បន្ទាយមានជ័យ ៖ ឧទ្យានបន្ទះសូឡាដ៏ធំមួយ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ទើបតែទទួលបានពានរង្វាន់ឆ្នើម Best New Utility of Its Kind ពីសំណាក់ទស្សនាវដ្តីហរិញ្ញវត្ថុអន្តរជាតិ IFM ដែលជាទស្សវដ្តីដ៏ល្បីឈ្មោះ មានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស។
ឧទ្យានបន្ទះសូឡាដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុន B.Grimm Power Pls(BGRIM) អាចទទួលបានពានរង្វាន់នេះក៏ដោយសារតែកសិដ្ឋានបានប្រើប្រាស់បច្ចេកវិទ្យាទំនើប និងចុងក្រោយបំផុតអាចមានសមត្ថភាពអាចផលិតថាមពលអគ្កិសនីបានរហូតទៅដល់ ៣៩ មេហ្គាវ៉ាត់ ម៉្យាងទៀតដោយសារតែកន្លងមកក្រុមហ៊ុនតែងបានធ្វើការប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះកិច្ចការងារអភិវឌ្ឍន៍ថាមពលបៃតងសម្រាប់អនាគតផងដែរ។
ប្រធានក្រុមហ៊ុន BGRIM លោក Harald Link បានធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះប្រតិបត្តិការរបស់ឧទ្យានតំណាងរបស់ខ្លួនដែលស្ថិតនៅក្នុងប្រទេសកម្ពុជាមួយនេះ ហើយបានបញ្ជាក់ថា គឺជាជោគជ័យដែលគួរឲ្យភ្ញាក់ផ្អើល ពីព្រោះថា ទោះបីជាកំពុងស្ថិតនៅក្នុងស្ថានភាពប្រឈមនឹងការវាយប្រហារដោយកូវីដក្តី ជាពិសេសការទទួលរងនូវការវាយប្រហារដោយគ្រោះធម្មជាតិមកលើទីតាំងនេះកាលពីឆ្នាំ២០២០កន្លងក៏ដោយ ក៏ដំណើរការប្រតិបត្តិរបស់ក្រុមការងារ និងបច្ចេកទេសនៅបន្តយ៉ាងរលូន។
គួរឲ្យដឹងដែរថា BGRIM គឺជាក្រុមហ៊ុនដំបូងគេដែលបានទទួលកុងត្រាគាំទ្រពីសំណាក់រដ្ឋាភិបាលកម្ពុជាសម្រាប់កិច្ចការងារបង្កើតថាមពលអគ្គិសនីបៃតង ហើយកិច្ចព្រមព្រៀងជាមួយនឹងអគ្គិសនីកម្ពុជា (EDC) ចាប់តាំងតែពីខែធ្នូ ឆ្នាំ២០២០កន្លងមកនោះ បានអនុញ្ញាតឲ្យ BGRIM ក្លាយទៅជាអ្នកជួយផ្គត់ផ្គង់អគ្គិសនីឲ្យ EDC ក្នុងរយៈពេលរហូតទៅដល់២០ឆ្នាំ។
ក្រៅតែពីកម្ពុជា ក្រុមហ៊ុន BGRIM ក៏មានទីតាំងរោងចក្រ និងកសិដ្ឋានផលិតអគ្គិសនីពីថាមពលធម្មជាតិបែបនេះនៅក្នុងប្រទេសវៀតណាមផងដែរ ខណៈដែលសាខាក្រុមហ៊ុនដែលមានបានពង្រាយនៅតាមបណ្តាប្រទេសនានាមានសរុបរហូតដល់ប្រមាណ៥០ទីតាំងរួចមកហើយ។ នៅក្នុងផែនការមេរបស់ BGRIM គ្រោងនឹងបង្កើនសមត្ថភាពរបស់ខ្លួនពីការផលិតថាមពលទំហំ ៣ ០៥៨ មេហ្កាវ៉ាត់ទៅដល់យ៉ាងហោចណាស់ ៧ ២០០មេហ្គាវ៉ាត់នៅត្រឹមឆ្នាំ២០២៥ខាងមុខនេះ៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧បារាំង និងអ៊ីតាលី មិនគាំទ្រគំនិតរបស់ Trump រ៉ៃអង្គាសលុយសម្ព័ន្ធមិត្ត១០ពាន់លានដុល្លារដើម្បីទិញអាវុធពីអាម៉េរិកឲ្យអ៊ុយក្រែន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/07/2025
ប្រទេសបារាំង និងប្រទេសអ៊ីតាលី បានប្រកាសហើយថានឹងមិនចូលរួមក្នុងការគាំទ្រគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាម៉េរិក លោក Donald Trump ក្នុងការបង្កើតមូលនិធិកញ្ចប់ថ្មីមួយទំហំប្រមាណ ១០ពាន់លានដុល្លារ សម្រាប់ចំណាយទៅលើការបញ្ជាទិញសព្វាវុធពីអាម៉េរិកឲ្យទៅប្រទេសអ៊ុយក្រែននោះឡើយ
ធនាគារ ជីប ម៉ុង បន្តជួយឱ្យប្រជាពលរដ្ឋខ្មែរ អាចសម្រេចបាននូវក្តីស្រមៃក្នុងការមានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាមួយបុរី ឡាក់ឃី វ័ន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/07/2025
ធនាគារ ជីប ម៉ុង ដែលបង្កើតឡើងដោយកូនខ្មែរ១០០% និងបុរី ឡាក់គី វ័ន ដែលវិនិយោគវិស័យអចលនទ្រព្យជាង១០ឆ្នាំ បានចាប់ដៃគ្នាបង្កើតកិច្ចសហប្រតិបត្តិការភាពជាដៃគូហិរញ្ញប្បទានគេហដ្ឋាន តាមរយៈការផ្ដល់កម្ចីគេហដ្ឋាន