ចិននៅតែឈរលំដាប់លេខ១ ក្នុងការបណ្តាក់ទុនវិនិយោគ

ភ្នំពេញ ៖ ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា ស្ថានភាព​បំណុល​សាធារណៈ​របស់​ប្រទេស​កម្ពុជា​ មាន​ហានិភ័យ​ទាប និងមិនមានភាពប្រឈមនោះទេ ខណៈដែលប្រទេសដែលបានផ្តល់កម្ចី ក៏ដូចជាការទម្លាក់ទុនវិនិយោគនៅកម្ពុជា នៅតែជាប្រទេសមហាមិត្តដែកថែមចិនដដែល។

គិតត្រឹមឆមាសទី ១ ឆ្នាំ២០២១កកន្លងទៅនេះ រាជរដ្ឋាភិបាលមានបំណុលសាធារណៈសរុបចំនួន ៩ ១៨៨,៩ ពាន់លានដុល្លាររួមទាំងបំណុលដែលគ្រប់គ្រងដោយចិនចំនួន ៤៣.៧៨ ភាគរយជប៉ុន ៨.៩១ ភាគរយកូរ៉េខាងត្បូង ៥.០៤ ភាគរយបំណុលទ្វេភាគីជាមួយប្រទេសដទៃទៀត ដៃគូអភិវឌ្ឍន៍មានចំនួន ៥.៣៨ ភាគរយ និងបំណុលដោះដូរចរចា ៦.៧៥ ភាគរយ។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ ចិនឈរនៅលំដាប់លេខ១ ដែលបានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ ដោយមានទំហំទឹកប្រាក់វិនិយោគជាង ២ពាន់លានដុល្លារ ខណៈដែលកាលពីឆ្នាំ២០២០ ចិនឈរនៅលំដាប់ទី៣ និងឆ្នាំ២០១៩ ឈរនៅលំដាប់ទី២។ អ្វីដែលគួរឲ្យគត់សម្កាល់ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១ ក្នុងចំណោមប្រទេសចំនួន១០ ដែលបានមកវិនិយោគនៅកម្ពុជា ប្រទេសចិនបានឈរនៅលំដាប់ទី១ ដោយមានទំហំទឹកប្រាក់សរុបប្រមាណ ២,២ពាន់លានដុល្លារ មានចំណែក ៦៥.៨៩% នៃការវិនិយោគសរុប។ បន្ទាប់មកមានប្រទេស កូរ៉េ ជប៉ុន ថៃ សិង្ហបុរី និងប្រទេសជាដៃគូអភិវឌ្ឍន៍មួយចំនួនទៀត។

តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា នាពេលខាងមុខនេះ ដោយសារចិនជាដៃគូគ្រប់ជ្រុងជ្រោយរបស់កម្ពុជា ដូច្នេះ សន្ទុះនៃការវិនិយោគរបស់ចិននៅកម្ពុជាគឺនៅតែមានអត្រាខ្ពស់ ដែលធ្វើឱ្យចិននៅតែឈានមុខគេលើការវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមហាអំណាចសេដ្ឋកិច្ចចិន ក៏បានបង្ហាញពីគោលបំណងជំរុញ និងបង្កើនការវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត។ ដោយឡែកប្រទេសជប៉ុន ដែលកំពុងឈនៅលេខរៀងបន្ទាប់ពីចិន ក៏កំពុងតែដើរតួនាទីយ៉ាងសកម្មនៅក្នុងការបោះទុនវិនិយោគនៅកម្ពុជាទៅលើវិស័យអាទិភាពមួយចំនួន ជាពិសេស លើវិស័យឧស្សាហកម្មធុនមធ្យម។

គួរបញ្ជាក់ថា កន្លងមកវិនិយោគិនចិន ច្រើនមកវិនិយោគ លើវិស័យសំណង់ ឧស្សាហកម្មកាត់ដេរ សំលៀកបំពាក់ ស្បែកជើង និងកាបូប សម្ភារធ្វើដំណើរសម្រាប់នាំចេញទៅអឺរ៉ុប,សហរដ្ឋអាមេរិក និងមួយចំណែកទៀតលើវិស័យកសិកម្ម។ ប៉ុន្តែនិន្នាការថ្មីៗនេះ ចិនហាក់ចង់ងាកចេញពីវិស័យកាត់ដេរ ដោយបង្វែរលើការវិនិយោគច្រើនជាឧស្សាហកម្មធុនមធ្យម ដូចជាការផលិតគ្រឿងចក្រ សំបកកង់ឡាន ក្រដាស និងកសិកម្មជាដើម។

សូមបញ្ជាក់ផងដែរថា រយៈពេល៩ខែ ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័ត គម្រោងវិនិយោគសរុបចំនួន ១៣៤គម្រោង សរុបទុនវិនិយោគជាង ៣ ៣៥៨ លានដុល្លារ ថយចុះ ៥៤គម្រោង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ មាន១៨៨គម្រោងទុនវិនិយោគ ៦ ៤៤២លានដុល្លារ។ សម្រាប់វិស័យដែលវិនិយោគនៅរយៈពេល៩ខែ ឆ្នាំនេះ រួមមាន ៖ កសិកម្ម និងកសិឧស្សាហកម្ម មានចំនួន១២គម្រោង ឧស្សាហកម្ម មានចំនួន១១១គម្រោង ទេសចរណ៍មានចំនួន២គម្រោង និងហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានចំនួន៩គម្រោង។ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចចំនួន ៤,៨ ភាគរយសម្រាប់ឆ្នាំ២០២២ ដែលកើនឡើងពីការព្យាករណ៍កំណើន ២,៤ ភាគរយនៅឆ្នាំ២០២១នេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ វីង បើកសម្ពោធសាខាថ្មីក្នុងក្រុងកំពង់ឆ្នាំង

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/06/2024

សេវាធនាគារដ៏សម្បូរបែបរបស់ធនាគារ វីង ឥឡូវនេះបានពង្រីកទៅដល់ក្រុងកំពង់ឆ្នាំងហើយ ដើម្បីជួយសម្រួលប្រជាជនក្នុងខេត្តនេះជាមួយនឹងតម្រូវការសេវាហិរញ្ញវត្ថុប្រចាំថ្ងៃកាន់តែប្រសើរ

៤០ឆ្នាំក្នុងនាមជារោងចក្រពិភពលោក តែមិនប្រាកដថាអាចបន្តភាពជោគជ័យក្នុងទីផ្សាររថយន្តអគ្គិសនីនោះឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/06/2024

រថយន្តអគ្គិសនីរបស់ចិន មិនប្រាកដថាអាថវាយឡុកទីផ្សារពិភពលោកបានជោគជ័យដូចជាទីផ្សារផលិតផល និងទំនិញរបស់ខ្លួនដែលធ្លាប់ធ្វើបានជាង៤០ឆ្នាំនោះឡើយ

ព្រែកជីកហ្វូណនតេជោ នឹងផ្លាស់ប្ដូរមុខមាត់ និងមានដង្ហើមសេដ្ឋកិច្ចដូចព្រែកជីក Rhine–Main–Danube នៅអាល្លឺម៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/06/2024

ព្រែកជីកហ្វូណនតេជោ នឹងផ្លាស់ប្ដូរមុខមាត់កម្ពុជាថ្មី និងមានដង្ហើមសេដ្ឋកិច្ចដូចព្រែកជីក Rhine–Main–Danube នៅប្រទេសអាល្លឺម៉ង់ ក្រោយពេលស្ថាបនារួច

