សិង្ហបុរី ៖ នៅក្នុងផែនការចុងក្រោយមួយដើម្បីពង្រឹងកម្លាំងការពារជាតិ ប្រទេសសិង្ហបុរីកំពុងពិចារណាក្នុងការបង្កើតអង្គភាពថ្មីមួយដែលនឹងត្រូវប្រើប្រាស់ម៉ាស៊ីនរ៉ូបូតចល័តមកប្រើប្រាស់ក្នុងការងារនេះនាពេលខាងមុខដ៏ឆាប់ៗនេះ។
សិង្ហបុរីបានអនុញ្ញាតឲ្យភ្នាក់ងារជាតិទទួលបន្ទុកកិច្ចការងារការពារជាតិតាមបែបវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងកិច្ចសហការជាមួយនឹងក្រុមហ៊ុនយោធាដ៏ធំរបស់អាមេរិកមានមូលដ្ឋាននៅរដ្ឋ Philadelphia ដែលមានឈ្មោះថា Ghost Robotics ក្នុងការបំពេញមហិច្ឆិតាមួយនេះ។
Ghost Robotics គឺជាក្រុមហ៊ុនដ៏ល្បីនាពេលបច្ចុប្បន្ននេះដែលមានជំនាញក្នុងការផលិតរ៉ូបូតដើម្បីផ្គត់ផ្គង់ទៅឲ្យក្រសួងការពារជាតិរបស់អាមេរិក ជាពិសេសនៅក្នុងរយៈពេលចុងក្រោយនេះ បានបង្កើតរ៉ូបូតសត្វសុនខដ៏គ្រោះថ្នាក់ដែលអាចបំពាក់ជាមួយនឹងកាំភ្លើង sniper ផងដែរនោះ។ ភ្នាក់ងារជាតិរបស់សិង្ហបុរីបានបញ្ជាក់ថា ការចាប់ដៃគូជាមួយនឹង Ghost Robotics លើកនេះសិង្ហបុរីគឺកំពុងផ្តោតយកចិត្តទុកដាក់ និងធ្វើការពិចារណាក្នុងការដាក់ពង្រាយរ៉ូបូតរូបរាងជាសត្វសុនខមួយនេះដើម្បីការពារសុវត្ថិភាព និងសន្តិសុខនៅក្នុងប្រទេស។
ទោះបីជាយ៉ាងណាក្តី នៅក្នុងដំណាក់កាលចាប់ផ្តើមក្រុមការងារនឹងធ្វើការតេស្តជាមុនសិនចំពោះបច្ចេកវិទ្យានេះ ជាពិសេសពិសោធន៍ទៅលើករណីជាច្រើនតាមដែលអាចធ្វើទៅបានមុនពេលដែលវានឹងអាចបន្តដាក់ឲ្យដំណើរការនៅក្នុងដំណាក់កាលខាងមុខនេះ។
ក្រុមមន្ត្រីរបស់សិង្ហបុរីបានលើកឡើងដែរថា ក្រៅតែពីកិច្ចការងារការពារសុវត្ថិភាព និងការពារជាតិហើយនោះ រ៉ូបូតជាច្រើនទៀតនឹងត្រូវបង្កើនវត្តមានរបស់ខ្លួននៅក្នុងវិស័យការពារជាតិរបស់ប្រទេស ជាពិសេសពង្រឹងសមត្ថភាពប្រយុទ្ធសម្រាប់ធ្វើសង្គ្រាមនាពេលអនាគតផងដែរ៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ម្ចាស់ក្រុមហ៊ុនតម្លៃទ្រីលានដុល្លារ ៖ «សម័យកាលរ៉ប៉ូតរូបរាងមនុស្សមិនស្ថិតនៅឆ្ងាយពីយើងទៀតទេ»
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/03/2025
លោក Huang ក៏បានធ្វើការព្យាករណ៍ទុកអំពីតម្លៃទីផ្សារនៃការប្រើប្រាសមនុស្សយន្ត Humanoid Robots ផងដែរដោយលោកជឿជាក់ថាវានឹងអាចមានចន្លោះនៅប្រហែលជាង១០ម៉ឺនដុល្លារក្នុងមួយគ្រឿង