អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានអ្នកគាំទ្ររបស់គាត់ទទួលស្គាល់ថា ជាមនុស្សដែលមានភាពអង់អាចមិនសូវចុះចាញ់ទៅនឹងអ្នកណាឡើយ សូម្បីតែគ្រាដែលគាត់កំពុងបំពេញការងារជាប្រធានាធិបតី ក៏បុរសរូបនេះបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះត្រឹមតែជាអ្នកពាណិជ្ជករម្នាក់គាត់បែរជាអាចក្លាយទៅជាអ្នកនយោបាយ និងដឹកនាំប្រទេសអាមេរិកបាន ហើយថែមទាំងជាប់ឈ្មោះជាប្រធានាធិបតីអាមេរិកដំបូងគេដែលបានជួបផ្ទាល់ជាមួយនឹងមេដឹកនាំកូរ៉េខាងជើងដល់ទៅ២ដងក្នុងប្រវត្តិសាស្ត្រផងដែរ។
កាលពី៩ខែមុនក្នុងពេលដែលអតីតប្រធានាធិបតីរូបនេះត្រៀមខ្លួនចាកចេញពីតំណែង បុរសរូបនេះបែរជាបានជួបនូវរឿងរ៉ាវខកចិត្តផ្ទួនៗគ្នាក្រៅតែពីបរាជ័យចាញ់ឆ្នោតទៅលើលោក Joe Biden ហើយនោះ លោកក៏ត្រូវបានបណ្តាញសង្គមយក្សដូចជា Twitter និង Facebook លុបគណនីរបស់លោកចោលទាំងដែលមានអ្នកគាំទ្ររាប់លាននាក់។
ដោយឡែកនៅចុងសប្តាហ៍នេះ លោក Trump បានប្តូរពីកំហឹង និងការអាក់អន់ចិត្តរបស់លោកដែលធ្លាប់កាលពីមុននោះ មកបញ្ចេញតាមរយៈការបង្កើតបណ្តាញសង្គមដ៏ធំមួយដោយខ្លួនឯង ហើយបានដាក់ឈ្មោះថា TRUTH
Social ដែលវាក៏ជាអាជីវកម្មថ្មីដើម្បីធ្វើការសងសឹកទៅនឹងបណ្តាញសង្គមយក្ស Twitter ផង និង Facebook ផង ព្រមទាំងប្រជែងទីផ្សារអាជីវកម្មថ្មីៗ (Start-Up) ជាមួយនឹងប្លុកអាជីវកម្មកើតថ្មីដ៏ល្បីបំផុតនៅលើពិភពលោក (Silicon Valley)ផងដែរ ។
TRUTH Social នឹងត្រូវដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗនេះនៅក្រោយពេលដែលក្រុមហ៊ុនថ្មីរបស់លោក Trump ខាងផ្នែកសារព័ត៌មាន Trump Media and Technology Group (TMTG) ដែលមានរូបលោកផ្ទាល់ជាប្រធាន សម្រេចបានចាប់ដៃគូសហការគ្នាជាមួយនឹងក្រុមហ៊ុន Digital World Acquisiton Corp., ។
សូមបញ្ជាក់ថា លោក Trump មានវ័យបច្ចុប្បន្ន ៧៥ឆ្នាំទៅហើយ ប៉ុន្តែបុរសជនជាតិអាមេរិកដែលមានទ្រព្យសម្បត្តិសរុប ២ ៥០០លានដុល្លាររូបនេះ មិនមានភាពនឿយណាយទៅនឹងការធ្វើអាជីវកម្មថ្មីៗនោះឡើយ ទោះបីជាអាជីវកម្មជាច្រើនរបស់ខ្លួនកំពុងមានដំណើរការយ៉ាងសកម្មនៅក្នុងទីផ្សារក៏ដោយ ជាពិសេស អាជីវកម្មខាងផ្នែកអចលនទ្រព្យដែលជាប្រភពចំណូលយ៉ាងច្រើនសម្រាប់រូបលោក។
គួរឲ្យដឹងដែរថា TRUTH Social បច្ចុប្បន្នអាចធ្វើការបញ្ជាទិញបានជាមុនបាននៅលើ Apple App Store ហើយគ្រោងនឹងចាប់ផ្តើមដំណើរការនៅក្នងខែវិច្ឆិកាខាងមុខនេះ ហើយក៏គ្រោងនឹងដាក់ឲ្យប្រើប្រាស់នៅទូទាំងប្រទេសដោយសេរីនៅក្នុងត្រីមាសដំបូងឆ្នាំ២០២២ខាងមុខនេះផងដែរ៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនធំបង្អស់ និងគំរូក្នុងស្រុក បានឈ្នះពានមាសនៃពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 14/12/2024
ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនធំបង្អស់ និង គំរូក្នុងស្រុក បានឈ្នះពានមាសនៃពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងឧស្សាហកម្ម ។
ទ័ពអាកាសចិនប្រើប្រាស់វិធីសាស្ត្រហ្វឹកហាត់បែបបុរាណអាយុកាលជាង១ពាន់ឆ្នាំសម្រាប់ពីឡុតត្រៀមប្រយុទ្ធសង្គ្រាមទំនើបៗ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/12/2024
Qigong គឺជាយុទ្ធគុណចិនដែលមានអាយុកាលជាង១,០០០ឆ្នាំមកហើយ ដោយការហ្វឹកហាត់នេះអាចជួយបង្កើនថាមពលស្នូលរបស់រាង្គកាយ ជាពិសេសការវិវឌ្ឍទៅនៃសាច់ដុំ