វិភាគ ៖ Evergrande ជាបញ្ហាធ្ងន់ធ្ងរតែចិននឹងមិនទុកឲ្យប៉ះពាល់ដល់ វិស័ យ អចលនទ្រព្យ និងសេដ្ឋកិច្ចជាតិឡើយ

ចិន ៖ បញ្ហាបំណុលដល់ទៅជាង ៣០០ពាន់លានដុល្លាររបស់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍អចលនទ្រព្យយក្សចិន Evergrande កំពុងតែឈាន​មកដល់​ដំណាក់កាលធ្ងន់ធ្ងរកាន់តែខ្លាំងដោយអ្នកជំនាញមើលឃើញថា មកដល់ពេលនេះក្រុមហ៊ុនកំពុងរស់នៅក្នុងស្ថានភាពដូចមនុស្សដាក់បំពង់អុកស៊ីសែន​អស់រយៈពេលជាច្រើនខែមកហើយ។

ក្រុមហ៊ុនអ្នកជំនាញហិរញ្ញវត្ថុធំៗលើពិភពលោក ដូចជា Fitch, Moody’s និង S&P បានលើកឡើងដូចគ្នាថា Evergrande មកទល់ពេល​បច្ចុប្បន្ននេះមិនត្រឹមតែកាន់តែខាតបង់លុយសុទ្ធយ៉ាងសន្ធឹកសន្ធាប់ប៉ុណ្ណោះទេ គឺវាថែមទាំងបាត់បង់ពេលវេលាសម្រាប់រស់រានថែមទៀតផង ខណៈដែលគម្រោងលំនៅដ្ឋានរាប់រយ ព្រមទាំងក្រុមហ៊ុនអ្នកផ្គត់ផ្គង់ជាច្រើនបាននាំគ្នាបិទទីតាំងការដ្ឋានអស់បាត់ទៅហើយ ដោយគ្មាន​សង្ឃឹម និងមិនដឹងជាថ្ងៃណាអាចដំណើរការឡើងវិញបាននោះទេ។

ក្រៅពីនោះក្រុមហ៊ុនក៏ចាប់ផ្តើមធ្វើការទូទាត់លុយសំណងជាមួយនឹងគម្រោងអចលនទ្រព្យធំៗដែលមិនទាន់បញ្ចប់ ហើយថែមទាំងឈានទៅដល់ការសុំពន្យាប្រាក់បៀរវត្សរ៍បុគ្គលិករបស់ខ្លួនទៀតផង ដើម្បីយមកដោះស្រាយបញ្ហាចំពោះមុខ។

Evergrande គឺជាក្រុមហ៊ុនយក្សដែលមានទំហំធំលើសពីការរំពឹងទុកអស់រយៈពេលជាងមួយទសវត្សកន្លងមកហើយក្នុងនាមជា​ក្រុមហ៊ុន​ផលិត និងផ្គត់ផ្គង់ទឹកសុទ្ធដ៏ធំបំផុតប្រចាំប្រទេសចិន ហើយក៏ជាម្ចាស់ក្លឹបបាល់ទាត់អាជីពធំបំផុតរបស់ចិន ជាពិសេសគឺជាក្រុមហ៊ុនរកស៊ី​ទៅលើកសិដ្ឋានចិញ្ចឹមជ្រូកដែលមានចំណែកទីផ្សារយ៉ាងច្រើននៅក្នុងប្រទេសផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ Evergrande ក៏មានក្រុមហ៊ុនបុត្រសម្ព័ន្ធសម្រាប់អាជីវកម្មផលិតរថយន្តអគ្គិសនីដែលគ្រោងនឹងផលិតរថយន្តក្នុងទ្រង់ទ្រាយធំនាពេលខាងមុខផងដែរ។

ទោះបីជាយ៉ាងណាក្តីឱកាសមួយចុងក្រោយដែល Evergrande នឹងអាចបន្តជីវិតអាជីវកម្មរបស់ខ្លួនបាននោះគឺមានតែទំនាក់ទំនងដ៏ជិតស្និទ្ធរវាងថៅកែ​ក្រុមហ៊ុនជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំងប៉ុណ្ណោះ ពីព្រោះថាស្ថាបនិករបស់ក្រុមហ៊ុនមហាសេដ្ឋី Xu Jiayin គឺជាសមាជិកមួយរូបនៃសន្និសីទ​ពិគ្រោះយោបល់នយោបាយរបស់បក្សប្រជាជនចិនដែលជាក្រុមអ្នកប្រឹក្សានយោបាយដ៏មានទំនាក់ទំនងល្អបំផុតជាមួយនឹងរដ្ឋាភិបាលចិន។

ទំនាក់ទំនងដ៏ជិតស្និទរវាងលោក Xu និងរដ្ឋាភិបាលគឺនឹងអាចក្លាយទៅជាទ្រព្យបញ្ចាំដ៏មានប្រសិទ្ធភាពដែលអនុញ្ញាតឲ្យ Evergrande ក្នុងការធ្វើកម្ចី​ដ៏ច្រើនសន្ធឹកពីរដ្ឋាភិបាលក្រុងប៉េកាំងក្នុងការបន្តអាជីវកម្មឡើងវិញ ឬសូម្បីតែទៅចាប់បន្ថែមអាជីវកម្មដែលមានសក្តានុពលណាមួយ​ផ្សេង​ទៀត​ជា​មិនខាន។

