កម្ពុជា-ថៃ ជំរុញពាណិជ្ជកម្មទ្វេភាគីឲ្យដល់ ១៥ ពាន់លានដុល្លារនៅឆ្នាំ២០២៣

ភ្នំពេញ ៖ ក្នុងរយៈពេល ៨ ខែនៃឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ មានតម្លៃ ៥ ២៣៨ លានដុល្លារ ដែលជាការកើនឡើង ៣,១៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តួលេខពីក្រសួងពាណិជ្ជកម្មថៃបានបង្ហាញថាចាប់ពីខែមករា ដល់ខែសីហា កម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៦២៣ លានដុល្លារទៅប្រទេសថៃដែលមានការថយចុះ ៣១,៧០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ការនាំចូលរបស់កម្ពុជាពីប្រទេសថៃក្នុងរយៈពេលនេះបានកើនឡើង ១០,៧៦ ភាគរយស្មើនឹង ៤ ៦១៤ លានដុល្លារ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានអបអរសាទរនូវការជំរុញពាណិជ្ជកម្មទ្វេភាគីរហូតដល់ ១៥ ពាន់លានដុល្លារនៅឆ្នាំ២០២៣។

លោកឧកញ៉ាបានមានប្រសាសន៍ថា ៖

«ជាឱកាសរបស់កម្ពុជាយើង ដែលរដ្ឋាភិបាលបានសម្រុកចាក់វ៉ាក់សាំងទូទាំងប្រទេស ដោយអាចបើកសាលារៀន បើកតំបន់ទេសចរណ៍ក្នុងស្រុក នឹងឈានទៅបើកឱ្យទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងនាពេលខាងមុខ។ ប៉ុន្តែយើងនៅមានការបារម្ភពីថៃដែលនៅតែមានការឆ្លងច្រើន បើគាត់អាចទប់សភាពការណ៍កូវីដបាន ហើយការនាំទំនិញពីថៃមកកម្ពុជា និងពីកម្ពុជាទៅថៃនូវផលិតផលកសិកម្មកែច្នៃ ឬភាគច្រើនជាផលិតផលកសិកម្ម ខណៈដែលថ្មីៗនេះផលិតផលមៀនប៉ៃលិន(តាង៉ែន)ត្រូវបានរំខានដោយរបាំងនៃវិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ»

លោកឧកញ៉ា បានមានប្រសាសន៍ទៀតថា ៖

«នៅពេលផលិត​ផលកសិកម្មរបស់យើងទៅកាន់ប្រទេសថៃទាក់ទងនឹងលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ ដើម្បីឈានទៅដល់តម្រូវការទីផ្សារ ដូច្នេះយើងត្រូវតែធ្វើឱ្យប្រសើរឡើង និងគួរតែត្រូវបានដោះស្រាយនូវលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យនេះ។ កម្ពុជានឹងឈានដល់សញ្ញានៃគោលការណ៍ស្តីពីផលិតផលកសិកម្មជាច្រើនសម្រាប់ការនាំចេញ»

ថ្មីៗនេះ ផ្សារទំនើបនៅប្រទេសថៃដែលរួមមាន Big C និង 7-Eleven បានបើកដំណើរសាខានៅភ្នំពេញ ដោយពួកគេក៏បានបង្ហាញពីគម្រោងបង្កើនចំនួនហាងនៅកម្ពុជាផងដែរនោះ លោកឧកញ៉ា លឹម ហេង បានឱ្យដឹងថា រូបភាពទាំងនេះ ជាចំណែកមួយជួយជំរុញពាណិជ្ជកម្មរវាងថៃ-កម្ពុជា ខណៈដែលផលិតផលដែលបានបង្ហាញនៅក្នុងទីផ្សារទាំងនោះប្រហែល ៧០ ទៅ ៨០ ភាគរយ គឺជាការនាំចូលពីប្រទេសថៃ ហើយផលិតផលដែលនៅសល់ត្រូវបានផ្គត់ផ្គង់ក្នុងស្រុក។

សូមបញ្ជាក់ថាពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានតម្លៃ ៧ ២៣៦ ពាន់លានដុល្លារកាលពីឆ្នាំមុនដែលមានការធ្លាក់ចុះ ២៣ ភាគរយបើធៀបនឹងឆ្នាំ ២០១៩។ ប្រទេសទាំងពីរបានដាក់ក្តីសង្ឃឹមខ្ពស់ក្នុងការបន្តជំរុញពាណិជ្ជកម្មទ្វេភាគីរហូតដល់ ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៣៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/10/2024

