ជម្រើសល្អទាំង៧សម្រាប់ទុកលុយរបស់អ្នកនៅក្រៅធនាគារ

ចំណេះដឹង ៖ មនុស្សជាច្រើនបានដឹងរួចមកហើយថា ធនាគារគឺជាកន្លែងដែលមានសុវត្ថិភាពក្នុងការរក្សាទុកប្រាក់ដោយវាមានភាពងាយស្រួល ហើយថែមទាំងទទួលបានការប្រាក់សមរម្យបន្ថែមទៀតផងប្រសិនបើយើងដាក់ប្រាក់បញ្ញើក្នុងរយៈពេលវែងជាក់លាក់ណាមួយ។

ជាមួយនឹងគុណសម្បត្តិទាំងនេះ គេក៏មិនភ្លេចឡើយពីគុណវិបត្តិមួយចំនួននៃការទុកលុយនៅធនាគារគឺមានដូចជាការទទួលបានការប្រាក់ទាប និងត្រូវបង់ថ្លៃសេវាក្នុងការប្រើប្រាស់សេវាកម្មមួយចំនួនផងដែរ។ ខាងក្រោមនេះជាជម្រើសល្អទាំង៧ក្រៅពីធនាគារសម្រាប់រក្សាទុកប្រាក់។

១. មូលបត្រកម្មសិទ្ធិ ៖ មូលបត្រកម្មសិទ្ធិ (ឬភាគហ៊ុន) គឺជាមូលបត្រដែលបានបោះផ្សាយដោយក្រុមហ៊ុនសាធារណៈ ដើម្បីគៀងគរមូលនិធិពីសាធារណៈជន។ វារួមបញ្ចូលទាំងភាគហ៊ុនរបស់ក្រុមហ៊ុន ដែលតំណាងឲ្យភាពជាម្ចាស់របស់វិនិយោគិននៅក្នុងក្រុមហ៊ុននោះ។ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងអាចទិញភាគហ៊ុននៅផ្សារមូលបត្រកម្ពុជាដែលមានក្រុមហ៊ុនចំនួន៨បោះលក់មូលបត្រកម្មសិទ្ធិ។ ក្រុមហ៊ុនទាំង៨រួមមាន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក  ផេសថិក (ខេមបូឌា) ម.ក  ធនាគារ អេស៊ីលីដា ភីអិលស៊ី  កំពង់ផែស្វយ័តក្រុងព្រះសីហនុ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី  កំពង់ផែស្វយ័តភ្នំពេញ  ហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី  និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ 

២. សញ្ញាបណ្ណ ៖ សញ្ញាបណ្ណគឺជាប្រភេទមូលបត្របំណុល ដែលតំណាងឱ្យកិច្ចសន្យាខ្ចីប្រាក់រវាងបុគ្គលបោះផ្សាយមូលបត្របំណុល (រូមមានសាជីវកម្ម សហគ្រាសរដ្ឋ ឬរាជរដ្ឋាភិបាល) និងវិនិយោគិន (ម្ចាស់មូលបត្របំណុល)។ តាមរយៈកិច្ចសន្យានេះ បុគ្គលបោះផ្សាយមូលបត្របំណុលមានកាតព្វកិច្ចបង់ឱ្យវិនិយោគិននូវទឹកប្រាក់ជាក់លាក់មួយជាទៀងទាត់ដែលហៅថា “គូប៉ុង” ឬ “ការប្រាក់” (លើកលែងសម្រាប់សញ្ញាបណ្ណគ្មានការប្រាក់) ព្រមទាំងបង់ប្រាក់ដើមនៅពេលដែលសញ្ញាបណ្ណនោះដល់កាលកំណត់សង ដែលហៅថា “ឥណប្រទិទាន”។ នៅក្នុងផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចំនួន៧ ដែលបោះលក់មូលបត្របំណុលរួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត  អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី  សញ្ញាបណ្ណសាជីកម្ម អេប៊ីអេ  ធនាគារភ្នំពេញពាណិជ្ជ “ភីភីស៊ីប៊ែង” ម.ក  អ អិម អេ (ខេមបូឌា)ម.ក  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក  និងតែល កូថេក។

៣. អចលនទ្រព្យ ៖ អចលនទ្រព្យត្រូវបានគេមើលឃើញថាជាជម្រើសវិនិយោគដ៏ល្អមួយជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍដូចប្រទេសកម្ពុជាជាដើម។ មានគម្រោងអភិវឌ្ឍជាច្រើនរីកដុលដាសយ៉ាងឆាប់រហ័សជុំវិញប្រទេសកម្ពុជា ហើយជាធម្មតាតម្លៃអចលនទ្រព្យមានការកើនឡើងជាលំដាប់ជារៀងរាល់ឆ្នាំ។ ដូច្នេះការយកលុយទៅទិញអចលនទ្រព្យទុកលក់ឬទុកជួលជាជម្រើសល្អមួយជាជាងទុកលុយក្នុងធនាគារ។

៤. លោហៈមានតម្លៃ ៖ បើនិយាយពីការវិនិយោគលើលោហៈមានតម្លៃនៅក្នុងប្រទេសកម្ពុជា គេតែងតែនិយមយកលុយទៅទិញមាសទុក ឬទិញមាសសម្រាប់ធ្វើជាគ្រឿងលម្អកាយជាដើម។ ប៉ុន្តែលោហៈមានតម្លៃមិនមែនមានតែមាសប៉ុណ្ណោះទេ។ លោហៈមានតម្លៃរួមបញ្ចូលទាំងប្រាក់ ទង់ដែង និងត្បូងផងដែរ។ លោហៈមានតម្លៃទាំងនេះអាចរក្សាទុកបានយូរតជំនាន់ហើយថែមទាំងកើនឡើងតម្លៃតាមពេលវេលាថែមទៀតផង។ ការដកលុយខ្លះទៅទិញលោហៈមានតម្លៃទុក ក៏ជាជម្រើសវិនិយោគមួយល្អផងដែរ។

៥. វិនិយោគលើអាជីវកម្ម ៖ ការទិញអាជីវកម្ម ទិញ Franchise ក្លាយជាប្រភេទនៃការវិនិយោគដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ន។ គេសង្កេតឃើញមានហាងប្រភេទ Franchise ជាច្រើនមានទីតាំងនៅកន្លែងផ្សេងៗគ្នាពាសពេញរាជធានីភ្នំពេញ និងតាមបណ្តាទីរួមខេត្តមួយចំនួន។ ក្រៅពី Franchise លោកអ្នកក៏អាចវិនិយោគលើអាវជីកម្មថ្មីៗដែលអាចនឹងមានសក្តានុពលនាពេលអនាគត ដោយសិក្សាទៅលើដំណើរការរបស់អាជីវកម្មនិងសមត្ថភាពក្រុមការងារអាជីវកម្មផ្ទាល់ផងដែរ។

៦. ទិញកញ្ចប់ធានារ៉ាប់រងអាយុជីវិតមានកាលកំណត់៖ លោក យក់ ចំរើនឬទ្ធី ដែលជាអគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង Forte បានលើកឡើងថា ការទិញកញ្ចប់ធានារ៉ាប់រងអាយុជីវិតមានភាពល្អប្រសើរជាងការដាក់ប្រាក់សន្សំនៅធនាគារ ក្រោមមូលហេតុថាការទិញកញ្ចប់ធានារ៉ាប់រងអាយុជីវិត ទទួលបានទាំងការការពារអាយុជីវិតរួមទាំងទទួលបានការប្រាក់ថែមទៀតផង។ លោកបានបញ្ជាក់បន្ថែមថា ថ្វីត្បិតតែការប្រាក់បានមកពីការទិញកញ្ចប់ធានារ៉ាប់រងមានកម្រិតតិចជាងធនាគារបន្តិចមែន ប៉ុន្តែអ្នកប្រើប្រាស់សេវាធានារ៉ាប់រងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការពារហានិភ័យហិរញ្ញវត្ថុ។

៧. ទុកលុយនៅផ្ទះ ៖ ការទុកលុយនៅផ្ទះជារឿងសាមញ្ញបំផុតដែលអ្នកគួរទុកលុយសុទ្ធមួយចំនួនក្នុងផ្ទះសម្រាប់ការចំណាយបន្ទាន់ផ្សេងៗ។ បើអ្នកទុកលុយនៅក្នុងធនាគារនិងវិនិយោគលើអ្វីមួយទាំងអស់ អ្នកអាចនឹងមានបញ្ហាមួយចំនួនជាយថាហេតុដូចជាធនាគារជាប់គាំងមិនអាចចាយលុយឬដកលុយបាន និងការវិនិយោគមួយចំនួនមិនអាចបង្វិលប្រាក់មកកាន់បានភ្លាមៗនោះទេ។ ដូច្នេះការមានប្រាក់សុទ្ធខ្លះទុកនៅផ្ទះក៏ជាជម្រើសមួយផងដែរ។ ថ្វីត្បិតតែការវិនិយោគលើអ្វីមួយអាចប្រឈមមុខនឹងហានិភ័យក៏ពិតមែន ការទុកលុយទាំងអស់នៅក្នុងធនាគារក៏មិនមែនជាជម្រើសល្អដែរ។ ការចេះបែងចែកប្រាក់សម្រាប់វិនិយោគច្រើនកន្លែងជួយការពារនូវហានិភ័យហិរញ្ញវត្ថុ ដែលថាទោះបីការវិនិយោគណាមួយមិនទទួលផលល្អ ក៏នៅមានប្រភពចំណូលពីការវិនិយោគផ្សេងៗទៀតមកជួយរក្សាលំនឹងស្ថានភាពហិរញ្ញវត្ថុឲ្យរីកលូតលាស់ទៅមុខជាលំដាប់ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចំណេះដឹងផ្នែកហិរញ្ញវត្ថុ មានភាពចាំបាច់បំផុតសម្រាប់មនុស្សគ្រប់រូប ជាពិសេសអាចជួយជំរុញកំណើនដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/02/2025

ចំណេះដឹងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ គឺជាកត្តាចាំបាច់មួយក្នុង​កា​រជំរុញកំណើនសេដ្ឋកិច្ច និងសង្គម ម្លោះហើយការផ្ដោតការយកចិត្តទុកដាក់លើការលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាជន គឺជាការងារអាទិភាពមួយ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការកសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ជាការពូនជ្រុំ និងកសាងបន្តនូវស្មារតី ៧ មករា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/02/2025

ថ្នា្កក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកការកសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវថាជាការពូនជ្រុំនិងកសាងបន្តនូវស្មារតី ៧ មករា រក្សាបាននូវសុខសុវត្ថិភាព សន្តិភាព និងភាពសុខដុមរមនាសម្រាប់ប្រទេសជាតិ និងប្រជាជន

កូនខ្មែរមានសត្ថភាពផលិតគ្រឿងសំអាង និងមានការគាំទ្រច្រើននៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 07/02/2025

ដោយមើលឃើញសក្តានុពល និងភាពងាយស្រួលក្នុងការស្វែងរកវត្ថុធាតុដើមដ៏សំបូរបែប កូនខ្មែរមួយរូបបានខិតខំរិះរកគំនិតកែច្នៃរុក្ខជាតិធ្វើជាគ្រឿងសំអាង ហើយដាក់លក់នៅលើទីផ្សារក្នុងស្រុក

កម្ពុជាលើកទឹកចិត្តអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ ជួយដល់សហគមន៍កសិកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

កម្ពុជាលើកទឹកចិត្តអង្គការFAOជួយដល់សហគមន៍កសិកម្មទំនើបដែលជួយកាត់បន្ថយថ្លៃដើមផលិត មានប្រសិទ្ធភាពសេដ្ឋកិច្ច និង មាននិរន្តរភាព

ក្រុមហ៊ុន​ផលិត​រថយន្ត​​របស់ចិន BYD សម្រេចបោះទុន​បង្កើត​រោងចក្រ​ផ្គុំ​ និងដំឡើ​ង​នៅ​ខេត្តព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

ទី​បំផុ ក្រុមហ៊ុន​ផលិត​រថយន្តអគ្គិសនី​របស់ចិន បាន​សម្រេច​បោះទុនវិនិយោគបង្កើត​រោងចក្រ​ដំឡើង​រថយន្តអគ្គិសនី​នៅកម្ពុជា​ហើយ​

វិថីតេជោសន្តិភាពឆ្នេរអង្កោល កំពុងលើកសម្រស់ខេត្តកែបឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញទេសចរ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/02/2025

«វិថីតេជោសន្តិភាពឆ្នេរអង្កោល» ជាសមិទ្ធផលឆ្លងសម័យកាល ពោល​ត្រូវបានសាង​សង់​ឡើង​ក្នុងពេលសម្តេច​តេជោជានាយករដ្ឋមន្ត្រី ហើយសម្រេចក្នុងពេលសម្តេចមហាបវរធិបតីជានាយក​រដ្ឋមន្ត្រី។

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ ជំរុញផលិតកម្មក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរនិង បន្លែផ្លែឈើ ក្នុងគោលបំណងជំរុញផលិតកម្មក្នុងស្រុក គាំទ្រផលិតផលខ្មែរ និងផ្គូផ្គងពាណិជ្ជកម្មរវាងអ្នកផលិត និងអ្នកទិញ

តម្លៃមាសបន្តឡើងថ្លៃខ្ពស់ ១តម្លឹង ៣ ៤៤១ ដុល្លារអាម៉េរិក ដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្មរបស់ប្រទេសមហាអំណាច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

តម្លៃមាសឡើងថ្លៃ ១ ភាគរយ ឬ ២ ៨៥៨ ដុល្លារអាម៉េរិកក្នុងមួយអោន (នៅលើទីផ្សារកម្ពុជា មាសមួយតម្លឹងមានតម្លៃ ៣ ៤៤១ ដុល្លារអាម៉េរិក និង មួយជីមានតម្លៃ ៣៤៤ ដុល្លារអាម៉េរិក)។ អ្នកវិភាគព្យាករណ៍ថា តម្លៃអាចឡើងថ្លៃដល់ ២ ៩០០ ដុល្លារអាម៉េរិកក្នុងមួយអោននាពេលឆាប់ៗនេះ

គិតត្រឹមឆ្នាំ២០២៤ កម្ពុជា​មានអ្នក​ប្រើទូរសព្ទចល័ត​ចំនួន ២០,៦លាន ខណៈអ្នកប្រើប្រាស់សេវាអ៊ីនធើណេត​មានចំនួន ១៩​លាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

គិតត្រឹម​ចុងឆ្នាំ២០២៤ ទូទាំង​ប្រទេស​កម្ពុជា​មាន​អ្នកប្រើប្រាស់ទូរសព្ទចល័ត​ចំនួន ​២០​លាន ​៦សែន ដែល​មានន័យ​ថា មនុស្ស​ម្នាក់អាច​មានទូរសព្ទ ២គ្រឿង​ និងខ្លះ​ ៣គ្រឿង

សុវត្ថិភាពទិន្នន័យ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់នៅក្នុងបច្ចេកវិទ្យាព័ត៌មាន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/02/2025

ផ្អែកតាមមជ្ឈមណ្ឌលកម្ពុជា 4.0 បានបញ្ជាក់ថា សុវត្ថិភាពទិន្នន័យ គឺជាដំណើរការនៃការការពារព័ត៌មានឌីជីថលពីការលួច ឬការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត