សិង្ហបុរីប្រើបច្ចេកវិទ្យា បង្កើតប្រព័ន្ធត្រជាក់ធំបំផុតលើលោកមួយដែលអាចបញ្ចុះសីតុណ្ហភាពក្នុងទីក្រុង

សិង្ហបុរី ៖ សំណង់អគារខ្ពស់ៗធ្វើពីបេតុង ផ្លូវថ្នល់ធ្វើពីកៅស៊ូ​ ព្រមទាំងដំបូងគ្រើម ដែលមានចំនួនច្រើនលើសលប់នៅតាមតំបន់នានាក្នុងទីក្រុង គឺជាចំណុចដែលបានស្រូបទាញយកកំដៅព្រះអាទិត្យខ្លាំងបំផុត ជាហេតុធ្វើឲ្យអ្នករស់នៅទីក្រុងបានក្លាយទៅជាជនរងគ្រោះចំពោះ​អាកាសធាតុដែលមានកំដៅលើសពីតំបន់ផ្សេងទៀត។

អ្នកជំនាញធ្លាប់បានអះអាងថា កត្តានៃការកើនឡើងពលរដ្ឋរស់នៅតាមទីក្រុង និងការសាងសង់សំណង់ដ៏ច្រើនលើសលប់បានបង្កឲ្យកំដៅនៅតាមទីប្រជុំជននៃក្រុងមានការកើនឡើងខ្លាំងជាងធម្មតា ដែលអាកាសធាតុក្តៅខ្លាំងបែបនេះអាចធ្វើឲ្យប៉ះពាល់ដល់ជីវិតមនុស្សច្រើនជាង​ហេតុការណ៍ធម្មជាតិផ្សេងទៀត ដូចជា ខ្យល់ព្យុះ ឬទឹកជំនន់ផងដែរ។ ប៉ុន្តែនៅសិង្ហបុរី រដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំងទៅលើកិច្ចការងារមួយដែលអាចអនុញ្ញាតឲ្យក្រុមអ្នកវិទ្យាសាស្ត្ររិះរកវិធីសាស្ត្រក្នុងការបង្កើតប្រព័ន្ធធ្វើឲ្យត្រជាក់ (Cooling System) ដែលមកដល់ពេលនេះអាចជួយកាត់បន្ថយកំដៅ និងសីតុណ្ហភាពជូនពលរដ្ឋមួយភាគធំរួចទៅហើយនៅទូទាំងទីក្រុង។

រដ្ឋាភិបាលបានចំណាយលុយ និងការគាំទ្ររបស់ខ្លួនយ៉ាងខ្លាំងទៅលើគម្រោងដែលត្រូវបានសិក្សាស្រាវជ្រាវដោយក្រុមអ្នកវិទ្យាសាស្ត្រវ័យក្មេងមួយក្រុម ដែលគម្រោងនេះត្រូវបានដាក់ឈ្មោះថា Cooling Singapore។ ក្រុមការងារបានប្រើប្រាស់នូវរាល់ចំណេះដឹងព្រមទាំងឧបករណ៍ឌីជីថលទាំងឡាយដែលខ្លួនបានស្រាវជ្រាវរកឃើញក្នុងគោលបំណងធំជួយដោះស្រាយបញ្ហាកើនឡើងកំដៅនេះទៅកាន់ពិភពលោក ប៉ុន្តែនឹងធ្វើឡើងតាមរយៈការចាប់ផ្តើមដំបូងពីសិង្ហបុរីមុនគេ។