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស

តស់ ! មកដឹងពីបច្ចេកទេសដាំក្រូចពោធិ៍សាត់ខុសរដូវ ដែលអាចទទួលបានទិន្នផលខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 11/10/2024

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីចំណេះសំខាន់ៗក្នុងផលិតកម្មក្រូចពោធិ៍សាត់ខុសរដូវដែលអាចផ្ដល់ទិន្នផល និងកម្រិតជាតិស្ករខ្ពស់។

កម្ពុជានឹងទទួលបានជំនួយឥតសំណងពីចិន ៤២លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/10/2024

រដ្ឋាភិបាលចិន នឹ​ង​ផ្ដល់ជំនួយឥតសំណងបន្ថែមក្នុងទំហំប្រមាណ៣០០លានយ័ន ឬ​ស្មើ​៤២លានដុល្លារអាមេរិក ដើម្បីឱ្យកម្ពុជាជំរុញអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន

Huawei វ៉ាដាច់ទីផ្សារលក់ស្មាតហ្វូនរបស់ Apple នៅក្នុងខែសីហាជាលើកដំបូងក្នុងរយៈពេល៤៦ខែចុងក្រោយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/10/2024

Huawei បានកាន់កាប់តំណែងទីផ្សារក្នុងស្រុកវិញហើយ ដោយសារតែការនាំចូលស្មាតហ្វូនពីបរទេសយកមកចែកចាយបន្តមានការធ្លាក់ចុះ

ដំណឹង​ល្អ ! នាយករដ្ឋមន្ត្រី​ចិន​បញ្ជាក់ថានឹង​បន្ត​លើកទឹកចិត្ត​ឱ្យ​វិនិយោគិនរបស់ខ្លួន​មកកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/10/2024

ក្នុងជំនួបជាមួយសម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម​ លី ឈាង នាយករដ្ឋមន្ត្រីចិនបានសន្យា​ថា​ នឹង​បន្តលើកទឹកចិត្តឱ្យវិនិយោគិន​ចិនមកកម្ពុជា​បន្ថែមទៀត

តម្លៃមាសបានបន្តឡើងថ្លៃដល់កម្រិតខ្ពស់ជាង ២ ៦០០ ដុល្លារក្នុងមួយអោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/10/2024

មានការព្យាករណ៍ថា តម្លៃមាសអាចឡើងថ្លៃចន្លោះពី ២ ៦០០ ទៅ ២ ៨០០ ដុល្លារក្នុងមួយអោននៅចុងឆ្នាំនេះ ដែលជំរុញដោយការកើនឡើងតម្រូវការមាសជាទ្រព្យសម្បត្តិមានសុវត្ថិភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន បូក៣ លើកទី២៧  ជាមួយចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/10/2024

កិច្ចប្រជុំអាស៊ានបូក៣ គឺជាកិច្ចប្រជុំមួយដែលធ្វើឡើងរវាងអាស៊ាន​ និងប្រទេសជាដៃគូចំនួន៣​ដទៃទៀត រួមមានចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ឬកូរ៉េខាងត្បូងដែលផ្តោតទៅ​លើកិច្ចសហប្រតិបត្តិការលើវិស័យថាមពល គមនាគមន៍ ព័ត៌មានវិទ្យា

NBC ណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រួលការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូន MSMEs និងបុគ្គលស្វ័យនិយោជន៍

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/10/2024

ធនាគារជាតិនៃកម្ពុជា (NBC) ណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុសម្រួលក្នុងការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូនសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងបុគ្គលស្វ័យនិយោជន៍ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨

តម្លៃប្រេងបានឡើងថ្លៃវិញបន្ទាប់ពីមានការវាយប្រហារគ្នារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/10/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃ​ ១ ភាគរយ ឬ ៧៧,១១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate បានឡើងថ្លៃ ០,៨ ភាគរយ  ឬ ៧៣,៨៥ ដុល្លារក្នុងមួយបារ៉ែល

ធនាគារពិភពលោក នឹងបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតជាមួយកម្ពុជា ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/10/2024

ធនាគារពិភពលោក នឹងបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតជាមួយកម្ពុជា ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា