបានការសាងសង់ដំណាក់កាលទី១ ប្រមាណ៩៥ ហើយ និងត្រៀមដាក់ដំណើរជាផ្លូវការនៅអំឡុងខែកក្កដា ខាងមុខនេះ

រដ្ឋមន្ត្រីក្រសួង​ដែន​ដី ចាត់ទុក នគរូបនីយកម្មថាជាកិច្ចការដ៏សំខាន់ ​ជានិមិត្តរូ​បនៃ​កា​ររ​ស់​រាន​មាន​ជី​វិ​ត​ និង​ការលូ​ត​លា​ស់​របស់កម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/03/2025

ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​បញ្ជាក់​ថា នគរូបនីយកម្ម​ជា​កិច្ច​ការ​ដ៏សំខាន់​ និងជា​និមិត្តរូប​នៃការ​រស់​រាន​មានជីវិត

Donald Trump ប្រកាសយកពន្ធ ២៥ ភាគរយលើរថយន្ត និងគ្រឿងបន្លាស់រថយន្តដែលចូលមកក្នុងទឹកដីអាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/03/2025

ប្រធានាធិបតីអាម៉េរិក Donald Trump បានប្រកាសយកពន្ធនាំចូល ២៥ ភាគរយលើរថយន្ត និងគ្រឿងបន្លាស់រថយន្ត ហើយការយកពន្ធនាំចូលលើរថយន្តនឹងចូលជាធរមាននៅថ្ងៃទី ២ ខែមេសា ខណៈដែលការយកពន្ធលើគ្រឿងបន្លាស់ត្រូវបានកំណត់នៅខែឧសភា ឬ ក្រោយនេះ

អត្រាប្រាក់រៀលឡើងថ្លៃខ្ពស់ ខណៈរដូវចូលឆ្នាំប្រពៃណីខ្មែរកាន់តែខិតចូលមកដល់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 27/03/2025

រហូតមកទល់ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៥ ដែលជាពេលវេលាកាន់តែខិតចូលមកដល់រដូវកាលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អត្រាប្រាក់រៀលបានឡើងថ្លៃខ្ពស់រហូតដល់ប្រមាណជា ៤០០២រៀលក្នុង១ដុល្លារអាមេរិក

រាជរដ្ឋាភិបាលគ្រោងចំណាយទុន ១០០០លានដុល្លារទៀត វិនិយោគ និងអភិវឌ្ឍន៍តំបន់កំពង់ផែព្រះសីហនុ នៅត្រឹមឆ្នាំ២០២៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/03/2025

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលគ្រោងវិនិយោគលើការអភិវឌ្ឍន៍កំពង់ផែខេត្តព្រះសីហនុ នៅជំហានទី៣ ជិត ១ពាន់លានដុល្លារទៀតនៅត្រឹមឆ្នាំ២០២៩ ខាងមុខនេះ

ឆ្នាំ២០២៥ រដ្ឋាភិបាលកូរ៉េ អាចនឹងផ្តល់ជំនួយប្រមាណ ៣៥០លានដុល្លារដល់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2025

ឆ្នាំ២០២៥ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ត្រូវបានគេរំពឹងថា នឹងផ្តល់ជំនួយផ្លូវការប្រមាណ៣៥០លានដុល្លារសហរដ្ឋអាមេរិកដល់កម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសំខាន់ៗ និងជាអាទិភាព

ក្រសួងសេដ្ឋកិច្ច និងសមាគមសហគ្រិនវិស័យឯកជនចំនួន៣ ពួតដៃគ្នាជំរុញការចាប់យកឌីជីថលរបស់ធុរកិច្ចនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/03/2025

ក្រសួងសេដ្ឋកិច្ច និងសមាគមសហគ្រិនវិស័យឯកជនចំនួន៣ ពួតដៃគ្នាជំរុញការចាប់យកឌីជីថលរបស់ធុរកិច្ចនៅកម្ពុជា

កម្ពុជា និងដៃគូអភិវឌ្ឍ រួមគ្នាជំរុញកិច្ចសហការ ពន្លឿនបរិវត្តកម្មកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចដែលផ្អែកលើចំណេះដឹង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/03/2025

ប្រទេសកម្ពុជានិងដៃគូអភិវឌ្ឍ រួមគ្នាជំរុញកិច្ចសហការនិងពន្លឿនបរិវត្តកម្មកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចដែលផ្អែកលើចំណេះដឹង

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)