ហូឡង់ ៖ សំណង់អគារបែបលំនៅដ្ឋានជាលក្ខណៈសហគមន៍មួយដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Amsterdam ប្រទេសហូឡង់ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃជាច្រើន ដែលវានឹងក្លាយទៅជាការតៀ្រមខ្លួនមួយសម្រាប់មនុស្សជាតិក្នុងការទប់ទល់ទៅនឹងបញ្ហាបម្រែបម្រូលអាកាសធាតុ ជាពិសេសការកើនឡើងនៃនីវូ៉ទឹកសមុទ្រ។
ភូមិ Schoonship បច្ចុប្បន្នមានរូបរាងជាសហគមន៍នៅឡើយ ដោយសារតែមានលំនៅដ្ឋានបណ្តែតទឹកសរុបត្រឹមតែ៤៦ខ្នងប៉ុណ្ណោះ ប៉ុន្តែវានឹងក្លាយទៅជាគំរូសម្រាប់អភិវឌ្ឍទីក្រុងបណ្តែតទឹកនាពេលអនាគត ដោយសារតែបច្ចេកវិទ្យាដែលត្រូវបានប្រើប្រាស់កំពុងអាចធ្វើឲ្យសហគមន៍នេះក្លាយទៅជាសហគមន៍ដែលអាចរស់នៅដោយស្ថិរភាពដោយខ្លួនឯងរួចទៅហើយ (Self Sustainable)។
គ្រប់ផ្ទះទាំងអស់សុទ្ធតែត្រូវបានបំពាក់ជាមួយនឹងដំបូលជាបន្ទះសូឡា ដើម្បីទាញយកថាមពលអគ្គិសនីមកប្រើប្រាស់ ហើយក៏មានបំពាក់នូវប្រព័ន្ធផ្លាស់ប្តូរកំដៅជាមួយនឹងទឹកដែលស្ថិតនៅពីខាងក្រោមផ្ទះផងដែរ ដើម្បីរក្សាសីតុណ្ហភាពសមល្មមសម្រាប់អ្នករស់នៅពីខាងក្នុង។ដោយឡែកកាកសំណល់ទាំងឡាយដែលមានតាមបន្ទប់ទឹកនឹងត្រូវបញ្ជូនតាមប្រព័ន្ធដែលគេបានរៀបចំរួចជាស្រេចទៅកែច្នៃវាក្លាយជាជីវៈឥន្ធនៈដើម្បីការប្រើប្រាស់ប្រចាំថ្ងៃជំនួសវិញ។
ផ្ទះនីមួយៗត្រូវបានតភ្ជាប់ដោយផែតូចៗដែលក៏នឹងក្លាយទៅជាផ្លូវសម្រាប់ធ្វើដំណើរនៅក្នុងសហគមន៍ផងដែរ ខណៈដែលពលរដ្ឋដែលរស់នៅទាំងអស់បានធ្វើការព្រមព្រៀងគ្នារួចហើយថានឹងមិនប្រើប្រាស់ឧបករណ៍ ឬយានជំនិះដែលប្រើប្រាស់ថាមពលឥន្ធនៈផូស៊ីលឡើយ ដោយងាកមកប្រើប្រាស់រថយន្តអគ្គិសនីរួមវិញ (Share-EV cars) ហើយក៏មានទាំងទូកសម្រាប់ប្រើប្រាស់រួមនៅក្នុងសហគមន៍ផងដែរ។
បច្ចេកវិទ្យាទាំងនេះត្រូវបានអ្នកជំនាញមើលឃើញថា គឺជាការត្រៀមលក្ខណៈដ៏ត្រឹមត្រូវសម្រាប់បញ្ហាបម្រែបម្រួលអាកាសធាតុ ដែលវានឹងអាចមានសភាពធ្ងន់ធ្ងរខ្លាំងក្នុងរយៈពេល ២ ឬ៣ទសវត្សរ៍ខាងមុខ ដោយក្នុងនោះការព្យាករណ៍មួយ (Nature Communications) បានព្រមានថា លំនៅដ្ឋានដល់ទៅជាង ៣០០លានខ្នងនៅតាមបណ្តាទីក្រុងធំៗលើលោក ជាពិសេសអឺរ៉ុបនឹងត្រូវលិចលង់ចូលទៅក្នុងសមុទ្រនៅត្រឹមឆ្នាំ២០៥០ ដោយសារតែការកើនឡើងនូវនីវូ៉ទឹកសមុទ្រ ដែលបណ្តាលមកពីការរលាយទឹកកកនៅតំបន់ប៉ូល៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនធំបង្អស់ និងគំរូក្នុងស្រុក បានឈ្នះពានមាសនៃពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 14/12/2024
ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនធំបង្អស់ និង គំរូក្នុងស្រុក បានឈ្នះពានមាសនៃពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងឧស្សាហកម្ម ។
ទ័ពអាកាសចិនប្រើប្រាស់វិធីសាស្ត្រហ្វឹកហាត់បែបបុរាណអាយុកាលជាង១ពាន់ឆ្នាំសម្រាប់ពីឡុតត្រៀមប្រយុទ្ធសង្គ្រាមទំនើបៗ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/12/2024
Qigong គឺជាយុទ្ធគុណចិនដែលមានអាយុកាលជាង១,០០០ឆ្នាំមកហើយ ដោយការហ្វឹកហាត់នេះអាចជួយបង្កើនថាមពលស្នូលរបស់រាង្គកាយ ជាពិសេសការវិវឌ្ឍទៅនៃសាច់ដុំ