បរទេស ៖ អុីស្រាអ៊ែលត្រូវបានចាត់ទុកថាជាប្រទេសដែលមានបច្ចេកវិទ្យាដ៏ខ្លាំងក្លាមួយក្នុងតំបន់ទាំងនៅក្នុងវិស័យកសិកម្មរហូតទៅដល់សព្វាវុធបើទោះជាខ្លួនជាប្រទេសមានប្រវត្តិធ្លាប់ត្រូវបានសត្រូវឡោមព័ទ្ធជុំវិញក្តី។
រហូតមកដល់បច្ចុប្បន្ននេះ ការអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់ប្រើប្រាស់នៅក្នុងវិស័យកសិកម្មរបស់អុីស្រាអ៊ែលគឺមានភាពកាន់តែទំនើបអស្ចារ្យឡើង ដោយស្ទើរតែមិនសូវប្រើប្រាស់កម្លាំងមនុស្សឡើយ ហើយខាងក្រោមនេះគឺជាបច្ចេកវិទ្យាកំពូលទាំង៤ដែលកំពុងប្រើប្រាស់ជាជំនួយនៅក្នុងវិស័យកសិកម្មរបស់អុីស្រាអ៊ែល និងកំពុងត្រូវបានគេទទួលស្គាល់ពីបណ្តាប្រទេសទាំងឡាយលើសកលលោកផងដែរ។
ដ្រូនសម្រាប់ឃ្វាលគោ Joe ៖ Joe ត្រូវបានគេដាក់ឈ្មោះជាដ្រូនប្រភេទម្យ៉ាង ដែលអុីស្រាអ៊ែលប្រើប្រាស់សម្រាប់ការងារឃ្វាលហ្វូងគោ។សមត្ថភាពពិសេសរបស់ Joe មិនត្រឹមតែអាចជួយស្វែងរកទីតាំងមានចំណីរបស់សត្វគោប៉ុណ្ណោះទេ វាថែមទាំងអាចជួយដល់ស្វែងរកប្រភពទឹក និងជួយឲ្យហ្វូងគោស្ថិតនៅផ្តុំគ្នាមិនបែកហ្វូងទៀតផង។ លើសពីនេះ Joe ម្នាក់ឯងអាចធ្វើការឃ្វាលគោដល់ទៅជាង ១០០០ក្បាលដោយមិនចាំបាច់មានវត្តមានរបស់មនុស្សមកជួយនោះឡើយ។
ឧបករណ៍ធារាសាស្ត្រ CropX ៖ ជាឧបករណ៍ខ្នាតតូចអាចចល័តតាមខ្លួនបានយ៉ាងងាយស្រួល ហើយវាមានសមត្ថភាពពិសេសជាច្រើនក្នុងការគ្រប់គ្រងធារាសាស្ត្រ និងដីកសិកម្ម។ CropX សម្រាប់ចាក់ដោតនៅក្នុងដី ហើយអាចតភ្ជាប់ទៅផ្កាយរណបដើម្បីពិនិត្យអាកាសធាតុ ពិនិត្យជាតិសំណើម និងកម្រិតដីបានយ៉ាងល្អ ហើយអ្នកជំនាញជឿជាក់ថា CropX បានជួយកាត់បន្ថយការប្រើប្រាស់ទឹកដល់ទៅ៤០ភាគរយ និងជីប្រមាណជា២០ភាគរយផងដែរ។
សួនដំណាំសិប្បនិម្មិត Vertical Field ៖ គឺជាបច្ចេកវិទ្យាដាំដំណាំនៅតាមទីក្រុង និងទីប្រជុំជនដែលមិនមានដីគ្រប់គ្រាន់សម្រាប់ធ្វើកសិកម្ម។ ក្រៅតែពីបច្ចេកវិទ្យាចុងក្រោយសម្រាប់ធ្វើការដាំដំណាំហើយនោះ Vertical Field គឺអាចថែមទាំងប្រើប្រាស់ពន្លឺព្រះអាទិត្យសិប្បនិម្មិតនិងបច្ចេកវិទ្យា sensor មកជួយឲ្យដំណាំកាន់តែមានការលូតលាស់ល្អថែមទៀតផងពីមួយឆ្នាំទៅមួយឆ្នាំដោយមិនមានការប្រើប្រាស់សារធាតុគីមីឡើយ។
ដ្រូនសម្រាប់បេះផ្លែឈើ Tevel ៖ Tevel ត្រូវបានដាក់ឲ្យប្រើប្រាស់ជាក្រុម និងអាចជំនួសការងារបេះផ្លែឈើដោយមនុស្សបានទាំងស្រុងពីព្រោះថា Tevel បានបង្កើតឡើងជាមួយនឹងដៃរ៉ូបូតដ៏អស្ចារ្យមួយដែលមានសមត្ថភាពយ៉ាងជំនាញក្នងការកាច់យកផ្លែឈើចេញពីមែក និងទំលាក់វាទៅចំនឹងធុងសម្រាប់ប្រមូលផល ជាពិសេសវាអាចធ្វើការងារបាន២៤ម៉ោងលើ២៤ម៉ោង៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧ប៉ង់តាហ្គោន ផ្តល់កុងត្រាតម្លៃ២៥០លានដុល្លារឲ្យទៅ Anduril ទិញប្រព័ន្ធស្ទាក់ចាប់ដ្រូនរាប់រយគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/10/2024
Roadrunner ជាប្រព័ន្ធអាវុធអាចបំផ្ទុះបំផ្លាញដ្រូនគ្រប់ប្រភេទមានប្រសិទ្ធភាពខ្ពស់និងបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ Anduril ដែលទើបតែបានដាក់បង្ហាញខ្លួនជាផ្លុវការកាលពីខែធ្នូឆ្នាំទៅប៉ុណ្ណោះ