ភ្នំពេញ ៖ F.I.R.E គឺជាអក្សរកាត់នៃឃ្លាជាភាសាអង់គ្លេសពេញថា Financial Independence, Retire Early ដែលយើងអាចបកប្រែជាខេមរភាសាថា ឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ ការចូលនិវត្តន៍មុនកាលកំណត់។ ឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ ការចូលនិវត្តន៍មុនកាលកំណត់ នេះ គឺជាចលនាមួយដែលគេផ្តោតខ្លាំងលើការសន្សំប្រាក់យកទៅការវិនិយោគក្នុងគោលបំណងដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលនិវត្តន៍លឿនជាងធម្មតា។
ចលនានេះកើតចេញពីសៀវភៅដែលលក់ដាច់បំផុតក្នុងឆ្នាំ១៩៩២ មានចំណងជើងជាភាសាអង់គ្លេសថា Your Money or Your Life (បកប្រែជាភាសាខ្មែរថា ប្រាក់របស់អ្នក ឬជីវិតអ្នក) និពន្ធដោយលោក Vicki Robin និង Joe Dominguez ។ គំនិតស្នូលមួយនៃចលនា FIRE នេះគឺថាគេត្រូវវាយតម្លៃរាល់ថ្លៃនៃការចំណាយ ទៅនឹងចំនួនម៉ោងធ្វើការដែលត្រូវទូរទាត់ថ្លៃចំណាយនោះ។
ជាធម្មតាពេលវេលាចូលនិវត្តន៍របស់អ្នកធ្វើការរដ្ឋឬឯកជនគឺនៅអាយុ៦0ឆ្នាំជាមធ្យម នាសម័យបច្ចុប្បន្ននេះ។ គោលដៅនៃអ្នកដើរតាមចលនា F.I.R.E គឺដើម្បីមានសេរីភាពហិរញ្ញវត្ថុ និងអាចចូលនិវត្តន៍មុនអាយុ៦០ឆ្នាំ។ ដើម្បីសម្រេចបានគោលដៅនេះ គេត្រូវលះបង់ការចំណាយផ្សេងៗនិងត្រូវសន្សំរហូតដល់ ៧០% នៃប្រាក់ចំណូលរបស់ខ្លួន។ តាមរយៈការសន្សំប្រាក់យ៉ាងច្រើនបែបនេះ ធ្វើឲ្យទំហំប្រាក់សម្រាប់យកទៅវិនិយោគក៏មានចំនួនច្រើនដូចគ្នា។ អ្នកដើរតាមចលនានេះសង្ឃឹមថានឹងអាចឈប់ពីការងាររបស់ពួកគេក្នុងពេលកំណត់មួយ មុនវ័យចាស់ជរា ហើយបន្តរស់នៅដោយការដកប្រាក់បន្តិចបន្តួចប្រចាំខែឬប្រចាំឆ្នាំពីផលប័ត្ររបស់ពួកគេសម្រាប់ការចំណាយរស់នៅប្រចាំថ្ងៃ។
អ្នកធ្វើតាមចលនា F.I.R.E នេះភាពច្រើនជាយុវជនក្រុម Millennials ដែលមានឆ្នាំកំណើតចន្លោះឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩៦។ ពួកគេរស់នៅក្នុងភាពសន្សំសំចៃខ្លាំងដោយចាយតែ ៣០% នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេ និងរក្សាទុក ៧០% សម្រាប់សន្សំនិងវិនិយោគ។ នៅពេលដែលប្រាក់សន្សំរបស់ពួកគេឈានដល់ប្រហែល ៣០ ដងនៃការចំណាយប្រចាំឆ្នាំរបស់ពួកគេ ឬប្រហែល ១ លានដុល្លារអាមេរិក នោះគេអាចនឹងឈប់ពីការងារប្រចាំថ្ងៃរបស់ពួកគេ ឬចូលនិវត្តន៍តែម្តង។
ដើម្បីរ៉ាប់រងការចំណាយលើការរស់នៅរបស់ពួកគេបន្ទាប់ពីចូលនិវត្តន៍នៅវ័យក្មេងបែបនេះ អ្នកធ្វើតាមចលនា FIRE ដកប្រាក់បន្តិចបន្តួចពីការសន្សំរបស់ពួកគេ ជាធម្មតាប្រហែលពី ៣% ទៅ ៤% នៃសមតុល្យប្រចាំឆ្នាំ។ អាស្រ័យលើទំហំនៃការសន្សំ និងរបៀបរស់នៅដែលចង់បាន គេត្រូវព្យាយាមត្រួតពិនិត្យលើការចំណាយ ក៏ដូចជារៀបចំបែងចែកនិងគ្រប់គ្រងការវិនិយោគរបស់ខ្លួន។ គូសបញ្ជាក់ថា ចលនាឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ ការចូលនិវត្តន៍មុនកាលកំណត់នេះមិនមែនសម្រាប់មនុស្សគ្រប់គ្នាអនុវត្តតាមនោះទេ។ ដោយឡែកបើពិនិត្យមើលដំណើរការនៃចលនានេះ គេអាចទាញបានមេរៀនសំខាន់ចំនួន៤រួមមាន ការគិតគូរពីគោលដៅចូលនិវត្តន៍ រក្សាការចំណាយឲ្យនៅទាប ព្យាយាមបង្កើនចំណូល និងផ្តោតទៅលើការសន្សំនិងវិនិយោគជាសំខាន់៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ហុងកុង ប្រកាសបោះបង់វិធីសាស្ត្រធ្វើសំណង់អាយុកាលរាប់រយឆ្នាំពីរន្ទា និងស៊ុមសំណង់ធ្វើពីឫស្សី ទៅជារន្ទា និងស៊ុមធ្វើពីដែក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/03/2025
អជ្ញាធរក្រុងហុងកុងបានប្រកាសជាផ្លូវការហើយថា ក្នុងពេលឆាប់ៗខាងមុខនេះ សំណង់អគារខ្ពស់ៗដែលកំពុងដំណើរការសាងសង់នឹងលែងមានការប្រើប្រាស់រន្ទា និងស៊ុម ធ្វើពីឫស្សីទៀតហើយ ដោយជំនួសមកវិញជាមួយនឹងការប្រើប្រាស់ស៊ុម និងរន្ទាដែលធ្វើពីដែកទីបទាំងអស់
អគ្គនាយកដ្ឋានពន្ធដារ ពិចារណារួមបញ្ចូលបញ្ញសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ ឱ្យកាន់តែប្រសើរ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/03/2025
អគ្គនាយកដ្ឋានពន្ធដារ បានសិក្សា និងចង់ដាក់បញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជាផ្នែកមួយនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ក្នុងការគ្រប់គ្រង ជាពិសេស បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាកម្មជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជនឱ្យកាន់តែល្អប្រសើរ។
រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 19/03/2025
រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត