សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

ពាណិជ្ជកម្មតាមអេឡិចត្រូនិកកំពុងជួយជំរុញផលិតភាព និងប្រកួតប្រជែងដល់វិស័យ MSMEs នៅកម្ពុជា

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការផ្លាស់ប្តូរឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបាននឹងកំពុងជួយជំរុញផលិតភាព និងភាពប្រកួតប្រជែងដល់សហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs) ដែលត្រូវបានទទួលស្គាល់ថាជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា ខណៈរាជរដ្ឋាភិបាលកំពុងពន្លឿនការអភិវឌ្ឍវិស័យនេះឱ្យបានជោគជ័យ ប្រកបដោយចីរភាព និងបរិយាបន្ន។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកដូច្នេះ នៅក្នុងកិច្ចពិភាក្សាតុមូលថ្នាក់រដ្ឋមន្ត្រី ក្រោមប្រធានបទ ស្តីពី “ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីវិបុលភាពរួម (Harnessing Frontier Technologies for Shared Prosperity” នៅសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៥ នៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD 15) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសកាលពីថ្មីៗនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ៖

«ការផ្លាស់ប្តូរឌីជីថល (Digital Transformation) និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) បាន និងកំពុងជួយជំរុញផលិតភាព និងភាពប្រកួតប្រជែងរបស់សហគ្រាសមីក្រូ ធនតូច និងមធ្យម (MSMEs) ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា ហើយកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំ និងពង្រឹងគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងវិធានការ ពាក់ព័ន្ធនានា ដើម្បីពន្លឿនការអភិវឌ្ឍវិស័យនេះឱ្យបានជោគជ័យ ប្រកបដោយចីរភាព និងបរិយាបន្ន»

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែអបន្តថា យ៉ាងណាមិញ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្ម និងសេដ្ឋកិច្ចឌីជីថល បានពង្រីកគម្លាតឌីជីថលរវាងប្រទេសអភិឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសអភិវឌ្ឍន៍តិចតួចឱ្យកាន់តែធំ។

ក្នុងន័យនេះ កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ជាមួយប្រទេស ជាដៃគូពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិពាក់ព័ន្ធនានា រួមមានអង្គការ UNCTAD មានតួនាទីសំខាន់ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍ និងការទទួលបានផលប្រយោជន៍ពីពាណិជ្ជកម្មឌីជីថល តាមរយៈការជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ការផ្ទេរបច្ចេកវិទ្យា ការពង្រឹងប្រព័ន្ធច្បាប់ និងគោលនយោបាយ និងការអភិវឌ្ឍសមត្ថភាព ដើម្បីលើកកម្ពស់ភាពច្នៃប្រឌិត និងនវានុវត្តន៍របស់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច។

ទន្ទឹមនឹងនេះផងដែរ នៅសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៤ នៃសន្និសីទសហប្រជាជាតិ ស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD 14) ដែលបានប្រព្រឹត្តទៅកាលពីឆ្នាំ២០១៧ កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសមួយ សម្រាប់ធ្វើការវិភាគការត្រៀមខ្លួន ស្ដីពីពាណិជ្ជកម្មអេឡិចត្រូនិក (eTrade Readiness Assessment) ក្រោមការឧបត្ថមរបស់អង្គការ UNCTAD។ ការវិភាគនេះ មានសារៈសំខាន់ក្នុងការចង្អុលបង្ហាញភាពខ្វះខាត និងបង្កើតជាផែនទីបង្ហាញផ្លូវមួយ ដើម្បីជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមអេឡិចត្រូនិកនៅកម្ពុជា តាមរយៈគោលនយោបាយអភិវឌ្ឍន៍ ចំនួន ៧ រួមមាន គោលនយោបាយ និងយុទ្ធសាស្ត្រ, ហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្ម ICT, ការសម្របសម្រួល និងឡូជីស្ទីកពាណិជ្ជកម្ម, ដំណោះស្រាយលើការទូទាត់, ក្របខ័ណ្ឌនិងបទប្បញ្ញត្តិច្បាប់, ការអភិវឌ្ឍជំនាញ និងលទ្ធភាពក្នុងការទទួលបានហិរញ្ញវត្ថុ។

ជាលទ្ធផល ក្រសួងពាណិជ្ជកម្មបានដឹកនាំ និងចូលរួមការអភិវឌ្ឍ និងការធ្វើវិសោធនកម្ម ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាច្រើនរួមមាន ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់, ច្បាប់ស្តីពីការប្រកួតប្រជែង, ច្បាប់ស្តីពីបទល្មើស បច្ចេកវិទ្យាព័ត៌មាន, និងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង និងការលើកទឹកចិត្តធុរកិច្ចឌីជីថលថ្មី ជាដើម ក្នុងគោលបំណងដើម្បីគ្រប់គ្រង និងជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងដោះស្រាយហានិភ័យផ្សេងៗពាក់ព័ន្ធទៅនឹង កិច្ចការពារទិន្នន័យ សន្តិសុខ និងបទល្មើសបច្ចេកវិទ្យាព័ត៌មាន កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង។ល។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមើលឃើញពីចក្ខុវិស័យវែងឆ្ងាយក្នុងការចាប់យកកាលានុវត្តភាពពីបដិវដ្តន៍ឧស្សាហកកម្ម៤.០ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា បានរំលេចអំពី “ការរៀបចំខ្លួនសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹងបដិវដ្តន៍ឧស្សាហកម្ម៤.០” ក្នុងមុំទី៣ ចតុកោណទី២ នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាល ទី៤។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងបន្តថា ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក៏ជាការឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់សមត្ថភាពរបស់សហគ្រាសមីក្រូ ធុនតូច និងមធ្យមក្នុងស្រុកឲ្យផ្សារភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃតំបន់ និងសកលផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ដែលនឹងរួមចំណែកយ៉ាងខ្លាំងក្នុងការស្តារ និងជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីថ្មី ក្រោយពីវិបត្តិនៃការឆ្លងរាតត្បាតជាសកលនៃមេរោគកូវីដ-១៩។

ជាការឆ្លើយតបទៅនឹងគោលនយោបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្រសួងពាណិជ្ជកម្មក្រោមការឧបត្ថម្ភហិរញ្ញប្បទានពីអង្គការក្របខ័ណ្ឌពង្រឹងសមាហរណកម្ម (EIF) បានរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅឆ្នាំ២០២០ ដើម្បីជាផែនទីបង្ហាញផ្លូវដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាវិស័យថ្មីមួយប្រកបដោយសក្តានុពលខ្ពស់ក្នុងការបង្កើតប្រភពកំណើនថ្មីសម្រាប់សេដ្ឋកិច្ចកម្ពុជា។

យុទ្ធសាស្រ្តនេះ ត្រូវបានរៀបចំឡើងដោយមានលក្ខណៈប្រទាក់ក្រឡា និងឆ្លើយតបទៅនឹងអនុសាសន៍ដែលមានកំណត់ក្នុងឯកសារយុទ្ធសាស្ត្រទាក់ទងនឹងវិស័យពាណិជ្ជកម្មផ្សេងៗទៀត រួមមានឯកសារយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០១៩-២០២៣ ដើម្បីផ្តល់គំរូអាជីវកម្មថ្មីមួយប្រកបដោយប្រសិទ្ធិភាព និងភាពប្រកួតប្រជែងខ្ពស់ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលមានលក្ខណៈសមស្របទៅនឹងបរិបទសេដ្ឋកិច្ចឌីជីថល និងលក្ខខណ្ឌតម្រូវការទីផ្សារក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩ និងក្រោយវិបត្តិនេះផងដែរ។

ក្រសួងពាណិជ្ជកម្ម ក៏បានដាក់ចេញនូវគម្រោង Go4eCAM ក្រោមការឧបត្ថម្ភហិរញ្ញប្បទានពីអង្គការក្របខ័ណ្ឌពង្រឹងសមាហរណកម្ម (EIF) តាមរយៈជំនួសម្រាប់ពាណិជ្ជកម្ម (Aide for Trade) និងអង្គការ UNDP ក្នុងគោលបំណងដើម្បីទទួលបានផលប្រយោជន៍ពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយសហគ្រាសមីក្រូ ធុនតូច និងមធ្យម ជាពិសេសសហគ្រាសដឹកនាំដោយស្ដ្រី និងយុវជន។ គម្រោងនេះនឹងផ្ដល់ជូននូវអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតរួមមាន ការទាញយកផលប្រយោជន៍ពីទីផ្សារអនឡាញប្រភេទ B2B2C ការបង្កើនផលិតភាព ភាពច្នៃប្រឌិត និងនវានុវត្តន៍ ពង្រីកអាជីវកម្ម និងបង្កើតការងារថ្មីៗនៅកម្ពុជា។

ក្រៅពីនេះ កម្ពុជាក៏បានចូលរួមចរចាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុង កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីថ្នាក់តំបន់ និងទ្វេភាគី រួមមាន កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិករបស់អាស៊ាន ជំពូក ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៃកិច្ចព្រមព្រៀងអាសិប និងជំពូកស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ហើយសម្រាប់ ក្របខ័ណ្ឌពហុភាគី កម្ពុជាក៏បានតាមដានយ៉ាងដិតដល់លើវឌ្ឍនភាពនៃគំនិតផ្តួចផ្តើមសេចក្តី ថ្លែងការណ៍រួម ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលកិច្ចព្រមព្រៀងទាំងនេះ នឹងធ្វើឱ្យវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់កម្ពុជាកាន់តែស៊ីជម្រៅបានមួយកម្រិតទៀត។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ពីជំហរយ៉ាងមុតមាំរបស់កម្ពុជាក្នុងការចូលរួមកិច្ចសហ ប្រតិបត្តិការជាមួយ UNCTAD និងប្រទេសជាសមាជិក និងអំពាវនាវឲ្យ UNCTAD បន្តជួយគាំទ្រដល់ប្រទេសអភិវឌ្ឍន៍តិចតួច រួមមានកម្ពុជា លើការពង្រឹងសមត្ថភាពផលិត ការអភិឌ្ឍន៍សមត្ថភាពស្ថាប័ននិងធនធានមនុស្ស និងជំនាញបច្ចេកទេស ផងដែរ តាមរយៈការផ្ដល់ជំនួយសម្រាប់ពាណិជ្ជកម្មបន្ថែម។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ UNCTAD និងរដ្ឋាភិបាលនៃប្រទេសបាបេដូស (Barbados) ដែលបានសហការរៀបចំសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៥ នៃសម្រាប់ឆ្នាំ២០២១ នេះ៕


ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មុនពិធីបុណ្យ​ចូលឆ្នាំខ្មែរ​ ពលរដ្ឋ​កម្ពុជា​នឹង​ទទួលបានចំណង​ដៃថ្មី​ៗ​ជា​ប្រវត្តិសាស្ត្រ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/03/2025

នៅមុន​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ​ខាងមុខនេះ ពលរដ្ឋ​កម្ពុជា​នឹងទទួលបាន​ចំណងដៃ​ថ្មី​ៗដែលជាសមិទ្ធផល​ប្រវត្តិសាស្ត្រ​មិនធ្លាប់មាន

ក្រសួងរៀបចំដែនដី សម្រេចជ្រើសយកតំបន់ប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ សិក្សាគម្រោងអភិវឌ្ឍន៍សួនច្បារសាធារណៈ លំហបៃតង

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/03/2025

ក្រសួងរៀបចំដែនដី បានសម្រេចជ្រើសរើសយកស្រុកពញាឮ ក្នុងខេត្តកណ្តាល ជាស្រុកដំបូងគេក្នុងការសិក្សាគម្រោងអភិវឌ្ឍន៍ និងកែលម្អសួនច្បារសាធារណៈ លំហបៃតង និងបឹងធម្មជាតិ ជាពិសេសតំបន់ប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ សម្រាប់ប្រជាពលរដ្ឋដើរកម្សាន្ត ហាត់ប្រាណ និងទេសចរណ៍

ប្រតិបត្តិករទឹកស្អាតឯកជនចំនួន ៤៥៤ ស្ថាប័ន កំពុងផ្តល់សេវាទឹកស្អាតនៅទូទាំងប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/03/2025

ប្រតិបត្តិករទឹកស្អាតឯកជនចំនួន ៤៥៤ ស្ថាប័ន កំពុងផ្តល់សេវាទឹកស្អាតនៅទូទាំងប្រទេសគ្រប​ដណ្តប់ប្រមាណ ៥៥% នៃ តំណសរុបចំនួនប្រមាណ ១,៤ លានតំណ

សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា និងក្រុមហ៊ុនអ្នកឧកញ៉ា ទៀ វិចិត្រ ចាប់ដៃគូយុទ្ធសាស្ត្រពង្រីកបណ្តាញសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងកញ្ចប់ទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/03/2025

សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា និង ក្រុមហ៊ុនអ្នកឧកញ៉ា ទៀ វិចិត្រ GTVC ចាប់ដៃគូយុទ្ធសាស្ត្រជំរុញវិស័យទេសចរណ៍ និង ទាក់ទាញទេសចរ

តម្លៃមាសបានបន្តឡើងថ្លៃជិត ៣ ០០០​ ដុល្លារក្នុងមួយអោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/03/2025

កាលពីថ្ងៃព្រហស្បតិ៍ តម្លៃមាសបានឡើងថ្លៃដល់កម្រិតខ្ពស់ខ្លាំង ២ ៩៣៩ ដុល្លារក្នុងមួយអោន (ទីផ្សារមាសនៅកម្ពុជា មាសមានតម្លៃ ៣ ៦០០ ដុល្លារក្នុងមួយតម្លឹង និង មានតម្លៃ ៣៦០ ដុល្លារក្នុងមួយជី)

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៤៩ ដាក់ដំណើរការសាកល្បងប្រព័ន្ធទូទាត់សងប្រាក់រួម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/03/2025

ក្នុងគោលដំណងផ្តល់ភាពងាយស្រួលដល់ការទូរទាត់ប្រាក់របស់អតិថិជន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចំនួន ៤៩ស្ថាប័ន នៅទូទាំងប្រទេស បានចូលរួមដាក់ដំណើការសាកល្បងប្រព័ន្ឋ​ទូទាត់សងប្រាក់រួមគ្នា

អិលអូអិលស៊ី ទទួលបានបណ្ណសរសើរពីអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ចំពោះស្នាដៃឆ្នើមចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/03/2025

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ដែលជាស្ថាប័នឈានមុខគេមួយនៅកម្ពុជា បានទទួលបណ្ណសរសើរពីអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន​​​ ដែលប្រគល់ដោយវត្តមានដ៏ខ្ពង់ខ្ពស់របស់ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ក្រុមអ្នកផលិតក្នុងស្រុក ស្វាគមន៍ចំណាត់ការក្រសួងក្នុងការដាក់លក់ផលិតផលខ្មែរនៅផ្សារភីធីធី

ជំនួញ, ព្រឹត្តិការណ៍

• 14/03/2025

បណ្តាក្រុមអ្នកផលិតក្នុងស្រុកជាច្រើនបានសម្តែងការគាំទ្រចំពោះចំណាត់ការរបស់ក្រសួងពា​ណិជ្ជកម្ម ដែលបានអន្តរាគមន៍បញ្ចូលផលិតផលខ្មែរបន្ថែមទៀតដាក់លក់នៅតាមបណ្តាស្វានីយ៍ប្រេងឥន្ទនៈ ភីធីធី ទូទាំង១៩ ខេត្តក្រុង

គិតត្រឹមឆ្នាំ២០២៤ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស សរុបចំនួន ៣០ ដែលមានរោងចក្រកំពុងដំណើរការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/03/2025

គិតត្រឹមចុងឆ្នាំ ២០២៤ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៣០ ដែលមានរោងចក្រកំពុងដំណើរការ ខណៈកាលពីឆ្នាំ២០២៣ ​មានចំនួនត្រឹមតែ២៦

ធុរកិច្ចបង្កើតថ្មី និង សហគ្រាសធុនតូច និងមធ្យម ចំនួន ៣២ ទទួលបានជំនួយហិរញ្ញវត្ថុពីសហគ្រិនខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/03/2025

ធុរកិច្ចបង្កើតថ្មី (Startup) និង សហគ្រាសធុនតូច និង មធ្យម (SME) ចំនួន ៣២ ទទួលបានជំនួយ​ហិរញ្ញវត្ថុពីសហគ្រិនខ្មែរ (K E )

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