ជាទូទៅ សីតុណ្ហភាពនៅក្នុងប្រទេសសិង្ហបុរីមានកំដៅប្រហែលជាង ៣២ អង្សារ ហើយសំណង់អគារនៅក្នុងប្រទេសដែលកំពុងកើនឡើងបានធ្វើឲ្យបញ្ហានេះកាន់តែមានភាពអាក្រក់ឡើងថែមទៀតប៉ុណ្ណោះ។ បច្ចុប្បន្ន Cooling Singapre បានចាប់ផ្តើមដំណើរការសាកល្បង និងដាក់ឲ្យប្រើប្រាស់នៅតាមតំបន់សំខាន់មួយចំនួនរួចទៅហើយ និងត្រូវបានចាត់ទុកថាជាប្រព័ន្ធធ្វើឲ្យត្រជាក់ដែលមានទំហំធំជាងគេបំផុតលើសកលលោកផងដែរ។

រោងចក្រស្ថិតនៅក្រោមដី គឺជាប្រព័ន្ធម៉ាស៊ីនដែលអាចបង្កើតបានជាទឹក មានសីតុណ្ហភាពទាប ត្រជាក់ និងរុញច្រានភាពត្រជាក់ទៅដល់ទីតាំងសំខាន់ៗដែលមានវត្តមានរបស់ពលរដ្ឋសិង្ហបុរីច្រើនពាន់នាក់ រួមទាំងវត្តមានអគារពាណិជ្ជកម្ម ធនាគារ អគារសម្រាប់ស្នាក់នៅ និងអគារការិយាល័យធ្វើការ ហើយសូម្បីតែអគារតំណាងរបស់សិង្ហបុរី Marina Bay Sands Hotel ផងដែរ។

យោងតាមការអ្នកជំនាញ និងជាក្រុមអ្នកស្រាវជ្រាវក្នុងចំណោមក្រុមការងារបានអះអាងថា ប្រព័ន្ធធ្វើឲ្យត្រជាក់នេះមានលក្ខណៈពិសេសដែលអាចសន្សំសំចៃថាមពលអគ្គិសនីដល់ទៅ ៤០ភាគរយ ទាបជាងអគារទាំងនោះចាំបាច់ត្រូវប្រើប្រាស់ម៉ាស៊ីនត្រជាក់ ហើយវាមានទំហំស្មើទៅនឹងការកាត់បន្ថយការប្រើប្រាស់រថយន្តដែលប្រើប្រាស់ថាមពលហ្គាសដល់ទៅជាង ១០ ០០០ គ្រឿង។

ប្រភពដដែលបានបញ្ជាក់ទៀតថា កិច្ចដំណើរការសាកល្បងលើកនេះបានក្លាយទៅជាគំរូដ៏ល្អមួយសម្រាប់ពិភពលោក ប្រសិនបើប្រព័ន្ធនេះនឹងអាចរក្សាគុណភាពរបស់វាបែបនេះនោះ ១ភាគ៣នៃការប្រើប្រាស់ថាមពលអគ្គិសនីនឹងអាចងាកមកប្រើប្រាស់ប្រព័ន្ធធ្វើឲ្យត្រជាក់មួយនេះនៅតាមអគារ និងសូម្បីរថយន្តជំនួសវិញនៅត្រឹមឆ្នាំ២០៥០ខាងមុខ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាជីវកម្មដាំដើមអម្ពិល បេះត្រួយលក់ អាចមានតម្លៃប្រមាណ ១៨០០០រៀល ទៅ ២០ ០០០ រៀល ក្នុងមួយគីឡូក្រាម

ជំនួញ, ព្រឹត្តិការណ៍

• 23/07/2024

មិនធម្មតា ទីផ្សារត្រួយអម្ពិលគេអាចលក់បានក្នុងចន្លោះពី ១៨០០០ - ២០០០០រៀលក្នុងមួយគីឡូក្រាម

យល់ដឹងពីគំនិតអាជីវកម្មមួយចំនួននៅក្រៅប្រទេសដែលមានភាពរឹងម៉ាំទៅនឹងវិបត្តិសេដ្ឋកិច្ច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2024

