ទីផ្សារការិយាល័យជួលនឹងកើនឡើងវិញក្រោយរដ្ឋាភិបាលបើកសេដ្ឋកិច្ច

ភ្នំពេញ ៖ ផ្អែកតាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុនជំនាញភ្នាក់ងារអចលនទ្រព្យ CBRE Cambodia បានបញ្ជាក់ឲ្យដឹងថា នៅត្រឹមចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ទីផ្សារ និងការផ្គត់ផ្គង់អគារការិយាល័យជួលនៅកម្ពុជា នឹងមានការកើនឡើង ខណៈដែលតម្រូវការជួលអាចនឹងមានកំណើន បន្ទាប់ពីរាជរដ្ឋាភិបាលបើកសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ។

តាមរយៈរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ក្នុងត្រីមាសទី3 ឆ្នាំ2021 កន្លងទៅនេះ គម្រោងការិយាល័យចំនួន 7 ត្រូវបានបញ្ចប់ការសាងសង់ ដែលមានផ្ទៃក្រឡាសរុបចំនួន ៦១,៦៤២ ម៉ែត្រការ៉េ ហើយភាគច្រើនជាប្រភេទការិយាល័យកម្រិត B និង C។

ការផ្គត់ផ្គង់សរុបគិតត្រីមាសទី3 ឆ្នាំ 2021 មានចំនួន ៧៨៦ ៩៣១ ម៉ែត្រការ៉េ ដែលភាគច្រើនបានមកពីគម្រោងកាន់កាប់កម្មសិទ្ធិដោយម្ចាស់តែមួយ។ យ៉ាងណាក៏ដោយ អ្នកជំនាញនៅក្នុងវិស័យមួយនេះបានលើកឡើងថា ម្ចាស់អាគារជួលត្រូវតែបង្កើនការយកចិត្តទុកដាក់ក្នុងការជ្រើសរើស និងបត់បែនតាមកាលៈទេសៈ ខណៈតម្រូវការទីផ្សារមិនទាន់មានកំណើនខ្ពស់ ហើយការផ្គត់ផ្គង់កំពុងចាក់បញ្ចូលបន្ថែមមកលើទីផ្សាររួម។

លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន PREMIUM Group បានមានប្រសាសន៍ប្រាប់ AMS ថា តាមទិដ្ឋភាពជាក់ស្ដែងនោពេលបច្ចុប្បន្ននេះ តម្រូវការជួលការិយាល័យហាក់នៅមិនទាន់មានកំណើនឡើងវិញនោះទេ ខណៈដែលបណ្តាក្រុមហ៊ុន ក៏ដូចជាអ្នកវិនិយោគបរទេសនៅមិនទាន់ចូលមកកាន់កម្ពុជានៅឡើយ។ ប៉ុន្តែក្រោយពេលរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្ដើមអនុញ្ញាតបើកសេដ្ឋកិច្ចឡើងវិញ ពេលនោះជនបរទេស ក៏ដូចជាអ្នកវិនិយោគអន្តរជាតិអាចចូលមកវិញ នោះតម្រូវការទីផ្សារមួយនេះនឹងងើបឡើងវិញជាមិនខាន។

លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី បានបន្តថា ៖

«ពេលនេះយើងឃើញថា អគារការិយាល័យជាច្រើនកំពុងនៅទំនេរ ជាពិសេសអគារដែលទើបបញ្ចប់ការសាងសង់សម្រាប់ផ្គត់ផ្គង់វិស័យមួយនេះ ប៉ុន្តែអាចនៅដើមឆ្នាំ២០២២ វានឹងងើបឡើងវិញ ក្រោយសេដ្ឋកិច្ចត្រូវបានបើកឡើងវិញ ហើយវិស័យសំខាន់ៗមួយចំនួនចាប់ដំណើរការ»

គួរឲ្យដឹងដែរថា ក្រៅពីគម្រោងការិយាល័យកម្រិត A និងថ្នាក់ B នៅតំបន់ CBD ឬតំបន់ពាណិជ្ជកម្ម តម្លៃជួលការិយាល័យគ្រប់ប្រភេទត្រូវបានកែតម្រូវនៅត្រីមាសទី 3 ឆ្នាំ 2021។ គម្រោងការិយាល័យកម្រិត B នៅក្រៅតំបន់ពាណិជ្ជកម្ម បានធ្លាក់ចុះ ២,៨២ % និងកម្រិត C នៅក្រៅតំបន់ពាណិជ្ជកម្មបានធ្លាក់ចុះ ២,០២%។ 

យ៉ាងណាក៏ដោយ នៅត្រឹមចុងឆ្នាំ២០២១នេះ ទំហំផ្គត់ផ្គង់ការិយាល័យសរុបត្រូវបារំពឹងថានឹងកើនឡើងដល់ ៧៩០ ៨៩០  ម៉ែត្រការ៉េ កើនឡើង ហើយដល់ដំណាច់ឆ្នាំ២០២២ អាចនឹងកើនឡើងជាង ១ លានម៉ែត្រការ៉េ ខណៈការផ្គត់ផ្គង់នៅតែបន្តកើនឡើង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រាក់ចំណូលរបស់អ្នកបម្រើការងារតាមផ្ទះរួមចំណែកផ្នែកសេដ្ឋកិច្ចយ៉ាងសំខាន់ និងជួយកាត់បន្ថយភាពក្រីក្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ប្រាក់ចំណូលរបស់កម្មករការងារតាមផ្ទះ រួមចំណែកមួយផ្នែកធំដល់សេដ្ឋកិច្ចយ៉ាងសំខាន់ និង បានរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា

ផែនការមេដឹកនាំរុស្ស៊ីបំពេញទស្សនកិច្ចនៅវៀតណាមបង្កប្រតិកម្មពីប្រទេសជាដៃគូពាណិជ្ជកម្មធំៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

វៀតណាមបានធ្វើពហិកាមិនចូលរួមកិច្ចប្រជុំនៅស្វីស ប៉ុន្តែបញ្ជូនអនុរដ្ឋមន្ត្រីការបរទេសទៅចូលរួម BRICS នៅក្នុងប្រទេសរុស្ស៊ីទៅវិញកាលពីសប្តាហ៍មុននេះ

រដ្ឋមន្ត្រីកសិកម្ម ៖ ការចិញ្ចឹមត្រីតាមបច្ចេកទេសត្រឹមត្រូវធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា ការចិញ្ចឹមត្រីអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ អាចធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ក្រុមហ៊ុនលំដាប់ពិភពលោក BOSCH នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ក្រុមហ៊ុន BOSCH លំដាប់ពិភពលោកដែលមានបុគ្គលិកជិត ៤៣ ម៉ឺននាក់ នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា ។

៤០ឆ្នាំក្នុងនាមជារោងចក្រពិភពលោក តែមិនប្រាកដថាអាចបន្តភាពជោគជ័យក្នុងទីផ្សាររថយន្តអគ្គិសនីនោះឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/06/2024

រថយន្តអគ្គិសនីរបស់ចិន មិនប្រាកដថាអាថវាយឡុកទីផ្សារពិភពលោកបានជោគជ័យដូចជាទីផ្សារផលិតផល និងទំនិញរបស់ខ្លួនដែលធ្លាប់ធ្វើបានជាង៤០ឆ្នាំនោះឡើយ

ព្រែកជីកហ្វូណនតេជោ នឹងផ្លាស់ប្ដូរមុខមាត់ និងមានដង្ហើមសេដ្ឋកិច្ចដូចព្រែកជីក Rhine–Main–Danube នៅអាល្លឺម៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/06/2024

ព្រែកជីកហ្វូណនតេជោ នឹងផ្លាស់ប្ដូរមុខមាត់កម្ពុជាថ្មី និងមានដង្ហើមសេដ្ឋកិច្ចដូចព្រែកជីក Rhine–Main–Danube នៅប្រទេសអាល្លឺម៉ង់ ក្រោយពេលស្ថាបនារួច

វិស័យ SMEs ជាកម្លាំងជំរុញដ៏សំខាន់ក្នុងដំណើររបស់កម្ពុជាឆ្ពោះទៅការសម្រេចបានគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/06/2024

សហគ្រាសធុនមីក្រូ តូច និងមធ្យមគឺជាកម្លាំងជំរុញដ៏សំខាន់ក្នុងដំណើររបស់កម្ពុជាឆ្ពោះទៅការសម្រេចបានគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

ការជួបជុំធុរជនជិត ៥ពាន់នាក់មកពី ៥០ប្រទេសនៅសៀមរាប ផ្តល់ចំណូលដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/06/2024

ការជួបជុំធុរជនជិត ៥ ពាន់នាក់មកពី ៥០ប្រទេស ទីក្រុងសៀមរាប ខេត្តសៀមរាប ផ្តល់ចំណូលដល់វិស័យទេសចរណ៍ និង សេដ្ឋកិច្ចកម្ពុជា

សម្ដេចធិបតី ៖ យើងមិនអាចរស់ដោយពឹងគេរហូតទេ ត្រូវតែពង្រឹងខ្លួនឯងឱ្យដើរចេញពីប្រទេសអភិវឌ្ឍន៍តិច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/06/2024

សម្រាប់កម្ពុជា គឺកំពុងតែរំកឹលខ្លួនបន្តិចម្ដងៗចេញពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ

ប្រទេសសមាជិកអាស៊ានចំនួន ៦ មានកំណើនសេដ្ឋកិច្ចល្អប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/06/2024

យោងតាម​ការ​ព្យាករណ៍​របស់ Maybank Research Pte Ltd បានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសអាស៊ានទាំង ៦ រួមមាន៖ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន