ភ្នំពេញ ៖ ហ្រ្វេនឆាយ (franchise) គឺជាពាក្យពេញនិយមមួយក្នុងចង្កោមអ្នកធ្វើអាជីវកម្មនាពេលបច្ចុប្បន្ននេះ។ ម្ចាស់អាជីវកម្មមួយចំនួនធំបានសម្លឹងឃើញពីភាពជោគជ័យនៃអាជីវកម្មតាមរយៈការទិញម៉ាកសញ្ញា(franchise)ល្បីៗយកមកធ្វើជាអាជីវកម្មដោយមិនចាំបាច់ចំណាយពេលយូរឆ្នាំដើម្បីគិតពីផែនការ និងការធ្វើទីផ្សារផ្សព្វផ្សាយពីផលិតផលនោះទេ។
ជាទូទៅ ម៉ាកសញ្ញាល្បីៗដែលបានដាក់លក់បន្តនូវកេរ្តិ៍ឈ្មោះអាជីវកម្មរបស់ខ្លួន គឺសុទ្ធតែត្រូវបានគេរៀបចំនូវប្រព័ន្ធដំណើរការរួចជាស្រេច រួមទាំងខ្ទង់ចំណាយទុនលើការធ្វើអាជីវកម្ម ដែលអាចបង្កើនទំនុកចិត្តសម្រាប់ម្ចាស់អាជីវកម្មថ្មីដែលយកទៅធ្វើបន្ត ពោលគឺរាល់ការធ្វើទីផ្សារ ការស្វែងរកអតិថិជន ការជ្រើសរើស និងបណ្តុះបណ្តាលធនធានបុគ្គលិកបន្ថែម រួមទាំងការប្រឹក្សាពីការជ្រើសរើសទីតាំងសុទ្ធតែត្រូវបានទទួលការគាំទ្រពីសំណាក់ម្ចាស់ម៉ាកសញ្ញាដើមទាំងអស់។
លោក ទេព សារិទ្ធ ស្ថាបនិក និងជា CEO នៃក្រុមហ៊ុន Air-con Maintenance-Cambodia បានមានប្រសាសន៍ថា ការធ្វើអាជីវកម្មដោយទិញម៉ាកសញ្ញាមកពីខាងក្រៅប្រទេស គឺផ្ដល់ភាពងាយស្រួល និងភាគរយជោគជ័យច្រើនសម្រាប់ម្ចាស់អាជីវកម្ម ដោយហេតុថាម៉ាកសញ្ញាពីខាងក្រៅប្រទេសត្រូវបានសិក្សា និងរៀបចំប្រព័ន្ធរួចរាល់ជាច្រើនឆ្នាំមកហើយ និងទទួលបានជោគជ័យ ទាំងលើកិច្ចដំណើរការអាជីវកម្ម ទាំងការធ្វើផែនការអាជីវកម្មបានទៅដោយរលូន។
អ្នកជំនាញរូបនេះបានបញ្ជាក់ថា ៖
«ការទិញហ្រេ្វនឆាយ (franchise) ឬម៉ាកសញ្ញា មិនមែនទិញតែប្រព័ន្ធទេ ប៉ុន្តែក៏មានប្រព័ន្ធរៀបចំ និងត្រូវបានផ្ទេរចំណេះដឹង ការបណ្ដុះបណ្ដាលទៅកាន់ម្ចាស់អាជីវកម្មថ្មីបន្ត (អ្នកទិញ franchise) ហើយម្ចាស់ហ្រេ្វនឆាយដើមនៅតែបន្តគាំទ្រជួយដល់ដំណើរការអាជីវកម្ម ជាពិសេស ត្រួតពិនិត្យទៅលើចរន្តនៃដំណើរការអាជីវកម្ម រួមមានចំណុចលេចធ្លោ ចំណុចខ្វះខាត ដើម្បីប្រាកដថា ធ្វើយ៉ាងណាអាចធានាបានភាពរលូនទៅលើអាជីវកម្មនោះផងដែរ»
ទន្ទឹមនឹងគ្នានេះដែរ លោក ទេព សារិទ្ធ ក៏បានបន្តឲ្យដឹងទៀតថា ការធ្វើអាជីវកម្មដោយទិញម៉ាកសញ្ញាក៏តម្រូវឲ្យម្ចាស់អាជីវកម្មថ្មីទាំងនោះត្រូវតែសិក្សា និងស្វែងយល់ឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តទិញ ជាពិសេសកំណត់ឲ្យបានច្បាស់លាស់ពីការចង់បានរបស់ខ្លួន ថាតើចង់បានអតិថិជនប្រភេទណា កម្រិតណា ដើម្បីវិភាគ ព្រោះការទិញម៉ាកសញ្ញានេះ ត្បិតតែងាយស្រួលក្នុងការធ្វើអាជីវកម្មក៏ពិតមែន ប៉ុន្តែក៏មិនគួរមើលរំលងពីបញ្ហាតូចៗនោះដែរ។ ម៉ាកសញ្ញាមួយចំនួនដែលមានតម្លៃថ្លៃ ប៉ុន្តែប្រព័ន្ធគ្រប់គ្រងនៅមានកម្រិត ដែលអាចបណ្ដាលឲ្យម្ចាស់អាជីវកម្មថ្មីដែលទទួលទិញម៉ាកសញ្ញាយកមកលក់បន្តខ្លះត្រូវខាតបង់ហិរញ្ញវត្ថុ និងអាចឈានដល់ការបិទអាជីវកម្មក៏មាន។
ផ្ទុយមកវិញ ប្រសិនបើម្ចាស់អាជីវកម្មមានបំណងចង់បង្កើតម៉ាកសញ្ញាដោយខ្លួនឯងគឺត្រូវតែសិក្សារៀនសូត្រពីដំណើរការ និងប្រព័ន្ធគ្រប់គ្រងម៉ាកសញ្ញាពីក្រៅប្រទេស ឬក្នុងអាជីវកម្មក្នុងប្រទេសដែលទទួលបានភាពជោគជ័យ លេចធ្លោជាក់ស្ដែង ដើម្បីអាចបង្កើតម៉ាកសញ្ញាដែលជារបស់ខ្លួនបានល្អ និងមិនជួបហានិភ័យ។
«បើសិនជាយើងមានឆន្ទៈចង់បង្កើតម៉ាកសញ្ញាខ្លួនឯង យើងត្រូវការពេលវេលា ចំណាយទុនច្រើន និងមានភាពអត់ធ្មត់ គោរពគោលការណ៍ខ្លួនឯងក្នុងនាមជាម្ចាស់អាជីវកម្ម ប៉ុន្តែប្រសិនបើអ្នកចង់បានជោគជ័យឆាប់រហ័ស ទទួលបានផលចំណេញលឿន និងអាចជៀសផុតពីហានិភ័យអ្នកគួរពិចារណាលើការទិញហ្រេ្វនឆាយ គឺជារឿងដែលអ្នកត្រូវពិចារណា»
នេះជាការលើកឡើងរបស់ លោក ទេព សារិទ្ធ
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/04/2025
អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល ដើម្បីរីកធំធាត់ និងចូលរួមក្នុងកំណើនវិស័យឧស្សាហកម្មរបស់ខេត្ត
សិង្ហបុរី សង្ឃឹម អាមេរិក បន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មលើផលិតផលឱសថ និងបន្ទះឈីប
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/04/2025
ប្រទេសសិង្ហបុរី កំពុងព្យាយាមក្នុងការចរចាជាមួយនឹងរដ្ឋាភិបាលទីក្រុងវ់ាស៊ិនតោនដើម្បីធ្វើការបន្ធួរបន្ថយទៅលើការតម្លើងពន្ធគយលើផលិតផលឱសថរបស់សិង្ហបុរី
ស្ថាបនា ម៉ូបាល ជំនាន់ថ្មីត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដើម្បីបំពេញកំណើនតម្រូវការប្រជាជនកម្ពុជា សម្រាប់សេវាធនាគារ ឌីជីថលដ៏ងាយស្រួល
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/04/2025
ស្ថាបនា ម៉ូបាល ជំនាន់ថ្មីត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដើម្បីបំពេញកំណើនតម្រូវការប្រជាជនកម្ពុជា សម្រាប់សេវាធនាគារ ឌីជីថលដ៏ងាយស្រួល
ផ្សារទំនើប NORO LANE ពិសេសលើសពីការលក់ទំនិញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/04/2025
ផ្សារទំនើប Noro Lane ដែលមានទីតាំងនៅសង្កាត់បឹងកេងកង ចំកណ្តាលបេះដូងទីក្រុងភ្នំពេញបានបើកដំណើរការជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