ឥណ្ឌា ៖ កុលាប ជាផ្កាដ៏ស្រស់ស្អាត និងមានក្លិនក្រអូប ដែលមនុស្សភាគច្រើនបានទាញយកប្រយោជន៍ពីវាយ៉ាងច្រើនតាមរយៈរូបភាពផ្សេងគ្នា រាប់ទាំងការតុបតែងលម្អរ ការច្នៃជាអាហារ ក៏ដូចជាគ្រឿងក្រអូបជាដើម។
ដោយឡែកនៅឯប្រទេសឥណ្ឌាឯណោះ វិញផ្កាកុលាបបានក្លាយជាវត្ថុធាតុដើមយ៉ាងសំខាន់ក្នុងការផលិតជាទឹកអប់ដ៏ក្រអូបឈ្ងុយឈ្ងប់មួយប្រភេទដែលមានប្រវត្តិនៃការផលិតជាច្រើនពាន់ឆ្នាំមកហើយ ហើយមកដល់បច្ចុប្បន្នមានតែទីក្រុងតូចមួយប៉ុណ្ណោះដែលនៅបន្តថែរក្សាការផលិតទឹកអប់ប្រភេទនេះជាប់រហូតមក។
ទឹកអប់មួយក្រឡចំណុះប្រហែលជា ៥លីត្រ ទាមទាការផលិតតាមវិធីបុរាណនេះប្រហែលជា១សប្តាហ៍ ឬច្រើនជាងនេះ ហើយផលិតផលដែលទទួលបាន គឺជាទឹកអប់សុទ្ធ ១០០ភាគរយ ហើយវាបានស្គាល់យ៉ាងទូលាយដោយពលរដ្ឋឥណ្ឌាថា Attar ដែលជាភាសាអារ៉ាប់ ។
អ្វីដែលជាកត្តាសំខាន់បំផុត និងបានធ្វើឲ្យ Attar បានជាប់ឈ្មោះជាទឹកអប់ដ៏ពិសេសមួយសម្រាប់ឥណ្ឌានោះគឺជាដំណើរការផលិតដែលពោរពេញទៅដោយភាពអត់ធ្មត់ និងការយកចិត្តទុកដាក់ពីមួយដំណាក់កាលទៅមួយដំណាក់កាល។
Kannauj ជាទីក្រុងតែមួយគត់ដែលនៅសេសសល់សិប្បកម្មផលិតទឹកអប់ Attar ពីព្រោះថាជាទឹកដីដែលអំណោយផលក្នុងការដាំដុះផ្កាកុលាប ហើយបើយើងបានធ្វើដំណើរទៅដល់ទីតាំងផលិតតែម្តង យើងនឹងមើលឃើញថានៅទីនោះដំណើរការផលិតគឺការធ្វើដោយដៃសុទ្ធសាធគ្មានម៉ាស៊ីនជំនួយ ឬគ្មានសូម្បីតែភ្លើងអគ្គិសនីសម្រាប់ប្រើប្រាស់។
ផ្កាកុលាបស្រស់ៗត្រូវបានបេះចេញពីសួនដែលស្ថិតនៅជិតទីក្រុង Kannauj ហើយដឹកជញ្ជូនភ្លាមៗមកកាន់សិប្បកម្មដើម្បីចាប់ផ្តើមដំណើរការផលិតដែលក្រុមកម្មករបានបញ្ជាក់ថាកត្តាចម្បងបំផុតដើម្បីផលិតឲ្យបានទឹកអប់ Attar ដែលមានគុណភាពល្អបំផុតនោះគឺការប្រើប្រាស់ទឹកឲ្យបានត្រឹមត្រូវបំផុតស្របទៅនឹងទំងន់នៃផ្កាស្រស់ដែលគេយកមកផលិត។
ម្ចាស់សិប្បកម្ម M.L Ramnarain Perfumers ដែលជាសិប្បកម្មមានអាយុកាលជាង១០០ឆ្នាំបាននិយាយថា លោកបានចំណាយពេលរហូតទៅដល់៥ឆ្នាំក្នុងការរៀនសូត្រអំពីវិធីសាស្ត្រនៃការផលិតទឹកអប់ដ៏អស្ចារ្យមួយនេះ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះ គេអាចកែច្នៃទឹកអប់នេះទៅជាក្លិនផ្សេងៗរហូតទៅដល់១៥មុខ ហើយមួយក្នុងចំណោមនោះគឺជាទឹកអប់ដែលមានតម្លៃថ្លៃជាងគេ Mitti Attar ប្រហែលជាង ១០ ០០០ រូពី ឬប្រហែលជា ១៣៥ដុល្លារក្នុងមួយដបតូច ដែលមានចំណុះប្រហែល ២ស្លាបព្រាបាយប៉ុណ្ណោះ៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧កម្ពុជា និងសិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការលើកម្មសិទ្ធិឧស្សាហកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/01/2025
ក្រសួងឧស្សាហកម្ម និងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរីចុះហត្ថលេខាបន្តសុពលភាពនៃអនុស្សរណៈ យោគយល់ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិឧស្សាហកម្ម