ពូជកូនឈើហូបផ្លែកាន់តែមានតម្រូវការទីផ្សារនារដូវវស្សា

ជំនួញ, ព្រឹត្តិការណ៍

• 14/06/2024

សម្រាប់រដូវវស្សាដែលមានភ្លៀងធ្លាក់ច្រើន និងមានប្រភពទឹកគ្រប់គ្រាន់ ជាអំណោយផលមួយសម្រាប់បងប្អូនប្រជាកសិករ ក៏ដូចជាអ្នកដែលចូលចិត្តដាំដំណាំ និងដើមឈើហូបផ្លែ

អ្នកជំនាញលើកទឹកចិត្តឱ្យគ្រឹះស្ថានផ្ដល់កម្ចី និងអតិថិជនបើកចិត្តជជែកគ្នា ដើម្បីចៀសវាងកើតមានបញ្ហាណាមួយ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/06/2024

បញ្ហាមួយអាចកើតឡើង ប្រសិនបើអតិថិជនមិនមានលទ្ធភាពសង ទៅកាន់គ្រឹះស្ថានផ្ដល់កម្ចីតាមកិច្ចសន្យា ហើយភាគីទាំងពីរមិនបានជជែកគ្នាដើម្បីរកដំណោះស្រាយ។

សកម្មភាពសាងសង់ផ្ទះរបស់ប្រជាពលរដ្ឋតាមបណ្ដាខេត្ត​ធ្លាក់ចុះ​ជាង​ឆ្នាំមុន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/06/2024

ប្រជាពលរដ្ឋ​ដែលសាងសង់ផ្ទះថ្មី​នៅក្នុង​ឆ្នាំ ២០២៤​នេះឃើញថា​មាន​ចំនួន​តិចជាង​ឆ្នាំ ២០២៣​ ដែលធ្វើឱ្យការលក់​គ្រឿងសំណង់​និងចំណូល​អ្នក​សាងសង់​ថយចុះ

តម្លៃប្រេងបន្តឡើងថ្លៃ ខណៈដែលការផ្គត់ផ្គង់អាចនឹងត្រូវបានរឹតបន្តឹងរហូតដល់ត្រីមាសទី៣ឆ្នាំនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/06/2024

តម្លៃប្រេងម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៧៧ ភាគរយ ឬ ៧៨,៥០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងម៉ាក Brent ឡើងថ្លៃ ០,៨៣ ភាគរយ ឬ ៨២,៦០ ដុល្លារក្នុងមួយបារ៉ែល

វិស័យ SMEs ជាកម្លាំងជំរុញដ៏សំខាន់ក្នុងដំណើររបស់កម្ពុជាឆ្ពោះទៅការសម្រេចបានគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/06/2024

សហគ្រាសធុនមីក្រូ តូច និងមធ្យមគឺជាកម្លាំងជំរុញដ៏សំខាន់ក្នុងដំណើររបស់កម្ពុជាឆ្ពោះទៅការសម្រេចបានគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

ស្វែងយល់ពីសារៈសំខាន់នៃចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/06/2024

ភ្នំពេញ ៖ ចំណេះដឹងហិរញ្ញវត្ថុគឺជាបំណិនជីវិតមួយ ដែលបុគ្គលគ្រប់រូបត្រូវការសម្រាប់ការរស់នៅប្រចាំថ្ងៃ ព្រោះវាជួយឱ្យបុគ្គលនីមួយៗគ្រប់គ្រងលុយកាក់បានល្អប្រសើរជាងមុន ជួយឱ្យសម្រេចចិត្តផ្នែកហិរញ្ញវត្ថុបានត្រឹមត្រូវ ...

Window to the World ផ្តល់ឱកាសដល់សិស្សនៅតំបន់ដាច់ស្រយាលក្នុងខេត្តតាកែវចំនួន២០នាក់ មកទស្សនកិច្ចសិក្សាអប់រំនៅរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/06/2024

Window to the World ផ្តល់ឱកាសដល់សិស្សនៅតំបន់ដាច់ស្រយាលក្នុងខេត្តតាកែវចំនួន២០នាក់ មកទស្សនកិច្ចសិក្សាអប់រំនៅរាជធានីភ្នំពេញ