ភ្នំពេញ ៖ បើកកិច្ចប្រជុំលើកដំបូងនៅឆ្នាំ១៩៩៦ នាទីក្រុងបាងកក ប្រទេសថៃ កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) បង្កើតឡើងក្នុងគោលបំណងពិភាក្សាលើបញ្ហាធំៗចំនួន 3 រួមមាន នយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ដែលកិច្ចប្រជុំនេះគឺជាកិច្ចពិភាក្សានៃដំណើរការផ្លូវការមួយទៅលើកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកដែលមានទាំងប្រទេសនៅតំបន់អាស៊ី និងអឺរ៉ុប។
យូរៗទៅ កិច្ចប្រជុំនេះបានក្លាយជាវេទិការជជែកវែកញែករវាងប្រមុខដឹកនាំកំពូលក្នុងការរួមគ្នាបង្កើនស្ថិរភាពក្នុងតំបន់ និងក្រៅតំបន់ ជាពិសេស គឺការពង្រឹងធនធានមនុស្ស។ តាមរយៈការរៀបចំជាសិក្ខាសាលា ការបណ្ដុះបណ្ដាល និងបង្កើតកិច្ចសន្ទនាផ្សេងៗ ASEM បានដើរតួជាអ្នកជួយអភិវឌ្ឍន៍ធនធានមនុស្សទាំងស្ថាប័នរដ្ឋ និងឯកជន ផ្តោតទៅលើប្រទេសកំពុងអភិវឌ្ឍន៍។
ឯកឧត្តម សុខ ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បានសាទរចំពោះឱកាសនៃការក្លាយជាសមាជិក ASEM និងឱកាសក្នុងការទទួលបានការពង្រឹងធនធានមនុស្សនេះ។ សម្រាប់លោកផ្ទាល់ លោកបានមើលឃើញថា ជិត២០ឆ្នាំដែលជាសមាជិក ASEM នេះ មានសហគ្រិនជាច្រើនដែលទទួលបានការរីកចម្រើនលើចំណេះដឹងផ្នែក Digital តាមរយៈឱកាសទៅធ្វើទស្សនៈកិច្ចសិក្សានៅក្រៅប្រទេសជាបន្តបន្ទាប់ និងតាមរយៈសកម្មភាពលើកកម្ពស់ការយល់ដឹងពង្រឹងទំនាក់ទំនង និងសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងប្រជាជន ស្ថាប័ន និងអង្គការនៃបណ្តាទ្វីបអាស៊ី និងអឺរ៉ុប។។ នេះជាជំហានមួយក្នុងការឈានទៅរកសេដ្ឋកិច្ចរឹងមាំមួយ ក្នុងការប្រឹងប្រែងដើរទន្ទឹមគ្នានឹងប្រទេសអភិវឌ្ឍន៍។
ឯកឧត្តមបានមានប្រសាសន៍ថា ៖
«បច្ចេកវិទ្យាអាចបង្កកាលានុវត្តភាពច្រើនទៅឲ្យសហគ្រិនក្នុងការអភិវឌ្ឍអាជីវកម្មរបស់ខ្លួនប្រកបដោយភាពងាយស្រួលបាន! …ហេតុនេះ អ្វីដែលយុវជន ក៏ដូចជាសហគ្រិនកម្ពុជាគួរតែរៀនសូត្រពីឱកាសនេះ គឺជាការចាប់យកចំណេះដឹងផ្នែកបច្ចេកវិទ្យាតាមរយៈឱកាសដែលផ្ដល់ឲ្យដោយ ASEM នោះឯង»
ក្រៅពីនេះ ឯកឧត្តមក៏រំលេចពីគោលបំណងក្នុងការឈានទៅធ្វើអាជីវកម្មថ្នាក់តំបន់នៅថ្ងៃអនាគត ព្រោះកម្ពុជាមិនអាចធ្វើតែអាជីវកម្មក្នុងស្រុកនោះទេ។
ឯកឧត្តមបញ្ជាក់ថា ៖
«ចង់មិនចង់ កម្ពុជាត្រូវដឹងថា តើកាលានុវត្តភាពនៅក្នុងតំបន់មានអីខ្លះ ដែលអាចឲ្យយើងលូកដៃចាប់អាជីវកម្មបាន និងបានចោទជាសំណួរថា បើសិនជាប្រទេសជុំវិញយើងមកធ្វើអាជីវកម្មក្នុងស្រុកយើងបាន រឿងអីយើងមិនអាចទៅធ្វើអាជីវកម្មក្នុងប្រទេសទាំងនោះវិញបាន?»
គួរបញ្ជាក់ថា កម្ពុជាកន្លងមកធ្លាប់បានសហការជាមួយ ASEM ក្នុងការរៀបចំវគ្គបណ្តុះបណ្តលមួយ ស្តីពីភាពជាអ្នកដឹកនាំ និងសហគ្រិនភាព ដល់សិក្ខាកាមជាយុវជនកម្ពុជាមួយចំនួននៅភ្នំពេញផងដែរ។ លើសពីនេះ ក៏មានការលើកកម្ពស់ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងការចងក្រងបណ្តាញនៃមជ្ឈមណ្ឌលអប់រំផងដែរ៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ជប៉ុន ប្រគល់នាវាចម្បាំងខ្នាតមធ្យម (Destroyers) ប្រើប្រាស់រួចជាច្រើនគ្រឿងឲ្យហ្វីលីពីន ដើម្បីដំឡើងអំណាចយោធាជើងទឹក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/07/2025
នៅសប្តាហ៍នេះបានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសជប៉ុននឹងធ្វើការប្រគល់នាវាចម្បាំងខ្នាតមធ្យមប្រភេទ destroyers ជាច្រើនគ្រឿងទៅឲ្យសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់អាស៊ាន គឺ ប្រទេសហ្វីលីពីន
សមាគមកាហ្វេកម្ពុជា ប្ដេជ្ញាក្នុងការបង្កើនការផលិត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអាចឈានដល់ការនាំចេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/07/2025
សមាគមកាហ្វេកម្ពុជាដែលទើបបង្កើតឡើងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានប្ដេជ្ញាក្នុងការបង្កើនការផលិតកាហ្វេដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ខណៈបច្ចុប្បន្នការនាំចូលកាហ្វេពីខាងក្រៅប្រទេសមកផ្គត់ផ្គង់ក្នុងស្រុកមានរហូតដល់៩៥ភាគរយឯណោះ