អាជីវកម្មថ្មីមួយរបស់ឥណ្ឌកំពុងវាយលុកចូលដល់ទីផ្សារហ្វីលីពីន

ម៉ានីល ៖ ក្រោយការប្រកាសដាក់ឲ្យដំណើរប្រតិបត្តិការអាជីវកម្មរបស់ខ្លួនកាលពីដើមខែធ្នូកន្លងទៅនៅប្រទេសវៀតណាមមិនទាន់បានមួយខែផង ក្រុមហ៊ុនអាជីវកម្មថ្មី (Startup) របស់ឥណ្ឌាដែលមានឈ្មោះថា Zoomcar វិនិយោគលើទីផ្សារនៃកម្មវិធីជួលរថយន្តបានប្រកាសពីផែនការដំណើរការវាយឡុកនៅក្នុងទីផ្សារប្រទេសហ្វីលីពីន ។

Zoomcar ជាកម្មវិធីជួលរថយន្តដ៏ល្បីមួយរបស់ប្រទេសឥណ្ឌាបានប្រកាសថា ខ្លួននឹងវិនិយោគបន្ថែមប្រមាណជា ២៥លានដុល្លារនៅក្នុងដំណាក់កាលបន្ទាប់ពេលឈានជើងចូលទីផ្សារហ្វីលីពីនក្នុងរយៈពេល១២ខែខាងមុខនេះ ដែលជាផ្នែកមួយនៃកញ្ចប់ថវិកាវិនិយោគសរុបប្រមាណជា ១០០លានដុល្លារនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ទាំងមូលក្នុងរយៈពេល២-៣ឆ្នាំ។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានប្រកាសតែងតែលោក Gene Angelo Ferre ដែ​លជាអតីតប្រធានគ្រប់គ្រងក្រុមហ៊ុនដឹកជញ្ជូន MrSpeedy ជាប្រធានប្រតិបត្តិការថ្មីប្រចាំក្នុងប្រទេស។ ក្នុងនោះគេក៏បានដឹងដែរ ថា Zoomcar នឹងចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនចេញពីរដ្ឋធានីទីក្រុងម៉ានីល ហើយនឹងបន្តបន្ទាប់ទៅកាន់ទីក្រុងសេប៊ូ (Cebu) និងទីក្រុងដាវ៉ៅ (Davao) នៅឆ្នាំក្រោយនិងប្រតិបត្តិការឲ្យបាន២០ទីក្រុងនៅត្រឹមឆ្នាំ២០២៣។

គួរបញ្ជាក់ថា គិតត្រឹមខែមករាខាងមុខនេះ Zoomcar រំពឹងទុកថានឹងមានរថយន្តសម្រាប់បម្រើសេវាកម្មជួលសរុប ១ ០០០គ្រឿង ហើយបន្តបង្កើនចំនួនរហូតទៅដល់ ២០ ០០០ គ្រឿងនៅត្រឹមដំណាច់ឆ្នាំ២០២២ តាមរយៈយុទ្ធសាស្ត្រសហការជាមួយនឹងម្ចាស់រថយន្តឯកជនព្រមទាំងក្រុមហ៊ុនជួលរថយន្តខ្នាតតូច និងមធ្យមទាំងឡាយនៅក្នុងប្រទេស។ Zoomcar នេះត្រូវបានកកើតឡើងដោយស្ថាបនិកលោក Greg Moran និងលោក David Back កាលពីឆ្នាំ២០១៣ ហើយក្រៅតែពីទីផ្សារអាស៊ីអាគ្នេយ៍នោះក្រុមហ៊ុនក៏កំពុងដំណើរការនៅក្នុងទីផ្សារប្រទេសអេហ្ស៊ីបផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីបច្ចេកទេសដាំដំណាំផ្ទី ងាយៗមិនចំណាយកម្លាំងច្រើន ប៉ុន្តែទទួលបានទិន្នផលខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2024

ផ្ទី ជាដំណាំមួយប្រភេទងាយស្រួលដាំដុះ ទទួលបានផលច្រើន និងមានតម្រូវការទីផ្សារល្អ

ការិយាល័យជួល ​ទំហំ​ជិត​២០ម៉ឺន​ម៉ែត្រការ៉េ​បន្ថែមទៀត រំពឹងចាក់​បញ្ចូល​ក្នុងទីផ្សារ​​​ក្នុងឆ្នាំ២០២៤​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/07/2024

កំណើននៃ​តម្រូវការ​និងការ​ផ្គត់ផ្គង់ការិយាល័យ​ក្នុង​រាជធានីភ្នំពេញ បានកើន​ឡើងជា​បន្តបន្ទាប់​​ក្រោយ​វិបត្តិកូវីដ​១៩ ដោយ​សហគ្រិន​ឬម្ចាស់​ក្រុមហ៊ុន​ជាច្រើន​ បាន​ផ្លាស់....

Kamala Harris ស្ត្រីជនជាតិអាមេរិកកាត់ឥណ្ឌាដំបូងបំផុតកំពុងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2024

Kamala Harris ស្ត្រីជនជាតិអាមេរិកកាត់ឥណ្ឌាដំបូងបំផុត ប្រែពីអាជីពមេធាវីក្លាយជាបេក្ខភាពប្រធានាធិបតី

NBC ៖ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានការប្រែប្រួលតិចតួចក្នុងឆមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2024

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាមានទុនបម្រុងអន្តរជាតិ ២០ ប៊ីលានដុល្លារអាមេរិក

យុវជនចំនួន ២០០នាក់ទៀត ត្រៀមចាក់បញ្ចូលក្នុងទីផ្សារការងារទេសចរណ៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2024

សិក្ខាកាមចំនួន ២០០នាក់ទៀត ត្រៀមចាក់បញ្ចូលក្នុងទីផ្សារការងារទេសចរណ៍លើជំនាញការិយាល័យជួរមុខ

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដើម្បីប្រកួតប្រជែង និងផ្គត់ផ្គង់ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារចាប់ពីកសិដ្ឋានដល់កន្លែងបរិភោគ

ក្រសួងរៀបចំដែនដីកំណត់ចក្ខុវិស័យលើការងារអាទិភាពចំនួន៣ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/07/2024

យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៅត្រង់បញ្ចកោណ​ទី៤ មុំទី៤ បានលើកឡើងអំពីការពង្រឹងលើការការគ្រប់គ្រង ធ្វើទំនើបកម្មនគរូបនីយកម្ម

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា កំពុងជួយផ្សព្វផ្សាយលើកស្ទួយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

ជាជំហានវិជ្ជមានមួយរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនដែលទើបតែងតាំងថ្មី ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា

អាជីវកម្មដាំដើមអម្ពិល បេះត្រួយលក់ អាចមានតម្លៃប្រមាណ ១៨០០០រៀល ទៅ ២០ ០០០ រៀល ក្នុងមួយគីឡូក្រាម

ជំនួញ, ព្រឹត្តិការណ៍

• 23/07/2024

មិនធម្មតា ទីផ្សារត្រួយអម្ពិលគេអាចលក់បានក្នុងចន្លោះពី ១៨០០០ - ២០០០០រៀលក្នុងមួយគីឡូក្រាម