ក្រុងម៉ានីល ៖ បុរសជនជាតិហ្វីលីពីន Manny Pacquiao ត្រូវបានគេទទួលស្គាល់យ៉ាងទូលាយថា ជាកីឡាប្រដាល់ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពិភពលោក ជាពិសេស សម្រាប់ពលរដ្ឋអាស៊ី ដោយសារតែគាត់អាចលើកខ្សែក្រវ៉ាត់ពិភពលោក Wolrd Championships ដល់ទៅ៤ទសវត្សរ៍ គិតត្រឹមជ័យជំនះចុងក្រោយរបស់លោកទៅលើកីឡាករ Keith Thurman កាលពីឆ្នាំ២០១៩ ក្នុងអាយុ៤០ឆ្នាំ និងបានជាប់ឈ្មោះជាម្ចាស់ខ្សែក្រវ៉ាត់ដែលមានវ័យចំណាស់បំផុតក្នុងក្របខណ្ឌទំងន់ស្រាល Weltherweight World Champion។
គិតចាប់តាំងពីពេលចាប់ផ្តើមអាជីពជាកីឡាប្រដាល់រហូតមកដល់ពេលនេះ Manny Pacquiao រកចំណូលបានរហូតទៅដល់ជាង ៥០០លានដុល្លាររួចមកហើយ ហើយក៏កំពុងបានប្តូរអាជីពពីកីឡាករទៅពាណិជ្ជកម្មផង និងជាអ្នកនយោបាយផង។ កាលពីឆ្នាំ២០១៥ បុរសរូបនេះបានប្រមូលលុយយ៉ាងច្រើនសន្ធឹកពីការប្រកួតដ៏ល្បីបំផុតក្នុងប្រវត្តិសាស្ត្រ ដោយប៉ះជាមួយកីឡាករអាមេរិក Floyd Mayweather ដោយគ្រានោះគាត់អាចទទួលបានចំណូលរហូតទៅដល់ ១៣០លានដុល្លារទោះបីជាបានចាញ់ការប្រកួតក៏ដោយ។
បច្ចុប្បន្ន លោក Pacqiuao កំពុងរស់នៅក្នុងភាពរីករាយ និងក្តីសុខជាមួយនឹងក្រុមគ្រួសារ ប៉ុន្តែបើក្រឡេកទៅមើលប្រវត្តិកាលពីវ័យក្មេងគឺមិនមែនជារឿងគួរឲ្យសប្បាយចិត្តនោះទេ ពីព្រោះគាត់ធ្លាប់មានប្រវត្តិតស៊ូនឹងជីវិតខ្លាំងបំផុតមុនពេលដែលអាចឈានមកដល់ស្ថានភាពពេលនេះ។
លោក Pacquiao មានឈ្មោះពេញថា Emmanuel Dapridran Pacquiao កើតនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់ Kibawe Bukidnon និងមានបងប្អូនសរុបចំនួន ៦នាក់ ដោយឪពុកម្តាយបានលែងលះគ្នា ហើយលោកត្រូវបង្ខំចិត្តឈប់រៀននៅថ្នាក់វិទ្យាល័យដើម្បីជួយដល់ម្តាយ និងក្រុមគ្រួសារ។
នៅត្រឹមអាយុ ១៤ ឆ្នាំ លោកមិនមានផ្ទះសម្បែងស្នាក់នៅដូចគេឡើយ ហើយថែមទាំងត្រូវធ្វើការងារជាកម្មករសំណង់ទាំងវ័យក្មេងទៀតផង ដើម្បីអាចទទួលបានលុយផ្ញើទៅឲ្យម្ដាយដែលចាស់ និងបងប្អូន សម្រាប់ផ្គត់ផ្គង់គ្រួសារ ហើយលោកបានបន្តធ្វើការងារបែបនេះអស់ជាច្រើនឆ្នាំមុនពេលដែលអាចចាប់ផ្តើមអាជីព និងការប្រកួតលើកដំបូងក្នុងឆ្នាំ១៩៩៥។ ៣ឆ្នាំក្រោយមក គាត់បានលើកពាន The World Boxing Council Flyweight ជាលើកដំបូង និងបន្តបន្ទាប់ជាមួយនឹងពានរង្វាន់ជាច្រើនទៀតស្ទើររាប់មិនអស់ ដូចជា Featherweight,
Lightweight និង Welterweight ដោយការប្រកួតសរុបទាំង៧២លើកដំបូងរបស់លោកបានចាញ់ការប្រកួតត្រឹមតែ៨ដងប៉ុណ្ណោះ។
បច្ចុប្បន្នមិនត្រឹមតែមានប្រវត្តិលើកពានជាច្រើននោះទេ លោកក៏កំពុងមានអាជីវកម្ម និងក្រុមហ៊ុនមានតម្លៃជាច្រើននៅក្នុងដៃផងដែរ ហើយក៏ធ្លាប់មានឈ្មោះជាអត្តពលិកដែលរកចំណូលបានច្រើនបំផុតទី២ ដែលចេញផ្សាយដោយ Forbes កាលពីឆ្នាំ២០១៥ ។ ទ្រព្យសម្បតិ្តរបស់លោក Pacquiao ពេលនេះមានប្រមាណជា ២២០លានដុល្លារ បូករួមទាំងក្រុមហ៊ុននៅក្នុងវិស័យអចលនទ្រព្យ និងអាជីវកម្មផ្សេងទៀត ។ លើសពីនេះ ស្ថិតនៅក្នុងវ័យ ៤២ឆ្នាំ ក្រោយបានបញ្ចប់អាជីពជាកីឡាប្រដាល់ លោកក៏កំពុងមានឈ្មោះជាសមាជិកសភា និងជាបេក្ខភាពប្រធានាធិបតីរបស់ហ្វីលីពីនផងដែរ ខណៈដែលកំពុងជាប់ឈ្មោះជាបុគ្គលដ៏មានឥទ្ធិពលបំផុតប្រចាំប្រទេសហ្វីលីពីន៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧អស្ចារ្យខ្លាំងណាស់! គម្រោងថ្មីដ៏ធំនៅកណ្តាលទីក្រុង ហ្រ្គេនលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការហើយ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 21/03/2025
អស្ចារ្យខ្លាំងណាស់! គម្រោងថ្មីដ៏ធំនៅកណ្តាលទីក្រុង ហ្រ្គេនលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការហើយ
គណៈកម្មការមូលបត្រអាមេរិកកោះហៅ លោក Elon Musk សាជាថ្មី ជុំវិញបញ្ហាលាក់បាំងភាគហ៊ុននៅ Twitter
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/03/2025
លោក Musk បានចំណាយលុយ៤៤ពាន់លានដុល្លារទិញយក Twitter ហើយប្តូរឈ្មោះវាទៅជា X និងបានធ្វើឲ្យអ្នកវិនិយោគជាច្រើនខាតបង់ប្រាក់យ៉ាងសន្ធឹកសន្ធាប់តាមរយៈការលក់ភាគហ៊ុនរបស់ខ្លួនចេញក្នុងតម្លៃធូរថ្លៃ