អឺរ៉ុបនឹងជួយជំរុញឱ្យមានការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងវិស័យជលផលនៅកម្ពុជា

ភ្នំពេញ ៖ គម្រោង CAPFish នៃអង្គការ UNIDO ក្រោមការគាំទ្ររបស់សហភាពអឺរ៉ុប បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីបង្កលទ្ធភាពដល់អ្នកតាក់តែងគោលនយោបាយ គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងវិស័យឯកជនធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាឆ្លើយតបនឹងតម្រូវការក្នុងវិស័យជលផល ជាពិសេសការស្រាវជ្រាវ និងនវានុវត្តន៍នៃជលផលក្រោយប្រមូលផល។

តំណាងពីគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា វិស័យឯកជន រួមនឹងមន្រ្តីពីរដ្ឋបាលជលផល និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរួមគ្នាពិភាក្សាអំពីបញ្ហាសំខាន់ៗមួយចំនួនដែលជាមូលដ្ឋានគ្រឹះលើការរៀបចំបង្កើតថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារនៅក្នុងសិក្ខាសាលាដែលត្រូវបានរៀបចំក្នុងសប្តាហ៍នេះ។

ការបង្កើតថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារនេះជាគំនិតផ្តួចផ្តើមថ្មីមួយទៀត ដែលគម្រោង CAPFish  បានរៀបចំឡើង ដើម្បីបង្កលទ្ធភាពដល់អ្នកតាក់តែងគោលនយោបាយ គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងវិស័យឯកជនធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហា ឆ្លើយតបនឹងតម្រូវការក្នុងវិស័យជលផល ជាពិសេស ការស្រាវជ្រាវ និងនវានុវត្តន៍នៃជលផលក្រោយប្រមូលផល ហើយតាមរយៈថ្នាលបច្ចេកវិទ្យានេះ គម្រោង CAPFish នឹងជំរុញលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍ សំដៅបង្កើតបច្ចេកវិទ្យាកែច្នៃផលជលផល ដើម្បីបម្រើទីផ្សារក្នុងស្រុក និងនាំចេញ។ លើសពីនេះទៅទៀត ថ្នាលបច្ចេកវិទ្យានេះ នឹងសម្របសម្រួលការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការរៀបចំ ឬកែលម្អកម្មវិធីសិក្សាពាក់ព័ន្ធនឹងផលជលផលក្រោយប្រមូលផល ការផ្តល់មូលនិធិសម្រាប់និស្សិតធ្វើកម្មសិក្សា និងអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សាជាដើម។

គំនិតផ្តួចផ្តើមនេះពិតជាមានភាពជាសារវ័ន្ត ឆ្លើយតបយ៉ាងប្រសើរ ទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្រសំខាន់ៗរបស់កម្ពុជា។ ក្នុងចំណោមឯកសារយុទ្ធសាស្ត្រ និងគោលនយោបាយនានា គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ជាឯកសារដែលមានភាពពាក់ព័ន្ធបំផុត ដោយហេតុថាគោលនយោបាយនេះ បានជំរុញជាយូរមកហើយឱ្យមានពិពិធកម្មខឿនសេដ្ឋកិច្ចជាតិ។ គោលដៅសំខាន់មួយរបស់គោលនយោបាយនេះ គឺការធ្វើពិពិធកម្មការនាំចេញទំនិញ ដោយបង្កើនការនាំចេញផលិតផលមិនមែនវាយនភ័ណ្ឌឱ្យកើនដល់ ១៥% នៃការនាំចេញទាំងអស់នៅឆ្នាំ២០២៥ ខណៈបន្តជំរុញការនាំចេញ ផលិតផលកសិកម្មកែច្នៃរួចរួមទាំងផលិតផលជលផលផងដែរ ឱ្យកើនដល់ ១២% នៃការនាំចេញសរុបនៅឆ្នាំ ២០២៥។

