បណ្តាទីក្រុងទាំងឡាយនៅលើសកលលោកមកដល់ពេលនេះបាននាំគ្នាចាប់ផ្តើមពិចារណាកាន់តែស៊ីជម្រៅ ជាមួយនឹងវិធីសាស្ត្រក្នុងការបង្កើនសុវត្ថិភាព ខណៈដែលភាពប្រឈមមុខទៅនឹងវិបត្តិកូវីដអាចនៅតែបន្តកើតមានឡើងនៅឡើយតាមតំបន់ជាច្រើនលើលោក។
ជាលទ្ធផលក្រុមអ្នកជំនាញសេដ្ឋកិច្ចមួយក្រុមបានធ្វើការស្រាវជ្រាវរកឃើញថា ទីក្រុងកាន់តែច្រើនបានបង្កើនលក្ខខណ្ឌដើម្បីការពារទៅដល់សុខមាលភាព និងសុវត្ថិភាពនៃការរស់នៅរបស់ពលរដ្ឋ ហើយក្នុងនោះរបាយការណ៍ស្រាវជ្រាវមួយដែលមានឈ្មោះថា2021 Safe Cities Index បានរកឃើញទីក្រុងកំពូលចំនួន៦០ តាមរយៈការរបៀបនៃការវាស់វែងចំនួន ៧៦ដោយក្នុងនោះមានទីក្រុងកំពូល៥ដែលទទួលបានពិន្ទុខ្ពស់ជាងគេ។
ការវាស់វែងដែលមានបូកបញ្ចូលទាំងការពិនិត្យ និងឲ្យពិន្ទុទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបៀបនៃការរស់នៅបែបឌីជីថល សុខសុវត្ថិភាពជាឯកជនរបស់ពលរដ្ឋម្នាក់ៗ កត្តាបរិស្ថាននៃការរស់នៅ ជាពិសេសគឺទៅលើប្រព័ន្ធសុខាភិបាលនៃទីក្រុងនីមួយៗ ដែលជាលទ្ធផលទីក្រុងកំពូលទាំង៥ ទទួលបានពិន្ទុច្រើនជាងគេនោះមានដូចជា៖
១- តូក្យូ ៖ ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខរៀងចុងក្រោយពេលដែលអត្រានៃពលរដ្ឋចាក់វ៉ាក់សាំងបានកើនឡើងទៅដល់៦០ភាគរយ ខណៈដែលប្រទេសមួយនេះទើបតែបានប្រកាសបើកទ្វារឡើងវិញកាលពីពេលថ្មីៗនេះ។
២- ស៊ីដនី ៖ ជាទីក្រុងដែលបានប្រកាសបិទទ្វារមុនគេចំពោះមុខបញ្ហារីករាលកូវីដតាំងតែពីដំបូងដែលជាហេតុធ្វើឲ្យទីក្រុងអាចគ្រប់គ្រងបានយ៉ាងល្អនូវការរីករាលដាល ហើយមកដល់ពេលនេះនៅតែបន្តការរឹតបន្តឹងចំពោះសុវត្ថិភាពនៅឡើយ។
៣- សាំងហ្គាពួ ៖ ជាទីក្រុងដែលមានពិន្ទុខ្លាំងទៅលើការវាយតម្លៃទៅលើប្រព័ន្ធសន្តិសុខឌីជីថល និងសន្តិសុខសុខាភិបាលខ្លាំងជាងគេបំផុតទី២ ព្រមទាំងសន្តិសុខលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ហើយលើសពីនេះជាប្រទេសដែលមានចំណាត់ថ្នាក់ខ្ពស់ចំពោះអត្រាចាក់វ៉ាក់សាំងជូនពលរដ្ឋបានច្រើនជាងគេដល់ទៅជាង៨០ភាគរយ ហើយនៅតែបន្តការរឹតត្បឹតនិងគ្រប់គ្រងតឹងរឺងនៅឡើយ។
៤- តូរ៉ុនតូ(កាណាដា) ៖ ជាទីក្រុងដែលទទួលបានពិន្ទុល្អបំផុតទី២ក្នុងចំណោមទីក្រុងទាំងអស់លើលោក ជាពិសេសពាក់ព័ន្ធទៅនឹងអត្ថប្រយោជន៍ដែលពលរដ្ឋរបស់ខ្លួនទទួលបានចំពោះសកម្មភាពយល់ដឹង និងសម្របខ្លួនបានយ៉ាងល្អទៅនឹងបញ្ហាកូវីដ។
៥- កូផឹនហាហ្គិន(ដាណឺម៉ាក) ៖ ទីក្រុងដែលទើបតែបានប្រកាសបើកទ្វារវិញកាលពីខែកញ្ញាកន្លងទៅនេះ ហើយជាប្រទេសដែលមានចំណាត់ថ្នាក់ល្អជាងគេបំផុតលើសាកលលោកដែលទប់ទល់ចំពោះការវាយតម្លៃដោយសារជំងឺឆ្លង ដែលសូម្បីទាំងការបំពុលអាកាស និងបញ្ហានៃការគ្រប់គ្រងកាកសំណល់ផងដែរនោះក៏មានភាពល្អប្រសើរជាងបណ្តាប្រទេសផ្សេងៗ៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧កម្ពុជាប្រកាសដាក់ឱ្យអនុវត្ត«យុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ២០២៥ – ២០២៨»
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/04/2025
កម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ២០២៥ - ២០២៨ ដើម្បីពង្រឹង និងកសាងនូវប្រព័ន្ធអេកូឡូស៊ីនៃវិស័យធុរកិច្ច
Donald Trump លើកឡើងថា អត្រាពន្ធខ្ពស់លើការនាំចូលពីប្រទេសចិនអាចនឹងត្រូវបានកាត់បន្ថយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/04/2025
Trump បានលើកឡើងថា ៖ «យើងនៅមានភាពល្អធម្មតាជាមួយប្រទេសចិន ហើយយើងនឹងធ្វើការជាមួយគ្នាប្រកបដោយឧត្តមគតិ។ អត្រាពន្ធចុងក្រោយដែលដាក់លើប្រទេសចិនអាចនឹងធ្លាក់ចុះពី ១៤៥%»
រយៈពេល ៣៥ឆ្នាំ ប្រទេសចិនបានផ្ដល់ជំនួយដល់កម្ពុជាសម្រាប់អភិវឌ្ឍន៍ប្រទេសសរុបជាទឹកប្រាក់ជិត៦ពាន់លានដុល្លារអាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/04/2025
ចិន ជាប្រទេសដែលផ្ដល់ជំនួយធំមួយដល់កម្ពុជាក្នុងការអភិវឌ្ឍប្រទេស ជាក់ស្ដែង ៣៥ឆ្នាំ ចិនបានផ្ដល់ជំនួយដល់កម្ពុជាជិត ៦ពាន់លានដុល្លារ