ភ្នំពេញ ៖ ជាទូទៅ ការបន្តសិក្សាថ្នាក់មហាវិទ្យាល័យ ឬថ្នាក់ឧត្តមសិក្សាត្រូវទាមទារឲ្យមានការចំណាយច្រើនជាងការសិក្សានៅថ្នាក់វិទ្យាល័យ ដែលជាឧបសគ្គសម្រាប់សិស្ស-និស្សិតមួយចំនួនដែលមានជីវភាពខ្សត់ខ្សោយ។ ដោយមើលឃើញពីភាពលំបាករបស់សិស្ស-និស្សិតក្រីក្រទាំងនេះ គ្រឹះស្ថាន ខេម៉ា មីក្រូហិរញ្ញវត្ថុ បានបង្កើតផលិតផលឥណទានសិក្សា ដើម្បីផ្តល់ឱកាសដល់បណ្តាសិស្ស-និស្សិតដែលខ្វះលទ្ធភាពបានបន្តការសិក្សារបស់ខ្លួន។
ជាក់ស្ដែង នៅពេលបច្ចុប្បន្ន គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ បានសហការជាដៃគូជាមួយវិទ្យាស្ថានកសិកម្ម ព្រែកលៀប រួចរាល់ ដូច្នេះសម្រាប់សិស្ស-និស្សិត ដែលមានបំណងបន្តការសិក្សាផ្នែកកសិកម្មនៅវិទ្យាស្ថានកសិកម្មព្រែកលៀប ប៉ុន្តែមានបញ្ហាហិរញ្ញវត្ថុ អាចពិចារណាលើប្រភេទឥណទានសិក្សាដែលផ្តល់ដោយគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បាន។
លោក សុខ សំណាង ដែលជានាយកនៃនាយកដ្ឋានទីផ្សារ និងអភិវឌ្ឍផលិតផលនៃគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ បានឲ្យដឹងថា គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ផ្តល់ជូនកម្ចីសម្រាប់សិស្ស-និសិ្សតក្រីក្រ ខ្វះលទ្ធភាព ដើម្បីបានបន្តការសិក្សា និងជាការលើកស្ទួយធនធានមនុស្សឲ្យកាន់តែរីកចំរើន និងដើម្បីអាចបញ្ចប់ថ្នាក់បរិញ្ញាបត្របានដោយជោគជ័យ។
លោកបានបញ្ជាក់ឲ្យដឹងថា ដោយមានកិច្ចសហប្រតិបត្តិការចាប់ដៃគូជាមួយវិទ្យាស្ថានកសិកម្មព្រែកលៀប បច្ចុប្បន្ននេះ ចំពោះសិស្ស-និស្សិតវិទ្យាស្ថាន កសិកម្មព្រែកលៀប ដែលទទួលបានអាហារូបករណ៍ក្រៅប្រទេស ដូចជា ប្រទេសអ៊ីស្រាអែល ជាដើម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា បានផ្តល់ជូននូវកម្ចីដែលជួយដល់ពួកគាត់ក្នុងការទិញសំបុត្រយន្តហោះ ឬក៏ទុកសម្រាប់ប្រើប្រាស់ប្រចាំខ្លួនជាដើម។
និស្សិតកម្ពុជាទាំងនោះ នឹងត្រូវទៅហាត់ការដោយផ្ដោតលើមុខវិជ្ជាស្តង់ដារកសិកម្មអន្តរជាតិ សេដ្ឋកិច្ចកសិកម្ម ការការពារដំណាំ គម្រោងស្រាវជ្រាវ អភិរក្សធនធានដី មូលដ្ឋានគ្រឹះនៃប្រព័ន្ធស្រោចស្រពបែបទំនើប បច្ចេកទេសក្រោយពេលប្រមូលផលបន្លែ និងផ្លែឈើ ការធ្វើកសិកម្មឈើហូបផ្លែ និងនិរន្តរភាពកសិកម្ម ហើយជំនាញដែលបានអនុវត្តនៅកសិដ្ឋានរួមមាន ការចិញ្ចឹមមាន់ ការប្រមូលផល ការវេចខ្ចប់ ដំណាំផ្កា ការបណ្តុះផ្សិត និងគ្រាប់ពូជ។
ទាក់ទងនឹងលក្ខខណ្ឌនៃស្នើសុំឥណទាននេះ លោក សុខ សំណាង បានបន្ថែមឲ្យដឹងថា សម្រាប់សិស្ស-និស្សិតដែលស្នើសុំកម្ចី ត្រូវមានលក្ខខណ្ឌដូចជា ៖
– ជានីតិជនមានអាយុពី 18 ឆ្នាំឡើងទៅ
– មានអាសយដ្ឋានអចិន្រ្តៃយ៍
– អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬ សំបុត្រកំណើត
– កំពុងបន្តការសិក្សា វិទ្យាស្ថានជាតិ កសិកម្ម ព្រែកលៀប
– មានការបេ្តជ្ញាចិត្តខ្ពស់ក្នុងការបន្តការសិក្សា
– មានប្រវត្តិល្អ និងអាចជឿជាក់បាន
– អាចជាគ្រួសារក្រីក្រមិនមានសមត្ថភាពបង់ថ្លៃការសិក្សា។ គូសបញ្ជាក់ថា ទំហំប្រាក់កម្ចីនៃឥណទានការសិក្សាដែលផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា នេះមានទំហំរហូតដល់ ២ ០០០ ដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់សមរម្យ មានរយៈពេលខ្ចីរហូតដល់ ១៨ ខែ រួមជាមួយនឹងរបៀបសងដោយការបង់រំលស់ប្រាក់ដើម និងការប្រាក់ថយជារៀងរាល់ខែ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ម្ចាស់ក្រុមហ៊ុនតម្លៃទ្រីលានដុល្លារ ៖ «សម័យកាលរ៉ប៉ូតរូបរាងមនុស្សមិនស្ថិតនៅឆ្ងាយពីយើងទៀតទេ»
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/03/2025
លោក Huang ក៏បានធ្វើការព្យាករណ៍ទុកអំពីតម្លៃទីផ្សារនៃការប្រើប្រាសមនុស្សយន្ត Humanoid Robots ផងដែរដោយលោកជឿជាក់ថាវានឹងអាចមានចន្លោះនៅប្រហែលជាង១០ម៉ឺនដុល្លារក្នុងមួយគ្រឿង