អុីស្លង់ ៖ ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងទៅនឹងបម្រែបម្រួលអាកាសធាតុនោះ ប្រទេសអុីស្លង់ទើបតែបានប្រកាសបើកឲ្យដំណើរការនូវរោងចក្រធំជាងគេបំផុតលើកដំបូងលើពិភពលោក ដែលមានជំនាញក្នុងការកម្ចាត់ឧស្ម័នកាបូនិច (CO2) ចេញពីបរិយាកាស និងស្រូបយកទៅកប់ចោលនៅក្រោមដីបានយ៉ាងមានប្រសិទ្ធភាព។
រោងចក្រដ៏អស្ចារ្យនេះអាចធ្វើការបំផ្លាញចោលនូវឧស្ម័នកាបូនិចពីបរិយាកាសដល់ទៅជាង ៤ ០០០តោនជារៀងរាល់ឆ្នាំ ដែលវាស្មើទៅនឹងទំហំនៃឧស្ម័នពុលដែលត្រូវបានបញ្ចេញដោយរថយន្តយ៉ាងហោចណាស់ ៨៧០គ្រឿងក្នុងរយៈពេលមួយឆ្នាំ។
ដំណើរការរបស់រោងចក្រនេះនឹងធ្វើឡើងតាមរយៈការទាញយកឧស្ម័នកាបូនិចចេញពីខ្យល់អាកាសដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបនៃកង្ហារធំៗរបស់ខ្លួន ហើយបន្ទាប់មកយកកាបូនិចដែលប្រមូលបានយកទៅលាយជាមួយនឹងទឹកក្នុងចំនួនកំណត់មួយ ហើយក៏បាញ់បញ្ចូលវាទៅក្រោមដីដែលក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថាក្នុងរយៈពេលណាមួយវានឹងប្រែក្លាយទៅជាដុំថ្មជំនួសវិញ។
រោងចក្រដ៏ទំនើបមួយនេះមានឈ្មោះថា Orca ដែលមកដល់ពេលបច្ចុប្បន្នរោងចក្របានទទួលយកគម្រោងធំៗជាច្រើនមកហើយក្នុងការកាត់បន្ថយឧស្ម័នកាបូនិចនៅតាមបណ្តាក្រុមហ៊ុនយក្ស ដូចជា Microsoft និង Audi ជាដើម។
គួរឲ្យដឹងដែរថា គិតត្រឹមឆ្នាំ២០២០ប៉ុណ្ណោះ ឧស្ម័នកាបូនិច(CO2) បានបំភាយចេញទៅកាន់បរិយាកាសផែនដីសរុបដល់ទៅ ៣១,៥ពាន់លានតោន ហើយពិភពលោកមានពេលតិចតួចណាស់ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងបញ្ហានេះ និងរារាំងមិនឲ្យស្ថានភាពនៃការប្រែប្រួលអាកាសធាតុនឹងកាន់តែធ្ងន់ធ្ងរជាងនេះដោយក្នុងនោះត្រឹមឆ្នាំ២០៣០ ពិភពលោកចាំបាច់ត្រូវតែកាត់បន្ថយការបំភាយឧស្ម័នពុលនេះឲ្យបាន ៧,៦ភាគរយជារៀងរាល់ឆ្នាំ ដែលវាអាចនឹងជួយឲ្យកំដៅភពផែនដីរក្សាបានភាពត្រជាក់មកវិញប្រមាណ ១,៥ អង្សារ។ ទោះបីជាយ៉ាងណាក្តី មកទល់សព្វថ្ងៃនេះ រោងចក្រដែលដំណើរការដើម្បីកំចាត់ឧស្មន័កាបូនិចបែបនេះមានត្រឹមតែ១៥កន្លែងប៉ុណ្ណោះ ដែលកំពុងដំណើរការនៅទូទាំងសកលលោកក្នុងទ្រង់ទ្រាយតូច ហើយអាចបំផ្លាញ CO2 សរុបត្រឹមតែ ៩ ០០០តោនប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលវាជាចំនួនតិចតួចបំផុតធៀបទៅនឹងទំហំនៃការបំភាយនៅក្នុងពិភពលោកទាំងមូលជារៀងរាល់ឆ្នាំ៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត រៀបចំកម្មវិធីអបអរសាទរ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗរបស់អតិថិជនដែលបានប្រើប្រាស់ “គណនីក្មេងឆ្លាត”
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 06/12/2024
នេះគឺជាឆ្នាំទី៤ ដែលអម្រឹតបានបង្កើត “គណនីក្មេងឆ្លាត” ជាមួយនឹងគោលបំណងចូលរួមបំពេញក្តីស្រមៃរបស់អតិថិជនដែលជាមាតាបិតាក្នុងការរៀបចំគម្រោងអនាគតការសិក្សារបស់កូនៗនៅថ្នាក់មហាវិទ្យាល័យរយៈពេល៤ឆ្នាំ
ប្រតិភូរដ្ឋាភិបាល និងពាណិជ្ជករឡាវ មកទស្សនកិច្ចសិក្សាស្វែងយល់ប្រព័ន្ធសុខាភិបាលឌីជីថលនៅកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/12/2024
បច្ចេកវិទ្យាសុខាភិបាលឌីជីថល មានគុណប្រយោជន៍ខ្ពស់ បង្កើតភាពងាយស្រួលដល់គ្រូពេទ្យ និងអ្នកជំងឺ ដែលអាចចងក្រងឯកសារ និងប្រវត្ដិរបស់អ្នកជំងឺដោយប្រព័ន្ធឌីជីថល
ស្វែងយល់ពីការយកកម្រៃសេវាលើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា(CamDX)
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/12/2024
ប្រព័ន្ធឌីជីថលរបស់វិស័យឯកជនតាមថ្នាល CamDX សំដៅធ្វើឲ្យប្រសើរនូវការផ្តល់សេវាសាធារណៈរបស់រដ្ឋ និងបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការអាជីវកម្មរបស់វិស័យឯកជន តាមទម្រង់ឌីជីថល ស្របតាមមុំទី ៥ នៃយុទ្ធសាស្ត្របញ្ជកោណ-ដំណាក់ទី ១ របស់រាជរដ្ឋាភិបាល