តៃវ៉ាន់ ៖ រដ្ឋាភិបាលតៃវ៉ាន់ បានដាក់ពាក្យស្នើសុំចូលជាសមាជិកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ជាផ្លូវការហើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារតៃវ៉ាន់ Central News។ ការដាក់ពាក្យនេះធ្វើឡើងតិចជាងមួយសប្ដាហ៍ក្រោយពីពេលដែលរដ្ឋាភិបាលសាធារណប្រជាមានិតចិន បានដាក់ពាក្យចូលក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយនេះ។
ខាងក្រសួងសេដ្ឋកិច្ចតៃវ៉ាន់មិនទាន់បកស្រាយភ្លាមៗទេពាក់ព័ន្ធនឹងរឿងនេះ តែកាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ អ្នកស្រី Wang Mei-hua បានសម្ដែងពីក្ដីព្រួយបារម្ភចំពោះការសម្រេចចិត្តរបស់ចិន ក្នុងការចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយខ្លាចក្រែងការមានវត្តមានរបស់មហាអំណាចចិន អាចប៉ះពាល់ដល់សំណើរបស់កោះតៃវ៉ាន់។
តៃវ៉ាន់ ត្រូវបានហាមឃាត់មិនឱ្យចូលជាសមាជិកនៃស្ថាប័នពិភពលោកនានា ដែលរួមមានអង្គការសុខភាពពិភពលោកជាដើម។ យ៉ាងណាមិញ កោះនេះបានជាប់ជាសមាជិកសម្រាប់ស្ថាប័នសេដ្ឋកិច្ច ដូចជា អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក។ CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសចំនួន ១១ មានដូចជា កាណាដា អូស្ត្រាលី ប្រ៊ុយណេ ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ីកូ នូវែលហ្សេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។ ដើមឡើយ CPTPP មានឈ្មោះថា TPP ដែលរាប់បញ្ចូលទាំងសហរដ្ឋអាមេរិក។ អាមេរិកក្រោមជំនាន់លោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះកាលពីឆ្នាំ២០១៧៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា AI តម្លៃពាន់លានដុល្លារម្នាក់ព្យាករណ៍ពីបញ្ហាសម្រាប់សហគ្រាសនៅឆ្នាំក្រោយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/12/2024
អ្នកជំនាញបានមើលឃើញថា បច្ចេកវិទ្យា AI របស់ចិននឹងអាចក្លាយទៅជាអ្នកនាំមុខគេនៅពេលខាងមុខ ខណៈដែលវត្តមានមនុស្សយន្ត AI Robot នឹងត្រូវបានផលិតក្នុងចំនួនយ៉ាងច្រើន
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោកកំពុងសម្លឹងមើល និងគ្រោងដាក់ទីតាំងរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/12/2024
ជាមួយនឹងកំណើនប្រជាជនវ័យក្មេងដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យា អាស៊ីអាគ្នេយ៍កំពុងទាក់ទាញចំណាប់អារម្មណ៍ និងការវិនិយោគយ៉ាងច្រើនពីសំណាក់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស រួមមាន Microsoft, Amazon, Nvidia, និង Apple ជាដើម