នៅក្នុងអំឡុងពេលវិបត្តិសកល មានក្រុមហ៊ុនខ្លះខាតបង់ធ្លាក់ចំណូល និងខ្លះទៀតឈានទៅដល់បិទទ្វារក៏មាន ប៉ុន្តែមានអាជីវកម្មខ្លះនៅតែអាចដំណើរការល្អ និងទាញបានប្រាក់ចំណេញ

វិវាទដីធ្លីជិត ១ម៉ឺន ៤ពាន់ ករណីបានត្រូវដោះស្រាយ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/07/2024

ពីឆ្នាំ២០២៣គិតមកដល់ពេលបច្ចុប្បន្ន ក្រសួងដែនដីបានដោះស្រាយវិវាទដីធ្លីសម្រេចជាង១៣០០០ករណី ស្មើនឹងជិត៩០​ភាគ​រយនៃជម្លោះ

ក្រសួងដែនដី រៀបចំកិច្ច​ប្រជុំជាមួយ​វិស័យ​ឯកជន​ក្នុងវិស័យ​សំណង់ និង​អច​លនទ្រព្យ​ ដើម្បី​រកបញ្ហា​ និ​ងដំណោះស្រាយ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/07/2024

ក្នុងគោលដៅជំរុញការ​អភិវឌ្ឍ​វិស័យ​សំណង់ ​និងអចលនទ្រព្យ ក្នុងប្រទេស​កម្ពុជា​បន្ថែម ក្រសួង​រៀបចំដែន ​និងវិស័យឯកជន ​បានជួ​បពិភាក្សារកដំណោះស្រាយរួមគ្នា

ផលិតផលជលផល កំពុងត្រូវបានយកចិត្តទុកដាក់លើខ្សែច្រវាក់ផលិតកម្មនៃការផលិត និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

គម្រោងអភិវឌ្ឍន៍ក្រោយប្រមូលផល(CAPFISH-Capture) នៃវិស័យជលផលកំពុងជំរុញខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែទូលាយដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណេត កត់សម្គាល់ពីការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

សម្តេចធិបតី ហ៊ុន ម៉ាណេត កត់សម្គាល់ពីការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា ខណៈឯកអគ្គរដ្ឋទូតចិនថ្មី កោតសរសើរពីរសជាតិស្វាយចន្ទីខ្មែរ

ប្រព័ន្ធធនាគារនៅកម្ពុជាបន្តរក្សាបានភាពធន់ និងរឹងមាំ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/07/2024

ប្រព័ន្ធធនាគារនៅកម្ពុជាបន្តរក្សាបានភាពធន់ និងភាពរឹងមាំ ខណៈសេដ្ឋកិច្ចពិភពលោកនៅមិនទាន់ប្រាកដប្រជា

ក្រុមហ៊ុនឧស្សាហកម្មវាយនភ័ណ្ឌចិន៤០ក្រុមហ៊ុន មកស្វែងយល់កាលានុវត្តភាពវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ក្រុមហ៊ុនឧស្សាហកម្មវាយនភ័ណ្ឌចិនចំនួន៤០ក្រុមហ៊ុន បានមកស្វែងយល់ពីបរិយាកាស និង កាលានុវត្តភាពវិនិយោគនៅកម្ពុជា

ថៃអនុញ្ញាតឲ្យជនបរទេសមកពី ៩៣ ប្រទេសអាចស្នាក់នៅក្នុងប្រទេសបានរយៈពេល ៦០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ ឬ Visa

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ថៃអនុញ្ញាតឲ្យជនបរទេសមកពី ៩៣ ប្រទេសអាចស្នាក់នៅក្នុងប្រទេសបានរយៈពេល ៦០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ ដើម្បីទាក់ទាញទេសចរ

ការរៀបចំយន្តការតាមដាន និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ជាដំណាក់កាលសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ការរៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាល ទី១ គឺជាដំណាក់កាលសំខាន់នៃគោលនយោបាយរាជរដ្ឋាភិបាល