ភ្នំពេញ៖ គម្រោងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនត្រជាក់ Cold Chain Logistic System ដែលផ្តួចផ្តើមឡើងដោយទីភ្នាក់ងារ USAID នឹងជួយលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មបន្លែ ផ្លែឈើ ត្រី សាច់ឲ្យកាន់តែល្អប្រសើរសម្រាប់ប្រទេសកម្ពុជា។
គម្រោងនេះត្រូវបានលើកឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ដោយឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីពិភាក្សាការងារ។ ក្នុងឱកាសនេះដែ ឯកឧត្តមឯកអគ្គរដ្ឋ ទូតបានណែនាំនាយកទីភ្នាក់ងារ USAID ថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជានឹងបំពេញការងារ សម្រាប់វិស័យកសិកម្ម។
នៅក្នុងជំនួបពិភាក្សានៅទីស្ដីការក្រសួងកសិកម្ម លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ចំពោះគម្រោង Harvest 2 ទាក់ទងអនុវិស័យសាកវប្បកម្ម ក្នុងការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនត្រជាក់ Cold Chain Logistic System ដោយប្រើសូឡា ដើម្បីជួយដល់វិស័យដឹកជញ្ជូនផលិតផលកសិផលនៅកម្ពុជា។
លោកបានបន្តថា ៖
«គម្រោងនេះ នឹងជួយសម្រួលដល់ការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព ជាពិសេសរក្សាបាននូវគុណភាពបន្លែ ផ្លែឈើ ត្រី សាច់កម្ពុជាឲ្យកាន់តែល្អប្រសើរ ធានាបានគុណភាព និងគុណតម្លៃ ហើយកម្មវិធីនេះគ្រោងនឹងរៀបចំនៅពេលឆាប់ៗខាងមុខនេះ ដោយស្នើឲ្យមានក្រុមមន្ត្រីជំនាញជាន់ខ្ពស់ក្រសួងកសិកម្មទៅរួមគ្នាដើម្បីពិនិត្យ និងវាយតម្លៃជាក់ស្តែងលើលទ្ធផលសម្រេចបានរបស់គម្រោង»
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសម្តែងនូវការគាំទ្រ និងស្វាគមន៍ ចំពោះគម្រោង Cold Chain Logistic System ដោយបានបញ្ជាក់ថា ៖
« វា (គម្រោង Cold Chain Logistic System) នឹងជួយលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មបន្លែ ផ្លែឈើ ត្រី សាច់ឲ្យកាន់តែល្អប្រសើរជាជំហានៗផ្អែកទៅលើកស្តង់ដារផលិត វេចខ្ចប់ ថែក្សារ ដឹកជញ្ជូន និងដាក់តាំងបង្ហាញពិតប្រាកដមួយ ដែលត្រូវបានទទួលស្គាល់ទាំងក្នុងតំបន់ និងអន្តរជាតិ»
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា នេះគឺជាគម្រោងដែលក្រសួងកសិកម្មចង់បានដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាពនៃផលិតផលកសិកម្ម បង្កើនផលិតកម្ម និងធានាគុណភាពកសិផល សុខភាពអ្នកបរិភោគ និងកំណើនតម្លៃបន្ថែម។ គួររំលឹកថា កាលពីខែមិថុនា ឆ្នាំ២០២១ ទីភ្នាក់ងារ USAID បានលើកឡើងថា ខ្លួនបានរៀបចំស្នើសុំទៅរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងចំនួនទឹកប្រាក់ ៣ លានដុល្លារ យកមកអនុវត្តគម្រោងស្តីពីការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនត្រជាក់ Cold Chain Logistic System ដោយប្រើប្រព័ន្ធសូឡា ដើម្បីជួយដល់ការដាំដុះ និងការដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់មកកាន់ទីផ្សារឲ្យកាន់តែល្អប្រសើរ ធានាបានគុណភាព សុវត្ថិភាព និងតម្លៃ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧គួរតាមដាន ៖ ប្រព័ន្ធការពារដែនអាកាសពិសេសថ្មី Golden Dome តម្លៃ១៧៥ពាន់លានដុល្លាររបស់លោក Trump
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/05/2025
ថ្មីៗនេះ អាមេរិកបានប្រកាសព័ត៌មានអំពីការសម្រេចចិត្តជ្រើសយករូបរាងដែលរចនាសម្រាប់ប្រព័ន្ធការពារដែនអាកាសថ្មី ដើរដោយបច្ចេកវិទ្យាកាន់តែទំនើបអស្ចារ្យមួយដែលមានឈ្មោះថា Golden Dome
សហភាពអឺរ៉ុប និងអាម៉េរិក សម្រេចដកទណ្ឌកម្មចេញពីប្រទេសស៊ីរី ដើម្បីផ្តល់ឱកាសឲ្យស្តារប្រទេសឡើងវិញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/05/2025
ការដកទណ្ឌកម្មរបស់សហភាពអឺរ៉ុបកើតឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិកប្រកាសដកទណ្ឌកម្មលើស៊ីរីកាលពីសប្តាហ៍មុន។ ទាំងសហភាអឺរ៉ុប និងអាម៉េរិកចង់ផ្តល់ឱកាសឲ្យមេដឹកនាំថ្មី ស៊ីរី ស្តារប្រទេសឡើងវិញ បន្ទាប់ពីមានការដួលរលំរបរបមេដឹកនាំចាស់ ឬ របបអាល់អាសាដ
ក្រុមហ៊ុន ភីធីធី (ខេមបូឌា) អិលធីឌី និងក្រុមហ៊ុន ខេនិច ខបភើរេហ្សិន ខូអិលធីឌី រៀបចំសិក្ខាសាលាស្ដីពី “ការវិនិយោគធុរៈកិច្ចលើកដំបូងរបស់អាជីវកម្ម ហាងបោកគក់ និងសម្ងួតសម្លៀកបំពាក់ អតថេរិ នៅប្រទេសកម្ពុជា” និង “ចុះហត្ថលេខាជាម្ចាស់សិទ្ធិផ្ដាច់មុខអាជីវកម្ម អតថេរិ នៅកម្ពុជា”
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 22/05/2025
ក្រុមហ៊ុន ភីធីធី (ខេមបូឌា) អិលធីឌី និង ក្រុមហ៊ុន ខេនិច ខបភើរេហ្សិន ខូអិលធីឌី ធ្វើសិក្ខាសាលាស្ដីពី “ការវិនិយោគធុរៈកិច្ចលើកដំបូងរបស់អាជីវកម្មហាងបោកគក់ និងសម្ងួតសម្លៀកបំពាក់នៅកម្ពុជា