សេវាធានារ៉ាប់រងឥណទានប្រៀបបានសំណាញ់សុវត្តិភាពហិរញ្ញវត្ថុដើម្បីធានាលទ្ធភាពទូទាត់ឥណទាន

ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជា បានសហការគ្នាលើកកម្ពស់ការយល់ដឹងពីតួនាទីរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រង ដើម្បីចែករំលែកនូវបទពិសោធន៍ ព្រមទាំងការងារជាក់ស្តែងទៅលើវិស័យធានារ៉ាប់រងនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

អនុប្រធានសមាគមធនាគារនៅកម្ពុជា លោក ប៊ុន យិន បានមានប្រសាសន៍ថា យុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ជាជ្រុងមួយនៃយុទ្ធសាស្រ្តជាតិ មានសកម្មភាពជាអាទិភាពចំនួន ២៣ចំណុច (ពីសកម្មភាពទី១៩ដល់៤១) ក្នុងការបង្កើនការយល់ដឹងជាសាធារណៈទៅលើសេវាធានារ៉ាប់រង និងការការពារអតិថិជន។ បន្ថែមលើនេះ វាក៏ស្របតាមប្រកាស និងក្របខណ្ឌបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការធ្វើអាជីវកម្មប៊េងកាសួរេនដែលបានចេញផ្សាយកាលពីថ្ងៃទី៣០ខែមីនាឆ្នាំ២០២១កន្លងទៅនេះផងដែរ។

លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានមានប្រសាសន៍ថា ផ្អែកតាមបទពិសោធន៍ក្នុងវិស័យមីក្រូហិរញ្ញវត្ថុកន្លងមក មូលហេតុចម្បងៗដែលធ្វើឲ្យអតិថិជនជួបប្រទះការក្ស័យធន និងវិបត្តិហិរញ្ញវត្ថុ គឺបណ្តាលមកពីបញ្ហាសុខភាព គ្រោះធម្មជាតិ ព្រមទាំងគ្រោះថ្នាក់ចៃដន្យផ្សេងៗ។

លោកបន្តថា ៖

«សមាគមមីក្រូហិរញ្ញវត្ថុជឿជាក់ថា បញ្ហាប្រឈមទាំងនេះ អាចនឹងត្រូវកាត់បន្ថយបានក្នុងកម្រិតអប្បបរមា ប្រសិនបើអតិថិជន ពិសេសអ្នកមានចំណូលទាប និងមធ្យម ប្រើប្រាស់សេវាធានារ៉ាប់រងសម្រាប់ការពារហានិភ័យទាំងនោះ»

លោក គា បូរាណ ក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋតាមជនបទឲ្យមានការយល់ដឹងអំពីសារៈសំខាន់នៃការការពារ និងសេវាធានារ៉ាប់រង ពីព្រោះវាពិតជានឹងចូលរួមចំណែកក្នុងការបង្កើតឲ្យមានសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុក្នុងសង្គម ក្នុងការកាត់បន្ថយហានិភ័យកម្រិតបុគ្គល និងក្រុមគ្រួសារ។

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗរមែងប្រឈមនូវហានិភ័យផ្សេងៗដែលជាព្រឹត្តិការណ៍ ឬគ្រោះអកុសលកើតឡើងដោយចៃដន្យ បង្កឲ្យមានការលំបាកផ្នែកហិរញ្ញវត្ថុ ប៉ុន្តែហានិភ័យទាំងនោះអាចគ្រប់គ្រងបានតាមរយៈការផ្ទេរទៅក្រុមហ៊ុនធានារ៉ាប់រង។

លោកបន្ថែមថា ៖

«ដូច្នេះ បុគ្គលគ្រប់រូបគួរស្វែងយល់ឲ្យច្បាស់អំពីហានិភ័យដែលខ្លួនប្រឈម ហើយទិញធានារ៉ាប់រងដែលមានវិសាលភាពសមស្របសម្រាប់ការពារហានិភ័យទាំងនោះ ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុរបស់ខ្លួននៅពេលមានហានិភ័យកើតឡើង»

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ផងដែរថា សេវាធានារ៉ាប់រងឥណទានបានផ្តល់នូវសំណាញ់ សុវត្តិភាពហិរញ្ញវត្ថុ ដែលនឹងធានាពីលទ្ធភាពទូទាត់សងបំណុល នៅពេលអតិថិជនជួបប្រទះបញ្ហាអាជីវកម្ម ឬបញ្ហាសុខភាពដែលប៉ះពាល់ដល់ប្រភពចំណូលក្នុងការទូទាត់សងឥណទានរបស់ខ្លួន ដើម្បីជៀសវាងការលក់ទ្រព្យធានាដើម្បីទូទាត់បំណុលរបស់អតិថិជន។

ឯកឧត្តមបានបន្តថា ៖

«ដើម្បីជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុកម្ពុជា យុទ្ធសាស្រ្តជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ត្រូវបានរាជរដ្ឋាភិបាលអនុម័ត ដោយកំណត់នូវផែនការសកម្មភាពចំនួន ១១៥ ហើយក្នុងនោះ មានផែនការសកម្មភាពចំនួន ២៣ ដែលត្រូវបានកំណត់ដើម្បីគាំទ្រដល់វិស័យធានារ៉ាប់រងនៅកម្ពុជា តាមរយៈសកម្មភាពអាទិភាពចំនួន០៤ រួមមាន៖១)-ការបង្កើនការយល់ដឹងពីការធានារ៉ាប់រងជាសាធារណៈនិងកិច្ចគាំពារអតិថិជន ទី២)-ការបង្កើនលទ្ធភាពទទួលបានសេវាធានារ៉ាប់រងនិងបង្កើនបណ្តាញចែកចាយផលិតផលធានារ៉ាប់រង ទី៣)-ការបង្កើតប្រភេទផលិតផលធានារ៉ាប់រងនិងការធានារ៉ាប់រងកាតព្វកិច្ច និង ទី៤)- ការលើកទឹកចិត្តផ្នែកពន្ធដារដើម្បីជំរុញលទ្ធភាពទទួលបានសេវាធានារ៉ាប់រង»

គិតត្រឹមខែកញ្ញាឆ្នាំ ២០២១ ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឲ្យធនាគារចំនួន ២២ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ០១ ផ្តល់សេវាប៊េងកាសួរេនតាមរយៈ ម៉ូលឌែលភ្នាក់ងារ។ ការអនុញ្ញាតឲ្យ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុប្រកបអាជីវកម្មប៊េងកាសួរេន បានបង្កើនភាពងាយស្រួលដល់សាធារណជនក្នុងការទទួលបានសេវាធានារ៉ាប់រង ដូចជា សេវាធានារ៉ាប់រងសុខភាព សេវាធានារ៉ាប់រងអាយុជីវីត និង សេវាធានារ៉ាបរងខ្នាតតូចដទៃទៀត តាមរយៈបណ្តាញចែកចាយនៅតាមសាខារបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលមាននៅគ្រប់ទីតំបន់ក្នុងប្រទេសកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Window to the World ផ្តល់ឱកាសដល់សិស្សនៅតំបន់ដាច់ស្រយាលក្នុងខេត្តតាកែវចំនួន២០នាក់ មកទស្សនកិច្ចសិក្សាអប់រំនៅរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/06/2024

Window to the World ផ្តល់ឱកាសដល់សិស្សនៅតំបន់ដាច់ស្រយាលក្នុងខេត្តតាកែវចំនួន២០នាក់ មកទស្សនកិច្ចសិក្សាអប់រំនៅរាជធានីភ្នំពេញ

អាជីវកម្មកែច្នៃភេសជ្ជៈទឹកអំពិលទុំផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កំពុងមានតម្រូវការខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 13/06/2024

សហគ្រាសទឹកអំពិលទុំស្នាដៃអ្នកម្តាយ TAPT ជាសហគ្រាសដែលកំពុងផលិតភេសជ្ជៈទឹកអំពិលទុំមានរសជាតិឆ្ងាញ់ និងកំពុងមានតម្រូវការទីផ្សារខ្ពស់

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/06/2024

ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ នេះ នៅតែត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន “ចីរភាព” និង “ហានិភ័យកម្រិតទាប” ដដែល

ការជួបជុំធុរជនជិត ៥ពាន់នាក់មកពី ៥០ប្រទេសនៅសៀមរាប ផ្តល់ចំណូលដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/06/2024

ការជួបជុំធុរជនជិត ៥ ពាន់នាក់មកពី ៥០ប្រទេស ទីក្រុងសៀមរាប ខេត្តសៀមរាប ផ្តល់ចំណូលដល់វិស័យទេសចរណ៍ និង សេដ្ឋកិច្ចកម្ពុជា

សម្ដេចធិបតី ៖ យើងមិនអាចរស់ដោយពឹងគេរហូតទេ ត្រូវតែពង្រឹងខ្លួនឯងឱ្យដើរចេញពីប្រទេសអភិវឌ្ឍន៍តិច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/06/2024

សម្រាប់កម្ពុជា គឺកំពុងតែរំកឹលខ្លួនបន្តិចម្ដងៗចេញពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ

មធ្យោបាយ​ធ្វើដំណើរ​ទៅកាន់បណ្ដាខេត្ត​ជាប់​សមុទ្រ​នឹង​កាន់តែសំបូរបែប​នាពេលឆាប់ៗនេះ ខណៈ​សក្ដានុពល​វិនិយោគ​ក៏​កាន់​តែ​ទាក់​ទាញ​​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/06/2024

តំបន់​សមុទ្រ​កាន់តែបង្ហាញពីសក្ដានុពល​ទាក់ទាញខ្លាំង ក្រោយសមិទ្ធផល​ និងគម្រោង​វិនិយោគ​របស់រដ្ឋ​ និងឯកជន​បានបង្ហាញ​ខ្លួន​ជា​បន្តបន្ទាប់

ប្រទេសសមាជិកអាស៊ានចំនួន ៦ មានកំណើនសេដ្ឋកិច្ចល្អប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/06/2024

យោងតាម​ការ​ព្យាករណ៍​របស់ Maybank Research Pte Ltd បានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសអាស៊ានទាំង ៦ រួមមាន៖ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន

ម៉ាឡេស៊ី ចំណាយលុយពង្រឹងវិស័យយោធាជើងទឹកតាមរយៈកុងត្រាសាងសង់នាវាចម្បាំងធុនធ្ងន់ថ្មីចំនួន៣គ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/06/2024

STM នឹងចាប់ផ្តើមសាងសង់នាវាចម្បាំងទាំង៣គ្រឿងនៅក្នុងឆ្នាំ២០២៤នេះហើយនឹងបញ្ចប់ការងារព្រមទាំងប្រគល់នាវាទៅឱ្យម៉ាឡេស៊ីក្នុងរយៈពេល៣ឆ្នាំកន្លះខាងមុខ

តំណាងធនាគារ មីក្រូហិរញ្ញវត្ថុ និងម្ចាស់អាជីវកម្មធុន មីក្រូ តូច និងមធ្យម ប្រមាណ ៣០០ នឹងមានវត្តមានក្នុងពិធីសម្ពោធកម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី២»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/06/2024

តំណាងធនាគារ មីក្រូហិរញ្ញវត្ថុ និងម្ចាស់អាជីវកម្មធុន មីក្រូ តូច និងមធ្យម ប្រមាណ ៣០០នាក់ នឹងមានវត្តមានក្នុងពិធីសម្ពោធកម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី២»

កម្ពុជា-សហភាពអឺរ៉ុប ឯកភាពក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2024

កម្ពុជាបានយកចិត្តទុកដាក់ជាខ្លាំង ចំពោះការលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ ជាមួយសហភាពអឺរ៉ុប និងអរគុណសហភាពអឺរ៉ុបដែលបានជួយកម្ពុជាក្នុងការស្ដារប្រទេសជាតិឡើងវិញក្រោយវិបត្តិផ្សេងៗ ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ធនធានមនុស្ស និងការបោសសម្អាតមីនជាដើម...