សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជា ត្រៀមបើកប្រទេសឡើងវិញលើគ្រប់វិស័យក្នុងពេលដ៏ខ្លីខាងមុខនេះ

ភ្នំពេញ ៖ ប្រសិនបើស្ថានការនៃការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ បានល្អប្រសើរដូចរយៈពេលប៉ុន្មានថ្ងៃជាប់គ្នាកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បាន និងកំពុងត្រៀមអនុញ្ញាតឲ្យមានការបើកប្រទេសឡើងវិញលើគ្រប់វិស័យ ដើម្បីអាចដំណើរការសេដ្ឋកិច្ចកម្ពុជាឡើងវិញ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃចុងសប្ដាហ៍មុននេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ប្រសិនបើស្ថានការនៃការទប់ស្កាត់ការឆ្លងរីករាយដាលជំងឺកូវីដ-១៩ ត្រូវបានអនុវត្តល្អប្រសើរក្រោមការចូលរួមយ៉ាងយកចិត្តទុកដាក់ពីណាក់កម្លាំងពាក់ព័ន្ធ រួមមានកងកម្លាំងប្រដាប់អាវុធ មន្ត្រីសុខាភិបាល ជាពិសេសប្រជាពលរដ្ឋនៅទូទាំងប្រទេសអនុវត្តនូវវិធានការ ៣ កុំ និង ៣ ការពារ ឲ្យបានយ៉ាងខ្ជាប់ខ្ជួននោះ កម្ពុជានឹងអាចបើកប្រទេសលើគ្រប់វិស័យឡើងវិញ។ 

ជាការគួរឲ្យកត់សម្គាល់ បច្ចុប្បន្ននេះ កំណើននៃចំនួនអ្នកឆ្លងត្រូវបានកាត់បន្ថយ ហើយចំនួនអ្នកស្លាប់ក៏មានការថយចុះដូចគ្នា ដោយមានថ្ងៃខ្លះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ តិចជាងចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នោះផង។ ការណ៍នេះមានន័យថា ការអនុវត្តនូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៅក្នុងសហគមន៍ ក៏ដូចជាក្នុងប្រទេសទាំងមូល ត្រូវបានធ្វើឡើងមានភាពល្អប្រសើរ ខណៈដែលអ្នកបានចាក់វ៉ាក់សាំងសរុបនៅទូទាំងប្រទេសបានកើនឡើងច្រើនជាង៩០ភាគរយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖

«ប្រសិនបើក្នុងរង្វង់ ១០-១៥ ថ្ងៃ អត្រាឆ្លងត្រឹមកម្រិតដូចសព្វថ្ងៃ និងអត្រាអ្នកស្លាប់ត្រឹមកម្រិតប៉ុណ្នឹង ខ្ញុំគិតថាដល់ពេលវេលាដែលយើងត្រូវបើកសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យ ប៉ុន្តែទៅតាមគន្លងថ្មី ជាមួយនឹងវិធានការ ៣កុំ ៣ការពារ របស់យើង ដែលនឹងនាំទៅដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់យើង»

សម្ដេចបានបន្តថា ៖

«ឥឡូវ ទាំង IMF ទាំងធនាគារពិភពលោក ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុដទៃទៀត បានព្យាករណ៍តម្លើងនូវអត្រាកំណើនសេដ្ឋកិច្ចរបស់យើង​ពី ១,៨% ទៅ ២,២% ដែលមុននោះ ឆ្នាំទៅ យើងប្រជុំគ្នានៅទីនេះ ដាក់ព្យាករណ៍កំណើនសេដ្ឋកិច្ច ៤,១% ប៉ុន្តែដោយសារតែការវាយឡុកនៃជំងឺរាតត្បាត គឺមានការព្យាការណ៍សាជាថ្មី ថាយើងធ្លាក់មកនៅត្រឹម ១,៨% ហើយឥឡូវគេព្យាករណ៍ថា នឹងឡើងដល់ ២,២%។ ត្រឹមរយៈពេល២ខែចុងក្រោយនៃឆ្នាំនេះ យើងអាចបើកបាន ជាពិសេសគឺទេសចរផ្ទៃក្នុង និងសេវាដទៃទៀត នោះកំណើនសេដ្ឋកិច្ចនឹងអាចឡើងលើសនេះបន្តិចទៀត ហើយចំណូលថវិកាជាតិនឹងអាចវិលត្រឡប់មករកស្ថានភាពល្អប្រសើរ»

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះគ្រប់តួអង្គដែលពាក់ព័ន្ធ ជាពិសេសអរគុណចំពោះប្រជាពលរដ្ឋដែលបានខិតខំការពារសុវត្ថិភាពខ្លួនឯង ខិតខំការពារក្រុមគ្រួសារ ព្រោះបញ្ហានៃជំងឺកូវីដនេះចាប់ផ្តើមចេញពីមនុស្សម្នាក់ៗនេះតែម្ដង៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិស័យរដ្ឋ និងវិស័យឯកជន កម្ពុជា-អាម៉េរិក បើកកិច្ចសន្ទនាលើកទី២ ដើម្បីដំណោះស្រាយ និងបង្កើនការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2025

វិស័យរដ្ឋ និងវិស័យឯកជន កម្ពុជា-អាម៉េរិក បានបើកកិច្ចសន្ទនាលើកទី២នៅកម្ពុជាដើម្បីពិភាក្សាបញ្ហាប្រឈម និងឱកាសបង្កើនការវិនិយោគ

សិប្បកម្មកែច្នៃកសិផលខ្មែរ និងត្រីសាច់ក្នុងស្រុក មានឧត្តមភាពខ្ពស់អាចផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក

ជំនួញ, ព្រឹត្តិការណ៍

• 27/03/2025

សិប្បកម្មកែច្នៃកសិផលខ្មែរ និងត្រីសាច់ក្នុងស្រុកមានឧត្តមភាពខ្ពស់អាចផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក ហើយថែមទាំងអាចជួយរកទីផ្សារសម្រាប់កសិករទៀតផង

អាកាសយានដ្ឋានអន្តរជាតិតេជោ មានលទ្ធភាពទទួលភ្ញៀវ១៥លាននាក់ ក្រោយដាក់ដំណើរការនៅខែកក្កដាខាងមុខនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/03/2025

គិតមកដល់បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទីតាំងនៅខេត្តកណ្ដាល សម្រេចបានការសាងសង់ដំណាក់កាលទី១ ប្រមាណ៩៥ ហើយ និងត្រៀមដាក់ដំណើរជាផ្លូវការនៅអំឡុងខែកក្កដា ខាងមុខនេះ

រដ្ឋមន្ត្រីក្រសួង​ដែន​ដី ចាត់ទុក នគរូបនីយកម្មថាជាកិច្ចការដ៏សំខាន់ ​ជានិមិត្តរូ​បនៃ​កា​ររ​ស់​រាន​មាន​ជី​វិ​ត​ និង​ការលូ​ត​លា​ស់​របស់កម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/03/2025

ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​បញ្ជាក់​ថា នគរូបនីយកម្ម​ជា​កិច្ច​ការ​ដ៏សំខាន់​ និងជា​និមិត្តរូប​នៃការ​រស់​រាន​មានជីវិត

Donald Trump ប្រកាសយកពន្ធ ២៥ ភាគរយលើរថយន្ត និងគ្រឿងបន្លាស់រថយន្តដែលចូលមកក្នុងទឹកដីអាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/03/2025

ប្រធានាធិបតីអាម៉េរិក Donald Trump បានប្រកាសយកពន្ធនាំចូល ២៥ ភាគរយលើរថយន្ត និងគ្រឿងបន្លាស់រថយន្ត ហើយការយកពន្ធនាំចូលលើរថយន្តនឹងចូលជាធរមាននៅថ្ងៃទី ២ ខែមេសា ខណៈដែលការយកពន្ធលើគ្រឿងបន្លាស់ត្រូវបានកំណត់នៅខែឧសភា ឬ ក្រោយនេះ

អត្រាប្រាក់រៀលឡើងថ្លៃខ្ពស់ ខណៈរដូវចូលឆ្នាំប្រពៃណីខ្មែរកាន់តែខិតចូលមកដល់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 27/03/2025

រហូតមកទល់ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៥ ដែលជាពេលវេលាកាន់តែខិតចូលមកដល់រដូវកាលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អត្រាប្រាក់រៀលបានឡើងថ្លៃខ្ពស់រហូតដល់ប្រមាណជា ៤០០២រៀលក្នុង១ដុល្លារអាមេរិក

រាជរដ្ឋាភិបាលគ្រោងចំណាយទុន ១០០០លានដុល្លារទៀត វិនិយោគ និងអភិវឌ្ឍន៍តំបន់កំពង់ផែព្រះសីហនុ នៅត្រឹមឆ្នាំ២០២៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/03/2025

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលគ្រោងវិនិយោគលើការអភិវឌ្ឍន៍កំពង់ផែខេត្តព្រះសីហនុ នៅជំហានទី៣ ជិត ១ពាន់លានដុល្លារទៀតនៅត្រឹមឆ្នាំ២០២៩ ខាងមុខនេះ

ឆ្នាំ២០២៥ រដ្ឋាភិបាលកូរ៉េ អាចនឹងផ្តល់ជំនួយប្រមាណ ៣៥០លានដុល្លារដល់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2025

ឆ្នាំ២០២៥ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ត្រូវបានគេរំពឹងថា នឹងផ្តល់ជំនួយផ្លូវការប្រមាណ៣៥០លានដុល្លារសហរដ្ឋអាមេរិកដល់កម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសំខាន់ៗ និងជាអាទិភាព

ក្រសួងសេដ្ឋកិច្ច និងសមាគមសហគ្រិនវិស័យឯកជនចំនួន៣ ពួតដៃគ្នាជំរុញការចាប់យកឌីជីថលរបស់ធុរកិច្ចនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/03/2025

ក្រសួងសេដ្ឋកិច្ច និងសមាគមសហគ្រិនវិស័យឯកជនចំនួន៣ ពួតដៃគ្នាជំរុញការចាប់យកឌីជីថលរបស់ធុរកិច្ចនៅកម្ពុជា

កម្ពុជា និងដៃគូអភិវឌ្ឍ រួមគ្នាជំរុញកិច្ចសហការ ពន្លឿនបរិវត្តកម្មកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចដែលផ្អែកលើចំណេះដឹង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/03/2025

ប្រទេសកម្ពុជានិងដៃគូអភិវឌ្ឍ រួមគ្នាជំរុញកិច្ចសហការនិងពន្លឿនបរិវត្តកម្មកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចដែលផ្អែកលើចំណេះដឹង

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)