វិស័យជលផលមានសក្តានុពលយ៉ាងធំធេងក្នុងការរួមចំណែកជួយសម្រេចគោលនយោបាយ និងយុទ្ធសាស្ត្រខាងលើ ដោយធនធានជលផលដ៏សំបូរបែប ដែលមានសក្តានុពលខ្ពស់ក្នុងការបង្កើតតម្លៃបន្ថែម។ ទោះយ៉ាងនេះក្តី យើងនៅមិនទាន់បានទាញយកផលចំណេញផ្នែកសេដ្ឋកិច្ចឱ្យអស់សក្តានុពលពីវិស័យនេះនៅឡើយទេ។ តម្លៃបន្ថែមដែលបានពីការកែច្នៃផលជលផលនៅតែមានកម្រិត ហើយផលិតផលកែច្នៃទាំងនេះភាគច្រើន គឺសម្រាប់តែទីផ្សារក្នុងស្រុកជាជាងការនាំចេញ។ ជាទិសដៅបន្ត វិស័យនេះចាំបាច់ត្រូវរៀបចំបង្កើតភាពជាដៃគូរវាងក្រសួងស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានអប់រំជាន់ខ្ពស់ និងវិស័យឯកជនដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍ សំដៅរួមចំណែកក្នុងការបង្កើតផលិតផល និងបច្ចេកវិទ្យាកែច្នៃថ្មី កាត់បន្ថយថ្លៃដើមផលិតកម្ម និងការបាត់បង់ក្រោយការប្រមូលផល រួមទាំងលើកកម្ពស់ផលិតភាពនៃផលិតកម្ម ។

ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានមានប្រសាសន៏ថា ៖

«ឈរលើមូលដ្ឋាននេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា​ ថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ ដែលយើងរួមគ្នាបង្កើតនាពេលនេះ ពិតជានឹងរួមចំណែកកសាងអនាគតមួយប្រកបដោយភាពជោគជ័យ សម្រាប់វិស័យជលផលជាក់ជាមិនខាន។ នេះគឺជាពេលវេលាដ៏សមស្របបំផុត សម្រាប់យើងប្រកៀកស្មាគ្នា ដើម្បីរៀបចំបង្កើតនូវឯកសារលក្ខន្តិកៈមួយ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារមួយ ដែលយើងចង់បាន ដើម្បីអនាគតនៃការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងវិស័យជលផល»

លោក សុខ ណារិន តំណាងអង្គការ UNIDO  ប្រចាំនៅប្រទេសកម្ពុជា បានថ្លែងថា ថ្វីបើថ្នាលដែលកំពុងរៀបចំបង្កើតឡើងនេះស្ថិតនៅក្រោមក្របខណ្ឌគម្រោង CAPFish ក៏ដោយគំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃកម្មវិធីភាពជាដៃគូសម្រាប់ប្រទេសកម្ពុជាដែលជាក្របខណ្ឌមួយត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់ខ្សែច្រវ៉ាក់ តម្លៃកសិឧស្សាហកម្ម និងពិពិធភាវូបនីយកម្មឧស្សាហកម្ម។ លោកបានថ្លែងបន្តថា ៖

«យើងជឿជាកថាគំនិតផ្តួចផ្តើមនេះនឹងរួមចំណែកកសាងប្រព័ន្ធអេកូឡូស៊ីដែលគាំទ្រដល់ការធ្វើធុរកិច្ច និងបង្កើត បានសហចលនា (Synergy) ជាមួយគម្រោងមួយចំនួនផ្សេងទៀតដែលកំពុងត្រូវបានអនុវត្តដោយអង្គការ UNIDO ជាក់ជាប្រាកដ។ ការអនុវត្តអន្តរាគមន៍ទាំងនេះរួមគ្នាពិតជានឹងរួមចំណែកបង្កើតបានប្រព័ន្ធអេកូឡូស៊ីមួយដែលមានលក្ខណៈអំណោយផលដល់អាជីវកម្ម និងធុរកិច្ចបង្កើតថ្មីយ៉ាងប្រាកដ»


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គន្លឹះទាំង ៤ នេះ ដែលម្ចាស់អាជីវកម្មខ្នាតតូចគួរស្វែងយល់ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/01/2025

កង្វះលំហូរសាច់ប្រាក់គឺជាហេតុផលមួយក្នុងចំណោមហេតុផលភាគច្រើនដែលអាជីវកម្មបរាជ័យក្នុងដំណាក់កាលដំបូងនៃប្រតិបត្តិការ

ច្នៃដីទំនេរក្បែរផ្ទះដាំត្រសក់ អាចរកចំណូលបានពី ៨ ទៅ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ

