ភ្នំពេញ៖ ក្រសួងបរិស្ថានប្រកាសជ្រើសរើសប្រធានផ្នែកធនធានមនុស្ស (Chief Human Resources Officer) ដើម្បីទៅបម្រើការងារនៅលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ដែលចេញផ្សាយកាលពីដើមសប្តាហ៍នេះ។
ក្រសួងបរិស្ថានបានឱ្យដឹងថា ដោយសារប្រធានផ្នែកធនធានមនុស្ស ដែលត្រូវចាប់ផ្តើមចូលបម្រើការងារនាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នៅ MRCS ទីក្រុងវៀងច័ន្ទ ប្រទេសឡាវបានលាឈប់ពីការងារដោយមូលហេតុក្រុមគ្រួសារ។
ក្នុងន័យនេះ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ(MRCS) តាមរយៈគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានស្នើសុំធ្វើការផ្សព្វផ្សាយសេចក្តីជូនដំណឹងដល់មន្ត្រីរាជការនៅតាមក្រសួង-ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ដើម្បីដាក់ពាក្យចូលរួមប្រឡងជ្រើសរើសប្រធានផ្នែកធនធានមនុស្ស (Chief Hurran Resources Officer) ទៅបម្រើការងារនៅលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
បេក្ខជនដាក់ពាក្យស្នើសុំប្រឡងប្រជែងត្រូវបំពេញលក្ខខណ្ឌនៃការជ្រើសរើស ដូចមានសេចក្តីលំអិតក្នុងឯកសារជូនភ្ជាប់ និងក្នុង MRC Website: http://www.mrcmekong.org/working-with-mic/ employment and https://www.facebook.com/Mekong-River-Commission- 165798426775632/timeline/1
អាស្រ័យហេតុនេះ សូមមន្ត្រីរាជការក្រសួងបរិស្ថានដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យខាងលើ សូមទំនាក់ទំនងទៅកាន់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា តាមរយៈលោក អ៊ូ សុផាណា ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ តាមរយៈអ៊ីម៉ែល ៖ [email protected] ឬទូរស័ព្ទលេខ ០១១ ៤៧២ ០៥២ និងលោក ស៊ិន សំណាង ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈ អ៊ីម៉ែល៖[email protected] និងលេខទូរស័ព្ទ៖ ០១២ ៦៣៦ ៦៨៩។ កាលបរិច្ឆេទផុតកំណត់ការទទួលពាក្យនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ចិនចាប់ផ្តើមសិក្សាពីហានិភ័យនៃរោងចក្រនុយក្លេអ៊ែរទាំង១០០កន្លែងប្រសិនបើមានករណីសង្គ្រាមផ្ទុះឡើង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/05/2025
ថ្មីៗនេះ កម្លាំងកងទ័ពចិន ហៅកាត់ថា PLA (China's People's Liberation Army) បានបង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែរទាំងឡាយរបស់ខ្លួនក្នុងករណីប្រសិនបើមានករណីជម្លោះដោយយោធាណាមួយផ្ទុះឡើងនាពេលអនាគត
គណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជំរុញវឌ្ឍនភាពរបៀបវារៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/05/2025
គណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ចាប់ដៃជាមួយ AMS ផ្សព្វផ្សាយចំណេះដឹងផ្នែកអាជីវកម្មថ្មី និងបច្ចេកវិទ្យា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/05/2025
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (Techo Start Up Center) បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនអប្សរា មេឌា សឺវីស (AMS) ដើម្បីជំរុញកិច្ចសហការផ្សព្វផ្សាយ និងបង្កើតកម្មវិធីផ្សព្វផ្សាយឱ្យកាន់តែមានសក្តានុពលទៅកាន់សាធារណជន
ជីប ម៉ុង អ៊ិនស៊ី ជប់លៀងជូនមហាគ្រួសារដៃគូអាជីវកម្ម ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ទូទាំងប្រទេសនៅក្នុងរោងចក្រលំដាប់ពិភពលោកនៅខេត្តកំពត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/05/2025
ជីប ម៉ុង អ៊ិនស៊ី ជប់លៀងជូនមហាគ្រួសារដៃគូអាជីវកម្ម ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ទូទាំងប្រទេសនៅក្នុងរោងចក្រលំដាប់ពិភពលោកនៅខេត្តកំពត