គោលនយោបាយអត្រាការប្រាក់អវិជ្ជមាន (NIRP) គឺជាឧបករណ៍គោលនយោបាយរូបិយវត្ថុដែលត្រូវបានប្រើប្រាស់ដោយធនាគារកណ្តាលដែលអត្រាការប្រាក់ត្រូវបានកំណត់ដោយតម្លៃអវិជ្ជមានឬទាបជាងសូន្យ។
គោលនយោបាយអត្រាការប្រាក់អវិជ្ជមាន គឺជាការវិវឌ្ឍថ្មីមួយ (ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០) នៅក្នុងគោលនយោបាយរូបិយវត្ថុដែលត្រូវបានប្រើដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុហើយត្រូវបានអនុម័តជាផ្លូវការក្រោមកាលៈទេសៈសេដ្ឋកិច្ចពិសេសតែប៉ុណ្ណោះ។
អត្រាការប្រាក់អវិជ្ជមានមានន័យថា ធនាគារកណ្តាល (និងធនាគារឯកជន) នឹងគិតប្រាក់អវិជ្ជមាន។ ជំនួសឱ្យការទទួលការប្រាក់ចំណេញពីការដាក់ប្រាក់នៅធនាគារ អ្នកដាក់ប្រាក់បញ្ញើត្រូវបង់ប្រាក់ទៀងទាត់ដើម្បីរក្សាប្រាក់របស់ពួកគេជាមួយធនាគារ។ គោលបំណងនេះគឺជាការជំរុញឱ្យធនាគារផ្តល់ប្រាក់កម្ចីកាន់តែច្រើន និងជំរុញអាជីវកម្មឬបុគ្គលឲ្យធ្វើការវិនិយោគ ប្រើប្រាក់កម្ចី និងចំណាយប្រាក់ ជាជាងបង់ថ្លៃសេវាដើម្បីរក្សាសុវត្ថិភាពប្រាក់ក្នុងធនាគារ។ ឧទាហរណ៏ថាធនាគារមួយកំណត់អត្រាការប្រាក់នៅ -0.2% ។ អ្នកដាក់ប្រាក់បញ្ញើនៅធនាគារនោះនឹងត្រូវបង់ប្រាក់ 0.2% នៃប្រាក់បញ្ញើរបស់ពួកគេទៅកាន់ធនាគារ។
ក្នុងកំឡុងពេលបរិត្តផរណា មនុស្ស និងអាជីវកម្មភាគច្រើនសន្សំលុយជាជាងចំណាយ និងវិនិយោគ។ លទ្ធផលគឺការធ្លាក់ចុះនៃតម្រូវការសរុបដែលនាំឱ្យតម្លៃទំនិញចុះថោកបន្ថែមទៀត ផលិតកម្មជួបបញ្ហានិងការកើនឡើងនៃភាពអត់ការងារធ្វើ។ គោលនយោបាយរូបិយវត្ថុបែបធូររលុង ជាធម្មតាត្រូវបានដាក់ប្រើដើម្បីដោះស្រាយភាពជាប់គាំងនៃសេដ្ឋកិច្ចបែបនេះ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើកម្លាំងបរិត្តផរណាមានភាពខ្លាំងក្លា ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលមកត្រឹមសូន្យ ក៏មិនទាន់គ្រប់គ្រាន់សម្រាប់ការជំរុញការខ្ចីប្រាក់និងការផ្តល់ប្រាក់កម្ចី ដែលជាហេតុនៃការលេចឡើងនៃគោលនយោបាយអត្រាការប្រាក់អវិជ្ជមាន។
អត្រាការប្រាក់អវិជ្ជមានអាចចាត់ទុកថាជាជម្រើសចុងក្រោយក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ ជាទូទៅវាត្រូវបានគេដាក់ឱ្យដំណើរការនៅពេលគ្រប់ប្រភេទនៃគោលនយោបាយបែបប្រពៃណីផ្សេងៗ បានបង្ហាញថាគ្មានប្រសិទ្ធភាពហើយអាចនឹងបរាជ័យ។ ការកំណត់អត្រាការប្រាក់ទាបជាងសូន្យនឹងកាត់បន្ថយការចំណាយដើម្បីខ្ចីប្រាក់សម្រាប់ក្រុមហ៊ុន និងអាជីវករ ជំរុញតម្រូវការប្រាក់កម្ចីនិងជំរុញការវិនិយោគនិងការចំណាយរបស់អ្នកប្រើប្រាស់។
មានឧទាហរណ៍មួយចំនួននៃការអនុវត្តគោលនយោបាយអត្រាការប្រាក់អវិជ្ជមាននេះ ដូចជារដ្ឋាភិបាលស្វីសបានដំណើរការគោលនយោបាយអត្រាការប្រាក់អវិជ្ជមាននៅដើមទសវត្សរ៍ឆ្នាំ ១៩៧០ ដើម្បីប្រឆាំងនឹងការឡើងថ្លៃរូបិយប័ណ្ណរបស់ខ្លួនដោយសារវិនិយោគិនយកលុយមកទុកនៅស្វីស ដែលរត់គេចពីអតិផរណានៅក្នុងផ្នែកផ្សេងទៀតនៃពិភពលោក។
