សេដ្ឋកិច្ច ៖ ផលិតផលក្នុងស្រុករបស់កម្ពុជារាប់ចាប់តាំងពីស្រូវម្រេច ផលិតផលចម្លាក់ សូត្រ រហូតទៅដល់ដំណាំកៅស៊ូ និងសម្លៀកបំពាក់ បើទោះបីជាត្រូវបាននាំចេញជាច្រើនរយលានដុល្លារជារៀងរាល់ឆ្នាំ ប៉ុន្តែផលិតផលមួយចំនួនទៀតហាក់ដូចជាមិនទាន់មានទីផ្សារទូលាយនៅឡើយ ហើយកំពុងរង់ចាំឱកាសល្អណាមួយដើម្បីពង្រីកផលិតកម្ម និងម៉ាកយីហោរបស់ខ្លួនទៅកាន់ទីផ្សារដ៏ធំនៅក្រៅប្រទេស។
នៅក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ បច្ចេកវិទ្យាគឺជាកូនសោរដ៏សំខាន់ដើម្បីបើកទ្វារទីផ្សារដ៏មានប្រសិទ្ធភាពបំផុត ប៉ុន្តែក៏ទាមទារឲ្យគ្រប់គ្នាមានជំនាញដ៏ប្រាកដ និងត្រឹមត្រូវផងដែរចំពោះការងារបែបនេះ។
សកម្មភាពជម្រុញផលិតផលក្នុងស្រុកត្រូវការទាមទារឲ្យមានការចូលរួមពីសំណាក់ភាគីដែលពាក់ព័ន្ធមិនមែនជាការងារសម្រាប់រដ្ឋាភិបាលឬឯកជនតែម្នាក់ឯងនោះទេ ដូចនេះក្នុងនាមជាម្ចាស់ផលិតផលផ្ទាល់ ឬក្នុងនាមជាភាគីណាមួយដែលកំពុងមានបំណងចង់ជួយពន្លឿន និងពង្រីកទីផ្សារនៃផលិតផលក្នុងស្រុកទៅកាន់ទីផ្សារបរទេសនោះ ចាំបាច់ត្រូវតែមានចំណេះដឹងទូលាយ និងជំនាញច្បាស់ខាងផ្នែកធ្វើ និងគ្រប់គ្រងទីផ្សារ។
ខាងក្រោមនេះ គឺជាយុទ្ធសាស្ត្រទីផ្សារតាមបែបបច្ចេកវិទ្យាមួយចំនួនដែលអ្នកគួរតែពិចារណាស្រាវជ្រាវរៀនសូត្រ ដើម្បីអនុវត្ត ឬស្វែងរកអ្នកជំនាញមកជួយដើម្បីអាចបើកឱកាសលក់ផលិតផលកាន់តែមានទំហំធំទូលាយ។
១.ប្រើប្រាស់ Google My Business ដើម្បីដាក់បង្ហាញផលិតផល ៖ ដូចយើងបានដឹងហើយថា Google ជាទីកន្លែងស្វែងរកព័ត៌មានរាប់ពាន់លានដងជារៀងរាល់ខែ ដូចនេះប្រសិនបើផលិតផលក្នុងស្រុករបស់យើងមានឈ្មោះនៅក្នុងបញ្ជីរបស់បណ្តាញមួយនេះ នោះឱកាសនៃការលក់ទៅកាន់អតិថិជនក្រៅប្រទេសមិនយូរមិនឆាប់នោះទេនឹងអាចធ្វើទៅរួចជាមិនខាន។ Google My Business ជាផ្ទាំងវេបសាយមួយដែលមានមុខងារងាយស្រួល អនុញ្ញាតឲ្យម្ចាស់ផលិតផលក្នុងការគ្រប់គ្រងបញ្ជីផលិតផល និងជួយឲ្យផលិតផលមាននៅក្នុងផ្ទាំងស្វែងរករបស់ Google Search ទៀតផង។ ក្រៅតែពី Google ហើយនោះវេបសាយផ្សេងទៀតដែលជាទីផ្សារល្អៗក្នុងការលក់ផលិតផលនោះ នៅមានបណ្តាញផ្សេងទៀត ដូចជា Amazon, Alibabaឬ Ebay ជាដើម។
២.កសាងទំនុកចិត្តនិងបទពិសោធល្អសម្រាប់អតិថិជនដំបូងនិងបន្តបន្ទាប់តាមរយៈ Customer Reviews ៖ អ្នកត្រូវចាំថាអតិថិជន ៩០ភាគរយនៅទូទាំងពិភពលោកនៅពេលនេះគឺកំពុងមានសកម្មភាពនៅលើប្រព័ន្ធអនឡាញ ដូចនេះមុននឹងការសម្រេចចិត្តទិញផលិតផលណាមួយពួកគេភាគច្រើនគឺនឹងធ្វើការសម្រេចចិត្តតាមរយៈ Customer Reviews ដែលវាគឺជាមុខងារម្យ៉ាងដែលអនុញ្ញាតឲ្យអតិថិជនដែលបានទិញផលិតផលរបស់យើងក្នុងការចែករំលែកពីមតិយោបល់របស់គេចំពោះគុណភាពតម្លៃព្រមទាំងសេវារបស់យើងទៅកាន់អតិថិជនផ្សេងទៀត។
៣.បង្កើតវីដេអូបង្ហាញពីផលិតផល ៖ ក្រៅតែពីការស្វែងរក និងមើលឃើញ Customer Reviews ហើយនោះ អតិថិជននៅលើប្រព័ន្ធអនឡាញពិតជាចង់ឃើញ និងប៉ះនូវផលិតផលរបស់អ្នកដោយផ្ទាល់ ដូចនេះការផលិតវីដេអូបង្ហាញពីរបៀបប្រើប្រាស់ឬបង្ហាញពីគុណភាពគឺជារឿងចាំបាច់ដែលមិនអាចខ្វះបាននោះទេ។ អ្នកត្រូវចាំថា វីដេអូកាន់តែមានគុណភាព និងគុណប្រយោជន៍ផលិតផលរបស់អ្នកកាន់តែទទួលបានឱកាសច្រើនក្នុងការលក់ចេញទៅលើទីផ្សារក្រៅប្រទេស។
៤.បង្កើនការទទួលស្គាល់ និងម៉ាកយីហោរបស់អ្នកលើបណ្តាញសង្គម ៖ Google, Amazon, Ebay មិនមែនជាទីផ្សារតែមួយសម្រាប់បង្កើតលទ្ធភាពលក់នោះទេ ប៉ុន្តែបណ្តាញសង្គមដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់ដ៏ច្រើនលើសលប់ក៏ជាទីកន្លែងដ៏មានសក្តានុពលផងដែរសម្រាប់ផលិតផលរបស់អ្នក។ ការបង្កើនស្លាកយីហោនៅតាមបណ្តាញសង្គមដូចជា Facebook, Twitterឬ Instagram ហើយតភ្ជាប់វាជាមួយនឹងទីផ្សារលក់អនឡាញខាងលើគឺជាការបន្ថែមទំនុកចិត្តកាន់តែខ្លាំងឡើងសម្រាប់អតិថិជនដែលកំពុងមានបំណងចង់បានផលិតផលរបស់អ្នក។
៥.បង្កើតវេបសាយ ឬប្លុក (Website & Blogging) ៖ ក្រោយពេលដែលអ្នកចាប់ផ្តើមមានអតិថិជនហើយនោះ ពួកគេអាចនឹងអាចវិលត្រឡប់មកដើម្បីចរចាគ្នាសាជាថ្មីកាន់តែងាយស្រួលតាមរយៈវេបសាយ ឬប្លុករបស់អ្នក ហើយមិនត្រឹមតែប៉ុណ្ណោះនៅទីនេះអ្នកក៏អាចបង្កើត ជាមាតិកាដែលមានសារៈប្រយោជន៍ពាក់ព័ន្ធទៅនឹងផលិតផលរបស់អ្នកផងដែរ ដើម្បីទាក់ទាញចំណាប់អារម្មណ៍បន្ថែមទៀតពីសំណាក់អតិថិជនលើអនឡាញ៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧កម្ពុជា និងសិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការលើកម្មសិទ្ធិឧស្សាហកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/01/2025
ក្រសួងឧស្សាហកម្ម និងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរីចុះហត្ថលេខាបន្តសុពលភាពនៃអនុស្សរណៈ យោគយល់ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិឧស្សាហកម្ម