ភ្នំពេញ ៖ ចាប់តាំងពីឆ្នាំ២០០៣ រហូតដល់ត្រឹមចុងឆ្នាំ២០២១ សហគមន៍កសិកម្មដែលបានបង្កើត និងកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងវិស័យផលិតកម្មកសិកម្ម មានចំនួន ១ ២០០សហគមន៍ មានសមាជិកសរុបចំនួន ១៣១ ៦០៦គ្រួសារ ស្មើនឹងចំនួនចំនួន ១៤៤ ៣០៦នាក់ និងមានដើមទុនសរុបប្រមាណ ៩៩,៤៨៩,៤៨៥,០៥៩ រៀល (ស្មើ ២៤,៨ លានដុល្លារ) ហើយសហគមន៍កសិកម្មទាំងអស់នេះបានចុះបញ្ជីទទួលស្គាល់ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសាមី។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ បានខិតខំជំរុញ គាំទ្រ និងលើកទឹកចិត្តឱ្យសហគមន៍កសិកម្មទាំងអស់នៅទូទាំងប្រទេសធ្វើការចងក្រងសមាជិកដើម្បីបង្កើតបានជាកំលាំងផលិតមានជាអាទិ៍ ៖ ផលិតកម្មបន្លែ (បន្លែសុវត្ថិភាព-បន្លែសរីរាង្គ) ដំណាំឈើហូបផ្លែ ស្រូវចំណី ស្រូវពូជ និងដំណាំកសិ-ឧស្សាហកម្មមួយចំនួនទៀត។ល។
ក្នុងគោលបំណងធានាឱ្យបាននូវបរិមាណផ្គត់ផ្គង់ប្រកបដោយគុណភាពផលិត និងការផលិតផលតម្រូវតាមទីផ្សារ និងមានកិច្ចសន្យាទទួលទិញ និងតម្លៃត្រូវបានធានា ជាមួយនឹងទទួលបានបច្ចេកវិទ្យាផលិត ការប្រមូលផល និងការវេចខ្ចប់ល្អប្រសើរ រួមផ្សំនឹងការប្រើប្រាស់ធាតុចូលកសិកម្ម ឥណទានការប្រាក់ទាប មានរចនាសម្ព័ន្ធគ្រប់គ្រងដឹកនាំនិងរដ្ឋបាលបានត្រឹមត្រូវ និងត្រូវបានការពារដោយច្បាប់ស្តីពី “សហគមន៍កសិកម្ម”។
ផ្តើមចេញពីពាក្យថា “មានគំនិត និងមានកំណើត” បានធ្វើឱ្យសហគមន៍មួយនេះក្នុងចំណោមសហគមន៍កសិកម្មដែលទទួលបានជោគជ័យ គឺសហគមន៍កសិកម្មសំបូរមានជ័យ ស្ថិតនៅភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានបង្កើតឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១០ មានសមាជិកសរុបចំនួន ៨៨គ្រួសារ (ស្រ្តី ៥០) មានទុនសរុបចំនួន ៨,០១១,០០០ រៀល។
បច្ចុប្បន្ន មានសមាជិកកើនដល់ចំនួន ៦៨៩ គ្រួសារ (ស្រ្តី ៣៩១) មានភាគហ៊ុនសរុបចំនួន ១៥ ២៧២ ហ៊ុន ហើយទុនសរុបកើនឡើងរហូតដល់ចំនួន ១,៥៦៩,៤៩៩,៨០០ រៀល (ប្រមាណ ៣៩២,៣៧៤ ដុល្លារអាមេរិក)។ សហគមន៍នេះបាននិងកំពុងប្រតិបត្តិការធុរកិច្ចលើមុខរបរចំនួន០៤ ៖
១. ឥណទានសហគមន៍កសិកម្ម
២. ការផ្គត់ផ្គង់ជីកសិកម្ម
៣. ទីផ្សារស្រូវពូជ/ស្រូវចំណី បន្លែសុវត្ថិភាព ល្ហុង ស្លឹកគ្រៃ ប្រេងស្លឹកគ្រៃ និងឈើហូបផ្លែ និង
៤. សេវាកម្មដឹកទំនិញ និងសេវាកម្មផ្សេងៗទៀត។
លោក អេង ថុង ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មបានឱ្យដឹងថា ភាពរីកចម្រើនរបស់សហគមន៍បានមកដោយសារមានការជំរុញគាំទ្រនិងលើកទឹកចិត្តពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទដែលតែងតែឧស្សាហ៍ចុះទៅផ្តល់កំលាំងចិត្ត និងគំនិតណែនាំល្អៗ បានជាទុនទាំងកំលាំងកាយចិត្តនិងធនធានជំរុញឲ្យសហគមន៍ពង្រីកសក្តានុពលផលិតកម្មកសិកម្មរបស់ខ្លួនតាមរយៈទិញដីជិត១០ហិកតា សម្រាប់ពង្រីកផលិតកម្មបន្ថែម ឆ្លើយតបតាមតម្រូវការទីផ្សារ។
