ភ្នំពេញ៖ នៅក្នុងរយៈពេល៣សប្ដាហ៍នៃខែតុលាកន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC បានអនុម័ត និងគាំទ្រគម្រោងវិនិយោគថ្មីចំនួន៥នៅក្នុងវិស័យឧស្សាហកម្មនិងរោងចក្រ ដែលមានទុនសរុប ជាង១៩.១ លានដុល្លារសហរដ្ឋអាមេរិក។
នៅក្នុងចំណោមគម្រោងវិនិយោគទាំង៥ ដែលស្ថិតនៅតាមបណ្តាខេត្តក្រុងផ្សេងៗពីគ្នាដែលត្រូវបានទទួលការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលរួមមាន ៖
ទី១- គម្រោងបង្កើតរោងចក្រផលិតតង់ និងសម្ភារៈបោះជំរុំគ្រប់ប្រភេទ (កាបូប តុ កៅអី គ្រែ ស៊ុមគ្រែ ទូក្រណាត់ ធ្នើរ ទោង និងសម្ភារៈផ្សេងទៀត) របស់ក្រុមហ៊ុន KAMPKEEPER (CAMBODIA) CO., LTD មានទីតាំងស្ថិតនៅភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧២៨កន្លែង។
ទី២- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន SUNICON (CAMBODIA) APPAREL CO., LTD មានទីតាំងស្ថិតនៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៩៤៤កន្លែង។
ទី៣- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន LASTINGWINNER GARMENT (CAMBODIA) CO., LTD មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ ភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៣១៤កន្លែង។
ទី៤- គម្រោងបង្កើតរោងចក្រផលិតប្រអប់ក្រដាសដាក់វត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទរបស់ក្រុមហ៊ុន YIYA PACKAGING (KAMPUCHEA) CO., មានទីតាំងស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០៦កន្លែង។
ទី៥- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន SD JINDA GARMENT (CAMBODIA) CO., មានទីតាំងស្ថិតនៅភូមិសេរីភត្ត ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៣៤កន្លែង។
គួរបញ្ជាក់ថា គម្រោងទាំង៥នេះបានផ្ដល់លទ្ធភាពការងារជូនប្រជាពលរដ្ឋក្នុងស្រុក សរុបប្រមាណជាជាង ៦ពាន់កន្លែង ដែលចំនួននេះនឹងបានរួមចំណែកជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចគ្រួសាររបស់ប្រជាជនកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ហុងកុង ប្រកាសបោះបង់វិធីសាស្ត្រធ្វើសំណង់អាយុកាលរាប់រយឆ្នាំពីរន្ទា និងស៊ុមសំណង់ធ្វើពីឫស្សី ទៅជារន្ទា និងស៊ុមធ្វើពីដែក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/03/2025
អជ្ញាធរក្រុងហុងកុងបានប្រកាសជាផ្លូវការហើយថា ក្នុងពេលឆាប់ៗខាងមុខនេះ សំណង់អគារខ្ពស់ៗដែលកំពុងដំណើរការសាងសង់នឹងលែងមានការប្រើប្រាស់រន្ទា និងស៊ុម ធ្វើពីឫស្សីទៀតហើយ ដោយជំនួសមកវិញជាមួយនឹងការប្រើប្រាស់ស៊ុម និងរន្ទាដែលធ្វើពីដែកទីបទាំងអស់
អគ្គនាយកដ្ឋានពន្ធដារ ពិចារណារួមបញ្ចូលបញ្ញសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ ឱ្យកាន់តែប្រសើរ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/03/2025
អគ្គនាយកដ្ឋានពន្ធដារ បានសិក្សា និងចង់ដាក់បញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជាផ្នែកមួយនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ក្នុងការគ្រប់គ្រង ជាពិសេស បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាកម្មជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជនឱ្យកាន់តែល្អប្រសើរ។
រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 19/03/2025
រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត