បរទេស ៖ ទីក្រុង Pontevedra ត្រូវបានគេទទួលស្គាល់ថា ជាទីក្រុងដែលមានសកម្មភាពធ្វើដំណើរដោយថ្មើរជើងយ៉ាងសកម្ម និងច្រើនបំផុតនៅតំបន់អឺរ៉ុប ហើយក៏ជាទីក្រុងដ៏ចំណាស់ដែលទាក់ទាញបំផុតផងដែរក្នុងចំណោមទីក្រុងទាំងអស់នៅក្នុងតំបន់នេះ និងបានទទួល ពានរង្វាន់អន្តរជាតិជាច្រើនក្នុងនាមជាទីក្រុងដែលអាចផ្តល់នូវគុណតម្លៃនៃការរស់នៅល្អប្រសើរជាងគេ ជាទីក្រុងដែលមានគោលនយោបាយនៃការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តភាពបំផុតចំពោះបរិស្ថាន។

កាលពីឆ្នាំ២០១៣ ទីក្រុង Pontevedra បានទទួលពានរង្វាន់ International European Intermodes Urban Mobility Award ខណៈដែលមួយឆ្នាំបន្ទាប់ទទួលបានពានរង្វាន់ Dubai International Best Pratices Award for Sustainable Development ដោយ UN Habitat រួមជាមួយនឹងពានរង្វាន់ Center of Active Design ថ្នាក់ Excelence Award នៅក្នុងទីក្រុងញូវយ៉កកាលពីឆ្នាំ២០១៥ ផងដែរ។ ក្រៅពីនេះ នៅមានពានរង្វាន់មួយចំនួនទៀតដែលត្រូវបានទទួលជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០២០។

អ្វីដែលជាភាពល្បីល្បាញបំផុតរបស់ទីក្រុង Pontevedra នោះគឺថា វាជាទីក្រុងតែមួយគត់លើពិភពលោកដែលមិនមានវត្តមានរបស់រថយន្តធ្វើដំណើរសោះឡើយនៅក្នុងទីក្រុង (Car-Free) អស់រយៈពេលជាង២១ឆ្នាំមកហើយ ហើយក៏កំពុងមានឈ្មោះជាទីក្រុងគំរូសម្រាប់បណ្តាទីក្រុងនៅអឺរ៉ុប និងអាមេរិកផងដែរ យកមកធ្វើការសិក្សា រៀនសូត្រអំពីដំណើរការរស់នៅ និងប្រកបអាជីវកម្មនៅក្នុងទីក្រុងមួយនេះ ។

យោងតាមរបាយការណ៍ស្រាវជ្រាវកាលពីពេលថ្មីៗនេះបានរកឃើញថា ដោយសារតែប្រព័ន្ធរស់នៅថ្មីដែលគ្មានរថយន្តបែបនេះ ទីក្រុង Pontevedra អាចកាត់បន្ថយការបំពុលអាកាសបានរហូតទៅដល់ ៦១ភាគរយ គិតចាប់តាំងពីឆ្នាំ២០១៣រហូតមក។ លើសពីនេះ គិតចាប់តាំងពីឆ្នាំ២០០៩ ទីក្រុងមួយនេះគ្មានរបាយការណ៍គ្រោះថ្នាក់ចរាចរដល់អាយុជីវិតរបស់ពលរដ្ឋណាម្នាក់របស់ខ្លួនឡើយ។
ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រឹងរបស់អភិបាលក្រុងរហូតមកដល់ពេលនេះជាអាណត្តិទី៤របស់គាត់ហើយដែលបានបន្តការដឹកនាំទីក្រុងគិតចាប់តាំងតែពីលោកបានសម្រេចចិត្តបញ្ចប់សកម្មភាពរថយន្តទាំងអស់នៅក្នុងទីក្រុង ហើយបច្ចុប្បន្នការដំណើរភាគច្រើននៅក្នុងទីក្រុងក្រៅតែពីសេវាសាធារណៈនោះ ការដើរដោយថ្មើរជើងមានរហូតទៅដល់ប្រមាណ ៧០ភាគរយនៃសកម្មភាពធ្វើដំណើរសរុប ហើយទីក្រុងបានទាក់ទាញពលរដ្ឋចំណូលថ្មីមករស់នៅទីនេះបានរហូតទៅដល់ ១២ ០០០នាក់គិតចាប់តាំងតែពីឆ្នាំ១៩៩៩៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
«កម្ពុជា គឺជាក្រុមហ៊ុនវិនិយោគរួមដ៏ធំមួយ ដែលឯកជន និងរដ្ឋជាម្ចាស់ភាគហ៊ុន!»
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/11/2025
«កម្ពុជា គឺជាក្រុមហ៊ុនវិនិយោគរួមដ៏ធំមួយ ដែលឯកជន និងរដ្ឋជាម្ចាស់ភាគហ៊ុន!» នេះ ជាការលើកឡើងដោយ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី គាំទ្រយ៉ាងពេញទំហឹងដល់យុទ្ធនាការ «១០០ សហគ្រិន ១០០ ស្លាកសញ្ញាខ្មែរ»
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/11/2025
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមអបអរសាទរ និងបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងដល់យុទ្ធនាការ “១០០ សហគ្រិន ១០០ ស្លាកសញ្ញាខ្មែរ”
កំពូលនាវាមុជទឹកទំនើបៗលើពិភពលោក លេចមុខដូចឈុតឆាកកាលពីសម័យសង្គ្រាមលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/11/2025
សមយុទ្ធ Playbook Merlin 25 នៃសម្ព័ន្ធមិត្តអង្គការណាតូត្រូវបានចាប់ផ្តើមតាំងពីថ្ងៃទី១០ រហូតដល់ទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងតំបន់សមុទ្រប៉ាល់តិក




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content