ហុងកុង ៖ នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យដ៏ធំ និងល្បីឈ្មោះរបស់ចិន Evergrande លោក Xia Haijun បានទៅកាន់ដែនដីហុងកុង ដើម្បីពិភាក្សាជាមួយធនាគារវិនិយោគ និងម្ចាស់បំណុលនានា ក្នុងគោលបំណងរៀបចំឥណទានឡើងវិញ ស្របពេលដែលក្រុមហ៊ុនយក្សមួយនេះកំពុងរួមរឹតដោយបំណុលសរុប ៣០០ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ប្រភពខាងលើបានឱ្យដឹងថា លោក Xia Haijun មានវត្តមាននៅហុងកុងជាង ២ខែមកហើយ។ ក្រុមហ៊ុន Evergrande នេះមានទ្រព្យសម្បត្តិជាច្រើននៅដែនដីស្វយ័តមួយនេះ។
ក្រៅពីនិយាយរឿងបំណុល ប្រភពខាងលើក៏បានចុះផ្សាយដែរថា លោក Xia Haijun បានពិភាក្សារឿងលក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនមួយចំនួនដូចជា ផ្នែកសេវាកម្ម និងផ្នែកយានយន្តអគ្គិសនី ដើម្បីរៃអង្គាស និងប្រមូលប្រាក់ឡើងវិញ។
ខាងក្រុមហ៊ុន Evangrande កំពុងតែលក់ចំណែកនៃបុត្រសម្ព័ន្ធផ្នែកសេវាកម្មអចលនទ្រព្យរបស់ខ្លួនទៅកាន់ក្រុមហ៊ុនអចលនទ្រព្យ Hopson Development ចំនួន ៥១% ដែលមានតម្លៃប្រមាណ ២,៥ ពាន់លានដុល្លារ។
មន្ត្រីធនាគារកណ្ដាលចិនមួយរូបបានលើកឡើងកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា ផលប៉ះពាល់បណ្ដាលមកពីបញ្ហាបំណុលរបស់ក្រុមហ៊ុន Evergrande អាចគ្រប់គ្រងបាន ខណៈហានិភ័យពីសំណាក់ស្ថាប័នហិរញ្ញវត្ថុនានាមាន ប៉ុន្តែមិនធំប៉ុន្មាននោះទេ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ព្រះរាជពិធីស្ទូងស្រូវដោយអធិរាជជប៉ុនបង្ហាញពីការឲ្យតម្លៃវិស័យកសិកម្ម ផ្សារភ្ជាប់ជំនឿ និងប្រពៃណី ទាំងពលរដ្ឋនិងរាជវង្ស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/05/2025
កាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ រាជវាំងជប៉ុន បានរៀបចំពិធីបុណ្យប្រពែណីមួយសម្រាប់ការដាំដុះស្រូវដែលជាពិធីត្រូវបានចាត់ទុកថាមានអត្ថន័យសំខាន់ តំណាងឲ្យវិស័យកសិកម្ម ក៏ដូចជាជំនឿនិងប្រពៃណី វប្បធម៍របស់ប្រទេសជប៉ុនផងដែរ
មេនូឡាយហ្វ៍ គាំទ្រក្តីស្រមៃរបស់កុមារកម្ពុជាជាមួយផលិតផលធានារ៉ាប់រងថ្មី “Manulife បរិញ្ញា (Manulife Pak Rinha)”
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/05/2025
ក្រុមហ៊ុន មេនូឡាយហ្វ៍ មានមោទនភាពក្នុងការដាក់សម្ពោធផលិតផលថ្មីដែលមានឈ្មោះថា “មេនូឡាយហ្វ៍ បរិញ្ញា (Manulife Pak Rinha)” ដើម្បីធានាអនាគតការសិក្សារបស់កុមារកម្ពុជា និងផ្តល់សន្តិភាពផ្លូវចិត្តផ្នែកហិរញ្ញវត្ថុដល់ឪពុកម្តាយគ្រប់ៗរូប