ដោយឡែកកាលពីថ្ងៃចន្ទម្សិលមិញនេះ ខណៈដែលស្ថានភាពរបស់ Evergrande កាន់តែយ៉ាប់យ៉ឺនឡើងប៉ុន្មានថ្ងៃចុងក្រោយនេះ ធនាគារកណ្តាលរបស់​ប្រទេសចិន​បានចេញមកប្រកាសប្តេជ្ញាចិត្តសាជាថ្មីចំពោះការងារថែរក្សាសុខភាពទៅលើវិស័យអចលនទ្រព្យ ហើយមិនត្រឹមតែប៉ុណ្ណោះថែមទាំងសន្យា​ថានឹងការពារសិទ្ធិព្រមទាំងផលប្រយោជន៍ចំពោះគ្រប់អតិថិជនទាំងអស់របស់ក្រុមហ៊ុនមួយនេះផងដែរ។

សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំប្រចាំត្រីមាសនៃគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារប្រជាជនចិន (PBOC) ដោយក្នុងនោះបានអះអាងទៀតថាធនាគារនឹងបង្កើតយន្តការមួយដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិនក្នុង​ពេល​បច្ចុប្បន្ន​នេះដោយមានទាំង​ការណែនាំស្ថាប័នហិរញ្ញវត្ថុបង្កើនប្រាក់កម្ចីរយៈពេលមធ្យម និងវែងដល់ឧស្សាហកម្មផលិត និងខិតខំបង្កើនការគាំទ្រផ្នែក​ហិរញ្ញវត្ថុដល់សហគ្រាសឯកជនផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្ដេចតេជោ ហ៊ុន សែន ស្នើជប៉ុន​បង្កើន​ការ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើឱ្យជប៉ុនបង្កើនការវិនិយោ​គ​​បន្ថែមទៀតនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

កម្ពុជាទទួលបានទេសចរជាង៣៤ម៉ឺននាក់ ក្នុងរយៈពេល១សប្តាហ៍ចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

កម្ពុជាទទួលបានទេសចរជាតិ និង អន្តរជាតិ ជាង៣៤ម៉ឺននាក់ ក្នុងរយៈពេល១សប្តាហ៍ចុងក្រោយ គិតចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤

IMF បង្កើនការព្យាករណ៍កំណើន GDP របស់ចិន ខណៈកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

IMF បានបង្កើនការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប​ (GDP) របស់ចិនសម្រាប់ឆ្នាំនេះ ខណៈដែលព្យាករណ៍ពីកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកអាចធ្លាក់ចុះនៅឆ្នាំក្រោយ

ADB ៖ ឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិកកើនដល់ ៥%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

ADB ព្យាករថាឆ្នាំ ២០២៤ កំណើនសេដ្ឋកិច្ចនៃ ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និង ប៉ាស៊ីហ្វិកនឹងកើនដល់៥% ដែលការព្យាករលើកមុនតែ ៤.៩ ភាគរយ

រដ្ឋាភិបាលចេញ​ប្រកាសលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

រាជរដ្ឋាភិបាល​ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្ដីពី ការណែនាំអនុវត្តអនុក្រឹត្យស្ដីពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ប្រធានសហគមន៍ជីផាត ៖ ភ្ញៀវក្នុងស្រុកមានទំនោរទៅទស្សនាតំបន់ធម្មជាតិច្រើនជាងឆ្នាំមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

សហគមន៍អេកូទេសចរណ៍ជីផាត ជាសហគមន៍ចំណាស់មួយ ដែលត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ២០០៧ នៅក្នុងស្រុកថ្មបាំងខេត្តកោះកុង

អាល្លឺម៉ង់ គ្រោងកាត់ផ្ដាច់ក្រុមហ៊ុនចិន Huawei ចេញពីបណ្តាញ 5G របស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

នៅក្រោមកិច្ចព្រមព្រៀងនេះ គ្រឿងបន្លាស់ដែលផលិតដោយក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់ 5G ឈានមុខគេរបស់ប្រទេសចិន នឹងត្រូវហាមឃាត់ពីហេដ្ឋារចនាសម្ព័ន្ធបណ្តាញស្នូលដែលរសើបរបស់អាល្លឺម៉ង់មុនចុងឆ្នាំ ២០២៦

៥ខែ ឆ្នាំ២០២៤ កម្ពុជា នាំចេញបង្កងប៉ាករស់ ២,៥តោន អន្ទង់០.២០តោន និងកំពិសបង្កកជាង៣៥តោនទៅទីផ្សារចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2024

៥ខែនៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញបង្កងប៉ាករស់ ២,៥តោន អន្ទង់០.២០តោន និង កំពិសបង្កកជាង​៣៥តោនទៅទីផ្សារប្រទេសចិន

ទីផ្សារហ៊ុននៅអាស៊ីកំពុងស្ថិតក្រោមស្រមោលនៃព្រឹត្តិការណ៍ប៉ុនប៉ងបាញ់សម្លាប់លោក Trump

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2024

គិតត្រឹមព្រឹកព្រលឹមថ្ងៃចន្ទសប្ដាហ៍នេះ សម្រាប់ទីផ្សារហ៊ុនរបស់លុយគ្រីបតូ Bitcoin បានហក់ឡើងទៅដល់ប្រមាណ ៦ម៉ឺនដុល្លារក្នុងមួយកាក់នៅក្នុងទីផ្សារលក់របស់សកល

សត្វចង្រៃ ដង្កូវ​ហ្វូង និង​រុយ​ស​ បំផ្លាញ​ស្រូវ​កសិករជាច្រើនហិកតា តែអាចគ្រប់គ្រងបាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2024

ឯកឧត្តម ងិន ឆាយ ប្រតិភូររាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ឱ្យដឹងថា ការខូចខាតដំណាំស្រូវ​ដោយសារសត្វល្អិតចង្រៃអាចគ្រប់គ្រងបាន