ភ្នំពេញ៖ ទំហំឥណទានសម្រាប់វិស័យកសិកម្ម ដែលជាវិស័យដ៏មានសក្តានុពល និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិបានមានកំណើនកើនឡើងជារៀងរាល់ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ លទ្ធភាពក្នុងការទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការក្នុងវិស័យនេះ នៅតែជួបបញ្ហាប្រឈមមួយចំនួន ទាក់ទនងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទ្រព្យបញ្ចាំ និងការរៀបចំឯកសារកម្ចី។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) និងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា(CACA) ស្តីពី «ការទទួលបានសេវាហិរញ្ញវត្ថុសម្រាប់វិស័យកសិកម្ម» ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២១ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានផ្តល់ឥណទានទៅវិស័យកសិកម្ម មានចំនួន ១៧,០ ទ្រីលានរៀល សមមូលនឹង ៤,២ ពាន់លានដុល្លារអាមេរិក។
ឯកឧត្តមបានថ្លែងថា បើទោះជាទំហំឥណទានសម្រាប់វិស័យកសិកម្មមានការកើនឡើងរៀងរាល់ឆ្នាំក្តី ក៏ការទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការក្នុងវិស័យនេះ នៅតែជួបបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទ្រព្យបញ្ចាំ និងការរៀបចំឯកសារកម្ចីជាដើម។
ឯកឧត្តមបានថ្លែងបន្តថា៖
«វិស័យកសិកម្ម ជាវិស័យដ៏មានសក្តានុពល និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ហើយវិស័យនេះបាននិងកំពុងមានការវិវត្តយ៉ាងខ្លាំងពីការធ្វើកសិកម្មបែបប្រពៃណី ទៅជាការធ្វើកសិកម្មតាមបែបទំនើប ឬកសិឧស្សាហកម្ម តាមរយៈការធ្វើពិពិធកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក និងការនាំចេញ»
ឯកឧត្តមបានថ្លែងបន្តថា ការផ្លាស់ប្តូរនេះ ទាមទារជាចាំបាច់នូវធនធានមនុស្ស និងបច្ចេកទេសថ្មីៗ ហើយជាពិសេស ស្ថិតនៅក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩នេះ ការទទួលបានសេវាហិរញ្ញវត្ថុសម្រាប់វិស័យកសិកម្ម គឺជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់ផលិតកម្មរបស់កសិករ សហគមន៍កសិកម្ម និងអ្នកផ្គត់ផ្គង់ក្នុងការស្តារ និងលើកកម្ពស់សេដ្ឋកិច្ចជាតិ។ លោកឧកញ៉ា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាបានមានប្រសាសន៍ថា ដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាប្រកបដោយភាពរឹងមាំ និងនិរន្តរភាព ពិតណាស់ដែលយើងត្រូវអភិវឌ្ឍន៍តាមរយៈការពង្រឹងសមត្ថភាពរបស់សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម នឹងដែលត្រូវការការចូលរួមជាចាំបាច់ពីភាគីពាក់ព័ន្ធនានា ជាពិសេសពីវិស័យហិរញ្ញវត្ថុ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧អស្ចារ្យខ្លាំងណាស់! គម្រោងថ្មីដ៏ធំនៅកណ្តាលទីក្រុង ហ្រ្គេនលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការហើយ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 21/03/2025
អស្ចារ្យខ្លាំងណាស់! គម្រោងថ្មីដ៏ធំនៅកណ្តាលទីក្រុង ហ្រ្គេនលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការហើយ
គណៈកម្មការមូលបត្រអាមេរិកកោះហៅ លោក Elon Musk សាជាថ្មី ជុំវិញបញ្ហាលាក់បាំងភាគហ៊ុននៅ Twitter
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/03/2025
លោក Musk បានចំណាយលុយ៤៤ពាន់លានដុល្លារទិញយក Twitter ហើយប្តូរឈ្មោះវាទៅជា X និងបានធ្វើឲ្យអ្នកវិនិយោគជាច្រើនខាតបង់ប្រាក់យ៉ាងសន្ធឹកសន្ធាប់តាមរយៈការលក់ភាគហ៊ុនរបស់ខ្លួនចេញក្នុងតម្លៃធូរថ្លៃ