នៅឆ្នាំ២០២០ សហគមន៍បានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុន AMRU RICE លក់ស្រូវចំណីចំនួន ៥០០តោន/ឆ្នាំ ធ្វើកិច្ចសន្យាជាមួយអ្នកលក់គ្រាប់ពូជស្រូវក្នុងស្រុកស្ទឹងត្រង់ចំនួន ៣៦០តោន/ឆ្នាំ ធ្វើកិច្ចសន្យាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្គត់ផ្គង់បន្លែ សាច់ និងអង្ករ ជូនសាលារៀនចំនួន០៨ ក្នុងស្រុកស្ទឹងត្រង់ ធ្វើកិច្ចសន្យាជាមួយអ្នកចែកចាយផលិតប្រេងស្លឹកគ្រៃចំនួន ៣០លីត្រ/ខែ និងធ្វើកិច្ចសន្យាជាមួយឈ្មួញបោះដុំស្លឹកគ្រៃចំនួន ៩៨០តោន/ឆ្នាំ។ល។
តាមរយ:ការធ្វើអាជីវកម្មនេះ សហគមន៍ទទួលបានប្រាក់ចំណូលចំនួន ៣ ១២៤ ៨០៦ ៥០០ រៀល ក្នុងនោះ ១២៨ ០៣៦ ៤០០រៀល បានមកពីសេវាឥណទាន ១ ០៦៣ ៧៦៨ ៩០០ រៀល បានមកពីការផ្គត់ផ្គង់ជីកសិកម្ម ១ ៧៦៨ ០៩០ ៨០០រៀល បានមកពីទីផ្សារ និង ១៦៤ ៩១០ ៤០០រៀល បានមកពីសេវាកម្មប្រើ ប្រាស់រួមគ្នា និងសេវាផ្សេងៗទៀត។ ដោយសារភាពជោគជ័យនេះ សហគមន៍កសិកម្មសំបូរមានជ័យបានទទួលជ័យលាភីលេខ១ ទូទាំងប្រទេសប្រចាំឆ្នាំ២០១៧ លើប្រធានបទ “ភាពជោគជ័យក្នុងការដឹកនាំ និងគ្រប់គ្រងសហគមន៍កសិកម្ម” ដោយទទួលបានបណ្ណសរសើរក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាពិសេស ទទួលបានពាន់រង្វាន់លេខ១ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅក្នុងពិធីបិទសន្និបាតកសិកម្មទូទាំងប្រទេសនៅក្នុងឆ្នាំនោះផងដែរ។
សូមបញ្ជាក់ថា ច្បាប់ស្តីពី “សហគមន៍កសិកម្ម” ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសព្វព្រះរាជហរទ័យប្រកាសដាក់ឱ្យប្រើតាមព្រះរាជក្រមលេខ នស/រកម/០៦១៣/០០៨ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣៕
ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧Situation Room (War Room) ជាបន្ទប់ដ៏សំងាត់របស់មេដឹកនាំអាម៉េរិក មានប្រវត្តិជាង៦ទសវត្សរ៍ក្នុងកិច្ចការងារកំពូលៗ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/06/2025
បន្ទប់ដែលរៀបចំកិច្ចការងារ និងផែនការសំងាត់ដើម្បីពិភាក្សា ព្រមទាំងតាមដានព្រឹត្តិការណ៍ដោយផ្ទាល់ទាំងនោះគឺជាបន្ទប់ដ៏សំងាត់មួយដែលមានតែប្រធានាធិបតីអាម៉េរិក និងមន្ត្រីជាន់ខ្ពស់កំពូលរបស់អាម៉េរិកប៉ុណ្ណោះដែលមានសិទ្ធិប្រើប្រាស់ ហើយត្រូវបានគេហៅឈ្មោះថា Situation Room
អាជីវកម្មជិត ៥ម៉ឺន មានទឹកប្រាក់សរុបប្រមាណ ១៨.២៣ ពាន់លានដុល្លារ បានចុះបញ្ជីអាជីវកម្មតាមថ្នាលឌីជីថល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/06/2025
ក្នុងរយៈពេល ៥ឆ្នាំ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ចំនួនពាក្យស្នើសុំចុះបញ្ជីអាជីវកម្មអនុម័តសរុបមានចំនួន ៤៦ ៧៧៦ ក្នុងនោះ ម្ចាស់អាជីវកម្មដែលជាស្រ្តីមានចំនួន ១៧២៤០នាក់
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ទទួលបានវិញ្ញាបនបត្រ ISO / IEC 27001: 2022 ស្តង់ដារអន្តរជាតិក្នុងការគ្រប់គ្រងសុវត្ថិភាពព័ត៌មាន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/06/2025
អិលអូអិលស៊ី ដែលជាស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា ទទួលបានវិញ្ញាបនប័ត្រ ISO / IEC 27001: 2022 ស្តង់ដារអន្តរជាតិក្នុងការគ្រប់គ្រងសុវត្ថិភាពព័ត៌មាន ដែលជាវិញ្ញាបនបត្រដ៏មានកិត្យានុភាពមួយកាលពីពេលថ្មីៗនេះ