នៅឆ្នាំ ២០០៩ និង ២០១០ ប្រទេសស៊ុយអែត និងក្នុងឆ្នាំ ២០១២ ប្រទេសដាណឺម៉ាកបានប្រើប្រាស់អត្រាការប្រាក់អវិជ្ជមានដើម្បីរារាំងលំហូរលុយក្តៅចូលក្នុងសេដ្ឋកិច្ចរបស់ពួកគេ។ នៅឆ្នាំ ២០១៤ ធនាគារកណ្តាលអ៊ឺរ៉ុប (ECB) បានបង្កើតអត្រាការប្រាក់អវិជ្ជមានដែលបានអនុវត្តចំពោះប្រាក់បញ្ញើរបស់ធនាគារ ដែលមានបំណងការពារតំបន់ចាយប្រាក់អឺរ៉ូពីការធ្លាក់ចូលទៅក្នុងវិបត្តិបរិត្តផរណា។
ទោះជាយ៉ាងណាក្តីគោលនយោបាយអត្រាការប្រាក់អវិជ្ជមានក៏អាចមានហានិភ័យនិងផលវិបាកមួយចំនួនផងដែរ។ ប្រសិនបើធនាគារដាក់ពិន័យចំពោះការសន្សំ នោះប្រជាជនក៏មិនប្រាកដថានឹងចំណាយប្រាក់ច្រើនដែរ។ ផ្ទុយទៅវិញពួកគេអាចទុកលុយនៅផ្ទះ។ ការបង្កើតគោលការណ៍អត្រាការប្រាក់អវិជ្ជមានអាចជម្រុញឱ្យមានដំណើរការសាច់ប្រាក់ ដែលជំរុញឱ្យប្រជាជនដកប្រាក់របស់ពួកគេចេញពីធនាគារដើម្បីចៀសវាងការបង់អត្រាការប្រាក់អវិជ្ជមានសម្រាប់ការសន្សំ។
ធនាគារឯកជនដែលចង់ជៀសវាងការខ្វះខាតចរន្តសាច់ប្រាក់ អាចបដិសេធមិនអនុវត្តគោលនយោបាយអត្រាការប្រាក់អវិជ្ជមានចំពោះប្រាក់បញ្ញើតូចៗ។ ផ្ទុយទៅវិញធនាគារឯកជនអាចចអនុវត្តអត្រាការប្រាក់អវិជ្ជមានចំពោះគណនីយ៍ធំៗដែលគ្រប់គ្រងដោយមូលនិធិសោធននិវត្តន៍ ក្រុមហ៊ុនវិនិយោគ និងអតិថិជនសាជីវកម្មផ្សេងទៀត។ នេះលើកទឹកចិត្តក្រុមហ៊ុនសាជីវកម្មធំៗឲ្យវិនិយោគលើអ្វីផ្សេងៗទៀតដែលផ្តល់នូវប្រាក់ចំណេញល្អ ស្របពេលនឹងការការពារធនាគារនិងសេដ្ឋកិច្ចពីផលប៉ះពាល់អវិជ្ជមាននៃដំណើរការចរន្តសាច់ប្រាក់៕
ប្រភព៖ Investopedia
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧កម្ពុជា – កូរ៉េ លើកកម្ពស់កម្មសិទ្ធិបញ្ញា ដើម្បីទាក់ទាញការវិនិយោគបន្ថែម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/04/2025
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំកម្ពុជា បានសហការជាមួយ ក្រសួងពាក់ព័ន្ធ និងសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងក្រោមប្រធានបទ ការលើកម្ពស់វិនិយោគក្នុងប្រទេសកម្ពុជា
កម្ពុជា-កូរ៉េ រួមគ្នាអភិវឌ្ឍតំបន់ប្រមូលផ្តុំនវានុវត្តន៍ឧស្សាហកម្ម ស្រាវជ្រាវ និងអភិវឌ្ឍន៍នៅកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/04/2025
ប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ រួមគ្នាអភិវឌ្ឍតំបន់ប្រមូលផ្តុំនវានុវត្តន៍ ឧស្សាហកម្ម ស្រាវជ្រាវនិងអភិវឌ្ឍន៍ នៅកម្ពុជា
អ្នករៀបចំគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញក្នុងឧស្សាហកម្ម ជជែកគ្នាអំពីការទូតវិទ្យាសាស្ត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/04/2025
អ្នករៀបចំគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវ និង អ្នកជំនាញក្នុងវិស័យឧស្សាហកម្ម បានជួបជជែកពិភាក្សាគ្នាអំពីការទូតវិទ្យាសាស្ត្រ សំដៅដោះស្រាយបញ្ហាសកល និងលើកកម្ពស់នវានុវត្តន៍បច្ចេកវិទ្យា
កតិកាសញ្ញាការពារជាតិចំនួន២ រវាងហ្វីលីពីន និងជប៉ុន ត្រៀមបង្កើតឡើងផ្តោតលើបញ្ហាជម្លោះដែនទឹកជាមួយចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/04/2025
នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន លោក Shigeru Ishiba បានប្រកាសថា ជប៉ុន និងប្រទេសហ្វីលីពីន កំពុងរៀបចំផែនការពិភាក្សារួមគ្នាទៅលើឯកសារកតិកាសញ្ញាលើវិស័យការពារជាតិ