ភ្នំពេញ ៖ ធនាគារ KB Kookmin របស់កូរ៉េខាងត្បូង បានឱ្យដឹងថា ខ្លួនបានទិញភាគហ៊ុនដែលនៅសល់ទាំងអស់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដើម្បីកាន់កាប់ទាំងស្រុងលើគ្រឹះស្ថានទទួលប្រាក់បញ្ញើមីក្រូហិរញ្ញវត្ថុធំជាងគេនៅកម្ពុជាមួយនេះ ខណៈកម្ពុជាឈរនៅលំដាប់ថ្នាក់លេខ ១ សម្រាប់អាជីវកម្មក្រៅប្រទេសរបស់ក្រុមហ៊ុនហិរញ្ញវត្ថុកូរ៉េ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Korea Herald នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នេះ។
ធនាគារ KB Kookmin បានទិញភាគហ៊ុន ៧០ ភាគរយនៅក្នុងមីក្រូហិរញ្ញវត្ថុប្រាសាក់ ក្នុងទំហំទឹកប្រាក់ ៦០៣,៤ លានដុល្លារពីក្រុមហ៊ុន LOLC Holdings ដែលមានមូលដ្ឋាននៅប្រទេសស្រីលង្កា កាលពីខែមេសា ឆ្នាំ២០២០ ដោយក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេនៅក្នុងស្ថាប័នមួយនេះ។
ទោះបីជាយ៉ាងក៏ដោយ តម្លៃភាគហ៊ុន ៣០ ភាគរយ ដែលធនាគារ KB Kookmin បានទិញយកថ្មីៗនេះមិនទាន់ត្រូវបានបង្ហាញឱ្យដឹងនៅឡើយទេ។
ការទិញយកភាគហ៊ុនដែលនៅសល់របស់ធនាគារពាណិជ្ជ KB Kookmin បានធ្វើឱ្យប្រាសាក់មីក្រូហិរញ្ញវត្ថុក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងរបស់ធនាគារកូរ៉េមួយនេះ។
ប្រាសាក់មីក្រូហិរញ្ញវត្ថុ គឺជាគ្រឹះស្ថានដាក់ប្រាក់បញ្ញើមីក្រូហិរញ្ញវត្ថុឈរលំដាប់ថ្នាក់លេខ ១ របស់កម្ពុជា ដែលមានចំណែក ៤៤,៦ ភាគរយនៃចំណែកទីផ្សារ និងមានជាង ១៨០ សាខា។ របាយការណ៍បង្ហាញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះទទួលបានប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំចំនួន ១០៩ លានដុល្លារកាលពីឆ្នាំមុន កើនឡើង ៥ ភាគរយ ធៀបនឹងឆ្នាំមួយទៀត។
ថ្វីបើមានវិបត្តិកូវីដ-១៩ ក៏ដោយ ក៏គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ត្រូវបានទទួលស្គាល់ថាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបង្កើតប្រាក់ចំណេញច្រើនជាងគេ ក្នុងចំណោមអាជីវកម្មក្រៅប្រទេសរបស់ធនាគារពាណិជ្ជកូរ៉េ KB Kookmin នៅឆមាសទី ១ នៃឆ្នាំនេះ។ នេះបើយោងតាម CEO Score កាលពីដើមខែនេះ។
មន្រ្តីធនាគារ KB Kookmin បាននិយាយថា ៖
«យើងមានគម្រោងពង្រីកផលប័ត្ររបស់ប្រាសាក់មីក្រូហិរញ្ញវត្ថុសម្រាប់ការផ្លាស់ប្តូរទៅជាធនាគារពាណិជ្ជ ហើយគ្រោងនឹងបន្ថែមចំណុចខ្លាំងរបស់ធនាគារ KB Kookmin ក្នុងដំណើរការប្រតិបត្តិការនេះ»
មន្ត្រីរូបនេះបានបន្ថែមថា ៖
«គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់នឹងក្លាយជាមជ្ឈមណ្ឌលស្នូលរបស់ KB Kookmin ក្នុងការជំរុញអាជីវកម្មនៅក្នុងតំបន់អាស៊ាន»
អាជីវកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមួយនេះបានរាយការណ៍ពីប្រាក់ចំណេញសុទ្ធចំនួន ៩០,៦ ពាន់លានវ៉ុន (៧៦,៩ លានដុល្លារ) នៅក្នុងរយៈពេល ៦ ខែ ឆ្នាំនេះ ដែលទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធក្រៅប្រទេសរបស់ធនាគារកូរ៉េ។ ធនាគារ Shinhan នៅប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយនឹងទឹកប្រាក់ចំណេញចំនួនត្រឹមតែ ៥៨,៥ ពាន់លានវ៉ុនក្នុងរយៈពេលដូចគ្នា។ យោងតាមគេទំព័រ CEO Score បានកត់សម្គាល់ថា ប្រទេសកម្ពុជា គឺជាទីផ្សារក្រៅប្រទេសដែលអាចរកបានផលចំណេញច្រើនបំផុតរបស់ក្រុមហ៊ុនហិរញ្ញវត្ថុកូរ៉េក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ដោយទទួលបានប្រាក់ចំណេញសរុបចំនួន ១៤២,២ ពាន់លានវ៉ុន។ ប្រទេសវៀតណាម តាមពីក្រោយដោយមានប្រាក់ចំណេញ ១០៤,៤ ពាន់លានវ៉ុនក្នុងរយៈពេលដូចគ្នា ប៉ុន្តែទីផ្សារសំខាន់ៗដទៃទៀតនៃប្រទេសឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ាបានរាយការណ៍ថាមានប្រាក់ចំណេញត្រឹមតែ ៤៧,៧ ពាន់លានវ៉ុន និង ១៦,៤ ពាន់លានវ៉ុនរៀងគ្នា៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ហុងកុង ប្រកាសបោះបង់វិធីសាស្ត្រធ្វើសំណង់អាយុកាលរាប់រយឆ្នាំពីរន្ទា និងស៊ុមសំណង់ធ្វើពីឫស្សី ទៅជារន្ទា និងស៊ុមធ្វើពីដែក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/03/2025
អជ្ញាធរក្រុងហុងកុងបានប្រកាសជាផ្លូវការហើយថា ក្នុងពេលឆាប់ៗខាងមុខនេះ សំណង់អគារខ្ពស់ៗដែលកំពុងដំណើរការសាងសង់នឹងលែងមានការប្រើប្រាស់រន្ទា និងស៊ុម ធ្វើពីឫស្សីទៀតហើយ ដោយជំនួសមកវិញជាមួយនឹងការប្រើប្រាស់ស៊ុម និងរន្ទាដែលធ្វើពីដែកទីបទាំងអស់
អគ្គនាយកដ្ឋានពន្ធដារ ពិចារណារួមបញ្ចូលបញ្ញសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ ឱ្យកាន់តែប្រសើរ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/03/2025
អគ្គនាយកដ្ឋានពន្ធដារ បានសិក្សា និងចង់ដាក់បញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជាផ្នែកមួយនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ក្នុងការគ្រប់គ្រង ជាពិសេស បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាកម្មជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជនឱ្យកាន់តែល្អប្រសើរ។
រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 19/03/2025
រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត