ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញសេចក្តីណែនាំស្តីពីការវាយតម្លៃ និងប្រកាសខ្លួនជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានកាតព្វកិច្ចរាយការណ៍ និងមិនមានកាតព្វកិច្ចរាយការណ៍នូវព័ត៌មានគណនីជនជាតិអាមេរិក ក្រោមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យប្រសើរឡើងនូវអនុលោមភាពពន្ធអន្តរជាតិ និងអនុវត្តច្បាប់ស្តីពីអនុលោមភាពពន្ធចំពោះគណនីក្រៅប្រទេសរបស់អាមេរិក។
អនុលោមតាមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យប្រសើរឡើងនូវអនុលោមភាពពន្ធអន្តរជាតិ និងអនុវត្តច្បាប់ស្តីពីអនុលោមភាពពន្ធចំពោះគណនីក្រៅប្រទេសរបស់អាមេរិក (កិច្ចព្រមព្រៀង FATCA) ប្រកាសលេខ ១៤៥៩ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីការអនុវត្តកិច្ចព្រមព្រៀង FATCA និងក្នុងគោលបំណងកំណត់ឱ្យបានច្បាស់លាស់អំពីការវាយតម្លៃ និងប្រកាសខ្លួនជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានកាតព្វកិច្ចរាយការណ៍ និងមិនមានកាតព្វកិច្ចរាយការណ៍នូវព័ត៌មានគណនីជនជាតិអាមេរិក អគ្គនាយកដ្ឋានពន្ធដារសូមធ្វើការណែនាំដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដូចខាងក្រោម៖
១) គ្រឹះស្ថានហិរញ្ញវត្ថុត្រូវពិនិត្យ និងសិក្សាឱ្យបានច្បាស់លាស់អំពីកិច្ចព្រមព្រៀង FATCA ជាពិសេសលើលក្ខណវិនិច្ឆ័យដូចមានចែងក្នុងឧបសម្ព័ន្ធទី២ នៃកិច្ចព្រមព្រៀងនេះ និងសេចក្តីសង្ខេបស្តីពីការវាយតម្លៃខ្លួនជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមិនមានកាតព្វកិច្ចរាយការណ៍ដូចមានជូនភ្ជាប់មកជាមួយ ដើម្បីបញ្ជាក់ថាជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានកាតព្វកិច្ចរាយការណ៍ និងមិនមានកាតព្វកិច្ចរាយការណ៍នូវព័ត៌មានគណនីជនជាតិអាមេរិក មុនពេលធ្វើការចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអនឡាញ FATCA។
២). ចំពោះគ្រឹះស្ថានហិរញ្ញវត្ថុដែលបានពិនិត្យ និងវាយតម្លៃខ្លួនឃើញថាជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានកាតព្វកិច្ចរាយការណ៍នូវព័ត៌មានគណនីជនជាតិអាមេរិក គ្រឹះស្ថានហិរញ្ញវត្ថុនោះត្រូវចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអនឡាញ FATCA និងអនុវត្តតាមកាតព្វកិច្ចនានាដូចមានចែងក្នុងប្រកាសលេខ១៤៥៩ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការអនុវត្តកិច្ចព្រមព្រៀង FATCA។
៣) ចំពោះគ្រឹះស្ថានហិរញ្ញវត្ថុដែលបានពិនិត្យ និងវាយតម្លៃខ្លួនឃើញថាជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមិនមានកាតព្វកិច្ចរាយការណ៍នូវព័ត៌មានគណនីជនជាតិអាមេរិក គ្រឹះស្ថានហិរញ្ញវត្ថុនោះត្រូវដាក់លិខិតជាលាយលក្ខណ៍អក្សរស្តីពីការវាយតម្លៃ និងប្រកាសខ្លួនជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមិនមានកាតព្វកិច្ចរាយការណ៍ដោយមានភ្ជាប់មកជាមួយនូវឯកសារគាំទ្រមកកាន់អគ្គនាយកដ្ឋានពន្ធដារ។ អគ្គនាយកដ្ឋានពន្ធដារនឹងធ្វើការពិនិត្យផ្ទៀងផ្ទាត់ជាមួយលក្ខណវិនិច្ឆ័យដូចមានចែងក្នុងកថាខណ្ឌទី១ ខាងលើ។
៤) ចំពោះគ្រឹះស្ថានហិរញ្ញវត្ថុបានពិនិត្យ និងសិក្សានូវបទប្បញ្ញត្តិដូចមានចែងក្នុងចំណុចទី១ ខាងលើ ប៉ុន្តែនៅពុំទាន់អាចវាយតម្លៃបានថាខ្លួនជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានកាតព្វកិច្ចរាយការណ៍ ឬមិនមានកាតព្វកិច្ចរាយការណ៍នូវព័ត៌មានគណនីជនជាតិអាមេរិក គ្រឹះស្ថានហិរញ្ញវត្ថុអាចធ្វើការទំនាក់ទំនងផ្ទាល់មកការិយាល័យផ្លាស់ប្តូរព័ត៌មាននៃនាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ ដើម្បីផ្ដល់ការប្រឹក្សាយោបល់អំពីស្ថានភាពរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ឬតាមរយៈទូរសព្ទលេខ ០២៣ ៨៨៣ ៧២៧។
៥) ក្នុងករណីគ្រឹះស្ថានហិរញ្ញវត្ថុដែលមិនមានកាតព្វកិច្ចរាយការណ៍មានការកែប្រែស្ថានភាព ឬលក្ខខណ្ឌណាមួយដែលនាំឱ្យគ្រឹះស្ថានហិរញ្ញវត្ថុនោះក្លាយទៅជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានកាតព្វកិច្ចរាយការណ៍គ្រឹះស្ថានហិរញ្ញវត្ថុនោះត្រូវចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអនឡាញ FATCA និងអនុវត្តតាមកាតព្វកិច្ចនានា ដូចមានចែងក្នុងប្រកាសលេខ ១៤៥៩ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការអនុវត្តកិច្ចព្រមព្រៀង FATCA ។ អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមជឿជាក់យ៉ាងមុតមាំថា គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់នឹងចូលរួមអនុវត្តតាមខ្លឹមសារ និងសេចក្ដីណែនាំនេះប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧Situation Room (War Room) ជាបន្ទប់ដ៏សំងាត់របស់មេដឹកនាំអាម៉េរិក មានប្រវត្តិជាង៦ទសវត្សរ៍ក្នុងកិច្ចការងារកំពូលៗ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/06/2025
បន្ទប់ដែលរៀបចំកិច្ចការងារ និងផែនការសំងាត់ដើម្បីពិភាក្សា ព្រមទាំងតាមដានព្រឹត្តិការណ៍ដោយផ្ទាល់ទាំងនោះគឺជាបន្ទប់ដ៏សំងាត់មួយដែលមានតែប្រធានាធិបតីអាម៉េរិក និងមន្ត្រីជាន់ខ្ពស់កំពូលរបស់អាម៉េរិកប៉ុណ្ណោះដែលមានសិទ្ធិប្រើប្រាស់ ហើយត្រូវបានគេហៅឈ្មោះថា Situation Room
អាជីវកម្មជិត ៥ម៉ឺន មានទឹកប្រាក់សរុបប្រមាណ ១៨.២៣ ពាន់លានដុល្លារ បានចុះបញ្ជីអាជីវកម្មតាមថ្នាលឌីជីថល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/06/2025
ក្នុងរយៈពេល ៥ឆ្នាំ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ចំនួនពាក្យស្នើសុំចុះបញ្ជីអាជីវកម្មអនុម័តសរុបមានចំនួន ៤៦ ៧៧៦ ក្នុងនោះ ម្ចាស់អាជីវកម្មដែលជាស្រ្តីមានចំនួន ១៧២៤០នាក់
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ទទួលបានវិញ្ញាបនបត្រ ISO / IEC 27001: 2022 ស្តង់ដារអន្តរជាតិក្នុងការគ្រប់គ្រងសុវត្ថិភាពព័ត៌មាន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/06/2025
អិលអូអិលស៊ី ដែលជាស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា ទទួលបានវិញ្ញាបនប័ត្រ ISO / IEC 27001: 2022 ស្តង់ដារអន្តរជាតិក្នុងការគ្រប់គ្រងសុវត្ថិភាពព័ត៌មាន ដែលជាវិញ្ញាបនបត្រដ៏មានកិត្យានុភាពមួយកាលពីពេលថ្មីៗនេះ