ជំនួញ, ព្រឹត្តិការណ៍

• 21/01/2025

ដាំត្រសក់ចំណារនៅលើផ្ទៃដីទំហំ ១២ ម៉ែត្រ គុណនឹង ៤០ម៉ែត្រ សម្រាប់ហូបខ្លួនឯងផង និងសម្រាប់លក់ចេញទៅទីផ្សារខាងក្រៅផង ដោយអាចរកចំ​ណូលបានចន្លោះពី ៨ម៉ឺនរៀល ទៅដល់ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ

គម្រោងអគារ​ពាណិជ្ជកម្ម​​ចំនួន៥ ​នៅភ្នំពេញ ​បានបញ្ចប់ការសាងសង់​ក្នុងឆ្នាំ​២០២៤​ និងចាក់បញ្ចូល​ក្នុង​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/01/2025

ទោះបី​ជា​ស្ថានភាពវិស័យអចលនទ្រព្យ​នៅមិនទាន់​បានវិល​ត្រលប់ដូចមុន​ ប៉ុន្តែការអភិវឌ្ឍគម្រោងអគារមួយចំនួននៅតែដំណើរការ​ដោយរលូន និង​បានបញ្ចប់ជា​ហូរហែ​

ឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញនាំចេញជិត២ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

ក្នុងឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញបាននាំចេញ ជិត២ពាន់លានដុល្លារ ដែលកើនឡើង១៦% ធៀបនឹងឆ្នាំ២០២៣

ទីផ្សារ​រថយន្ត​អគ្គិសនី​នៅកម្ពុជា ​រយៈពេល១០ឆ្នាំទៀត​​នឹងអាច​ដូច​ទីផ្សារ​រថយន្តអគ្គិសនី​នៅ​ប្រទេស​ចិន​នា​ពេល​បច្ចុប្បន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

ទីផ្សារ​រថយន្ត​អគ្គិសនី​នៅកម្ពុជា​កាន់តែមានកំណើន​ឡើង​ជា​បន្តបន្ទាប់ ខណៈពល​រដ្ឋ​ចាប់ផ្ដើមទិញ​រថយន្ត​អគ្គិសនី​ប្រើប្រាស់​កាន់តែច្រើន​

គំរូអត្ថប្រយោជន៍វិលជុំនៃកសិដ្ឋានសូឡានៅអាមេរិកទាំងចំពោះមនុស្ស និងសត្វចៀម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/01/2025

ឧស្សាហកម្មផលិត និងទាញយកថាមពលព្រះអាទិត្យដោយកសិដ្ឋានបន្ទះសូឡានៅអាមេរិកបាន និងកំពុងតែធ្វើឲ្យទំហំនៃការចិញ្ចឹមសត្វចៀមជាហ្វូងមានទំហំកាន់ច្រើនឡើងនៅទូទាំងប្រទេស

ការចុះឈ្មោះក្នុងថ្នាលឌីជីថល បើកផ្លូវសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ រដ្ឋបាលរាជធានី រៀបចំយុទ្ធ​នា​ការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

Donald Trump ចុះហត្ថលេខាដកខ្លួនសហរដ្ឋអាម៉េរិកចេញពីអង្គការសុខភាពពិភពលោក (WHO) ប៉ុន្មានម៉ោងបន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

Donald Trump ចុះហត្ថលេខាដកខ្លួនសហរដ្ឋអាម៉េរិកចេញពីអង្គការសុខភាពពិភពលោក (WHO) ប៉ុន្មានម៉ោងបន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតី

សេដ្ឋកិច្ចក្រៅប្រព័ន្ធ ៖ ឈប់ធ្វើការរោងចក្រ មកបង្កើតអាជីវកម្មខ្នាតតូច ធ្វើនំសាំងវុិចលក់តាមចិញ្ចើមផ្លូវ អាចរកចំណូលផ្គត់ផ្គង់គ្រួសារបានរស់សមរម្យ

ជំនួញ, ព្រឹត្តិការណ៍

• 20/01/2025

មុខរបរលក់នំសាំងវុិចចល័តតាមរ៉ឺកម៉កម៉ូតូ ជារបរតូចតាចតាមចិញ្ចើមផ្លូវ តែអាចរកចំណូលចិញ្ចឹមគ្រួសារបានសមរម្យ និងអាចផ្គត់ផ្គង់ឱ្យកូនបានរៀនសូត្រគ្រប់គ្រាន់